គ្រឿងសមុទ្រចំហុយជាមួយក្រូចឆ្មា
គ្រឿងសមុទ្រចំហុយជាមួយក្រូចឆ្មាមានរសជាតិឈ្ងុយឆ្ងាញ់គួរឱ្យចង់ញ៉ាំ។ ការចំហុយនៅក្នុងសីតុណ្ហភាពខ្ពស់ ជួយរក្សាជីវជាតិ និងរសជាតិបែបធម្មជាតិរបស់បង្គារ និងគ្រំ។
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី213
គ្រឿងផ្សំ
- 200 gគ្រំ (clam)
- គ្រំ (mussel) 6
- គ្រំ (scallop) 2
- បង្គារ 4
- 80 gទំពាំងបារាំង
- ក្រូចឆ្មា 1 ផ្លែ
- ក្រូចឆ្មាលឿង 1 ផ្លែ
- 10 gស្លឹកគ្រៃ
- 15 gខ្ញី
- ស្លឹកខ្ទឹមបារាំង 4 cm (ខ្ទឹមស)កាត់ឱ្យស្ដើង
- អំបិលមួយច្បិច
- ម្រេចមួយច្បិច
- ប្រេងល្ង 1 ស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយសម្រាប់លម្អ
របៀបធ្វើ
1) ហាន់ក្រូចឆ្មា ក្រូចឆ្មាលឿង និងខ្ញី។
2) តម្រៀបបង្គារ គ្រំ និងទំពាំងបារាំងនៅលើថាសអាំង។ បន្តុបក្រូចឆ្មា ក្រូចឆ្មាលឿង ខ្ញី និងស្លឹកគ្រៃឱ្យសព្វល្អនៅពីលើ។
3) កម្ដៅរយៈពេល 15 នាទីដោយប្រើមុខងារចំហុយ និងអាំង។
4) ដាក់ស្លឹកខ្ទឹមចូលក្នុងទឹកប្រហែល 10 នាទី រួចត្រងចេញ។
5) គួរលម្អមុនពេលទទួលទាន ដោយប្រើស្លឹកខ្ទឹមស និងជីវ៉ាន់ស៊ុយ។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។