ម៉ាស៊ីនក្រឡុកថូកញ្ចក់ 1.5L MX-EG5311KSG ជាមួយម៉ាស៊ីនកិនស្ងួត សម្រាប់ទឹកផ្លែឈើ ទឹកក្រឡុក ស៊ុប និងគ្រឿងទេស

MX-EG5311KSG

បង្កើតនូវភេសជ្ជៈថ្មីៗ​ បានយ៉ាងសម្បូរបែប

រីករាយជាមួយការកិនយ៉ាងរលូនជាមួយនឹងផ្លែកាំបិតកម្លាំងខ្លាំង និងការកំណត់ល្បឿន 3 យ៉ាងសាមញ្ញ។ ថូកញ្ចក់ និងម៉ាស៊ីនកិនស្ងួត ធានាបាននូវអនាម័យ និងគ្រឿងទេសល្អ ទាំងអស់នៅក្នុងការរចនាទាន់សម័យ ដែលស័ក្តិសមបំផុតជាមួយផ្ទះបាយរបស់អ្នក។
* រូបភាពទាំងអស់គឺសម្រាប់ប្រើជាការបង្ហាញតែប៉ុណ្ណោះ។
  • ទឹកក្រឡុកបន្លែ
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ស្វែងរកការធ្វើភេសជ្ជៈសម្រាប់ការសប្បាយ

ស្វែងរកការធ្វើភេសជ្ជៈសម្រាប់ការសប្បាយ
ការធ្វើភេសជ្ជៈដោយខ្លួនឯងនៅផ្ទះសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ ឬចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជាមួយម៉ូដែល​ MX-EG5311 អ្នកអាចបង្កើនរូបមន្តម្ហូបនិងភេសជ្ជៈជាច្រើនជម្រើសដែលល្អសម្រាប់សុខភាព ប្រកបដោយភាពច្នៃប្រឌិត។

បញ្ចូលភាពច្នៃប្រឌិតក្នុងការធ្វើភេសជ្ជៈ

បញ្ចូលគ្រឿងផ្សំស្រស់ៗទៅក្នុងរបបអាហាររបស់អ្នកដើម្បីសុខភាពកាន់តែប្រសើរឡើង ខណៈពេលស្វែងយល់ពីសិល្បៈនៃការធ្វើភេសជ្ជៈ។
បញ្ចូលភាពច្នៃប្រឌិតក្នុងការធ្វើភេសជ្ជៈ

កិនបន្លែនិងផ្លែឈើបានម៉ដ្ឋល្អ

Saber Blades ជាដែកអ៊ីណុកដែលធានានូវការកិនចូលគ្នាបានម៉ដ្ឋល្អ រីឯដងទាំងបួននៅខាងក្នុងជួយរក្សានូវ​ការកិនល្បាយឱ្យបានស្មើគ្នាល្អ។
កិនបន្លែនិងផ្លែឈើបានម៉ដ្ឋល្អ

រចនាឡើងដើម្បីផ្ដល់ភាពងាយស្រួលការប្រើប្រាស់

សាមញ្ញបំផុត​ និងងាយស្រួលក្នុងការប្រើប្រាស់

ការរចនាមានភាពសាមញ្ញ និងមានមុខងារច្រើន។​ ជ្រើសរើសល្បឿនកិន3ខុសៗគ្នា គឺ 1 (ទាប) 2 (ខ្ពស់) និង Pulse ដើម្បីទទួលបានល្បាយមួយដែលអ្នកចង់បាន។
សាមញ្ញបំផុត​ និងងាយស្រួលក្នុងការប្រើប្រាស់

ងាយស្រួលសម្អាត

ថូកញ្ចក់ថ្លាត្រូវបានរចនាឡើងដើម្បីងាយស្រួលក្នុងការសម្អាត និងកម្ចាត់ក្លិន ស្នាមកោសនិងប្រឡាក់ និងការប្រែពណ៌។
ងាយស្រួលសម្អាត

ម៉ាស៊ីនកិនស្ងួតងាយស្រួលប្រើប្រាស់

ម៉ាស៊ីនកិនស្ងួតទម្ងន់ស្រាលមានភាពងាយស្រួលនៅពេលអ្នកត្រូវការកិនគ្រឿងទេសទាំងមូលទៅជាសាច់ម្សៅ។ ម៉ាស៊ីនកិនងាយស្រួលចល័តអាចកិនដល់ចំនួន 50 ក្រាមនៃគ្រឿងទេសស្ងួតក្នុងមួយលើក។
*សូមអានការណែនាំអំពីការដំណើរការ មុននឹងប្រើប្រាស់។
ម៉ាស៊ីនកិនស្ងួតងាយស្រួលប្រើប្រាស់

ធ្វើឱ្យមនុស្សជាទីស្រលាញ់របស់អ្នកមានសុវត្ថិភាព

ជាមួយនឹងសោសុវត្ថិភាពជួយបង្ការការប្រើប្រាស់ដោយអចេតនា។ កុងតាក់កាត់ផ្តាច់កម្តៅនិងជួយការពារម៉ូទ័រមិនឱ្យក្តៅខ្លាំងដែលបង្កឲ្យមានការខូចខាតដោយសារការដាក់គ្រឿងទេសផ្ទុកលើសចំណុះ។
ធ្វើឱ្យមនុស្សជាទីស្រលាញ់របស់អ្នកមានសុវត្ថិភាព

កំពុងស្វែងរកអាហារឆ្ងាញ់មែនទេ?

