ការ៉េមដើមរសជាតិឪឡឹក
រីករាយជាមួយរដូវក្តៅដ៏ស្រស់ស្រាយ
រីករាយញ៉ាំការ៉េមដែលផ្តល់ភាពស្រស់ស្រាយ និងបំបាត់ការស្រេកទឹក ដែលសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម និងទឹក។ ការេមផ្អែមឆ្ងាញ់ សាកសមញាំបន្ទាប់ពីត្រូវកម្តៅមកពីក្រៅ វាជួយរក្សាជាតិទឹក និងភាពត្រជាក់ស្រស់ស្រាយដល់អ្នក និងសុនខរបស់អ្នក
អ្វីដែលត្រូវរៀបចំ
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី726.1
-
ជាតិខ្លាញ់9.91g
-
កាបូអ៊ីដ្រាត165.32g
-
ប្រូតេអ៊ីន27.64g
គ្រឿងផ្សំ
Main Ingredients
- 0.25 ដុំផ្លែឪឡឹកគ្មានគ្រាប់
- 4 កញ្ចប់ផ្លែគីវី
- 5 ស្លាបព្រាបាយទឹកដោះគោជូរក្រិកធម្មតា (គ្មានជាតិផ្អែម គ្មានរសជាតិ គ្មានសារធាតុស៊ីលីតូល)
ជំហាន
1) ចិតសម្បកឪឡឹកចេញ ហើយយកសាច់ឪឡឹកមកហាន់ជាដុំៗ។
ប្រុងប្រយ័ត្ន៖ ត្រូវយកគ្រាប់ឪឡឹកចេញជានិច្ចមុនពេលផ្តល់វាឱ្យសុនខរបស់អ្នក។
2) ចិតសម្បកគីវីចេញ។
3) ស្រទាប់គីវី៖
ក្រឡុកគីវីរហូតដល់ម៉ដ្ឋល្អ។ ចាក់ទឹកគីវីចូលកន្រ្តងដើម្បីត្រងយកគ្រាប់ចេញ។ ចាក់ចូលទៅក្នុងពុម្ពការ៉េម ហើយបង្កករយៈពេល 2-3 ម៉ោងរហូតដល់រឹង។
4) ស្រទាប់ទឹកដោះគោជូរ៖
នៅពេលដែលទឹកគីវីរឹង ត្រូវបន្ថែមទឹកដោះគោជូរ។ បង្កកម្តងទៀតរយៈពេល 2-3 ម៉ោងរហូតដល់ស្រទាប់ទឹកដោះគោជូររឹង។
5) ស្រទាប់ឪឡឹក៖
ជាចុងក្រោយ ក្រឡុកឪឡឹករហូតដល់ម៉ដ្ឋល្អ។ ចាក់ទឹកឪឡឹកចូលក្នុងពុម្ពការ៉េម ហើយបង្កករយៈពេល 2-3 ម៉ោងរហូតដល់រឹង។
6) រីករាយញ៉ាំការ៉េមដើមរបស់អ្នក។
អ្នកអាចចែករំលែកការ៉េមដើមរបស់អ្នកជាចំណែកតូចៗជាមួយសុនខរបស់អ្នក។
* ប្រសិនបើចែករំលែកជាមួយសត្វចិញ្ចឹមរបស់អ្នក រូបមន្តនេះគឺសម្រាប់ជាអាហារ ឬអាហារសម្រន់ មិនមែនជាអាហារគោលទេ។ ព័ត៌មានអំពីអាហារូបត្ថម្ភគឺជាការប៉ាន់ស្មាន ហើយអាចប្រែប្រួលទៅតាមគ្រឿងផ្សំ ឬការរៀបចំ។ គ្មានការធានាណាមួយទាក់ទងនឹងអាឡែកហ្ស៊ី ឬតម្រូវការរបបអាហារទេ។ ត្រូវពិគ្រោះជាមួយពេទ្យសត្វរបស់អ្នកជានិច្ច មុនពេលផ្ដល់អាហារនេះដល់ឆ្មា និងដើម្បីទទួលបានដំបូន្មានជាក់លាក់។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។