ទឹកការ៉ុតខ្ញីស្រស់
ទឹកផ្លែឈើស្រស់និងមានរសជាតិឆ្ងាញ់ ល្អបំផុតសម្រាប់សុខភាពស្បែក!
គ្រឿងផ្សំ
- ការ៉ុត (ទំហំធំ) 2 មើម
- ប៉ោម (ទំហំមធ្យម) 2 ផ្លែ
- ខ្ញីមើមធំ 50 ក្រាម
- ប៉េងប៉ោះ (ទំហំមធ្យម) 1 ផ្លែ
របៀបធ្វើ
1) លាងការ៉ុត និងប៉ោម ហើយយកគ្រាប់ប៉ោមចេញ បន្ទាប់មកកាត់ការ៉ុត និងប៉ោមជាពីរដុំ
2) បកសំបកប៉េងប៉ោះ និងខ្ញីចេញ
របៀបធ្វើ
1) ដាក់ផ្លែឈើនៅក្នុងបំពង់កិនទឹកផ្លែឈើ ដែលមានបំពង់បង្ហូរបែរមុខចុះក្រោម
2) មូលទៅកម្រិតលេខ 2 ហើយសង្កត់ផ្លែឈើពីលើរួចកិនវាយកទឹក បន្ទាប់មកចាក់ទឹកផ្លែឈើនោះចូលក្នុងកែវជាស្រេច។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។