រីករាយជាមួយនឹងការស្វែងរករូបមន្តធ្វើម្ហូបឆ្ងាញ់ៗពីគេហទំព័រ Healthy Everyday Panasonic Cooking។
កំពុងស្វែងរកអាហារឆ្ងាញ់មែនទេ?

សំណួរគេសួរញឹកញាប់

ម៉ាស៊ីនក្រឡុកនេះអាចកិនទឹកកកជាមួយនឹងវត្ថុរាវ។​យើងមិនណែនាំអោយកិនទឹកកកដោយគ្មានសារធាតុរាវនោះទេ។ សម្រាប់ព័ត៌មានលម្អិត សូមមើលការណែនាំអំពីរបៀបប្រើប្រាស់។

សាច់ ត្រី ដុំទឹកកក និងគ្រឿងផ្សំដូចជា សណ្តែកស្ងួត រមៀត អាហារកក និងគ្រឿងផ្សំដែលមានសភាពស្អិតៗ។

មានរូបមន្តផ្ដល់សុខភាពល្អប្រចាំថ្ងៃជាច្រើនដែលមាននៅលើវ៉ិបសាយថ៍ផលិតផលនេះសម្រាប់ជាឯកសារយោង។ ជាជម្រើស សូមចូលរួម​លើប្រព័ន្ធផ្សព្វផ្សាយសង្គម Healthy Everyday Panasonic Cookingដើម្បីស្វែងយល់បន្ថែម។

សម្រាប់ការប្រើប្រាស់ជាបន្តបន្ទាប់​ គ្រាន់តែលាងសម្អាតផ្លែកាំបិតជាមួយនឹងជក់ដោយមិនចាំបាច់ប្រើទឹក។ អ្នកអាចទិញជក់ពីហាងក្នុងស្រុករបស់អ្នក។
តើខ្ញុំត្រូវសម្អាតម៉ាស៊ីនកិនស្ងួតដោយរបៀបណាសម្រាប់ការប្រើប្រាស់ជាបន្តបន្ទាប់?

អតិបរមា 20g ចន្លោះពី 30-60 វិនាទី។

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ ម៉ាស៊ីនក្រឡុកថូកញ្ចក់ 1.5L MX-EG5311KSG ជាមួយម៉ាស៊ីនកិនស្ងួត សម្រាប់ទឹកផ្លែឈើ ទឹកក្រឡុក ស៊ុប និងគ្រឿងទេស

ទំហំ និងទម្ងន់

កម្ពស់
410mm
ទទឹង
185mm
ជម្រៅ
178.5mm
ទម្ងន់
3.0kg

ថូកញ្ចក់ 1.5L ជាមួយម៉ាស៊ីនកិនស្ងួត

បញ្ចូលភាពច្នៃប្រឌិតក្នុងការធ្វើភេសជ្ជៈ

សណ្ឋានរលោងជាងមុនជាមួយនឹងស្លាបកាំបិត Saber កម្លាំងខ្លាំង

ងាយស្រួលដំណើរការ - ប៊ូតុងល្បឿន 3

ថូកញ្ចក់ងាយស្រួលសម្អាត

ម៉ាស៊ីនកិនស្ងួតងាយស្រួលសម្រាប់កិនគ្រឿងទេស

វ៉ាត់ដែលបានចាក់សោអតិបរមា

  • 450 W​

ចំណុះផ្ទុក

  • 2.0 / 1.5 L

ការគ្រប់គ្រងល្បឿន

  • Pulse/0/1/2

សមាសធាតុ

  • ថូកែវ
    ប្រដាប់កិនធ្វើអំពីប្លាស្ទិក

កាំបិតកាត់

  • មុខកាំបិតដែកអ៊ីណុកមិនច្រែះ

ពណ៌

  • ពណ៌ស,ពណ៌ខ្មៅ

គ្រឿងបង្គុំ

  • ថូក្រឡុកធ្វើពីកែវ , ប្រដាប់កិនធ្វើអំពីប្លាស្ទិក

មុខងារ

  • ការកាត់បានស្មើសាច់, ការកាត់ផ្ដាច់កម្ដៅ

វិមាត្រ​(ទទឹង×ជម្រៅ×កម្ពស់)

  • 410 x 185 x 179 mm​

ជំនួយបន្ថែម

ម៉ាស៊ីនក្រឡុកថូកញ្ចក់ 1.5L MX-EG5311KSG ជាមួយម៉ាស៊ីនកិនស្ងួត សម្រាប់ទឹកផ្លែឈើ ទឹកក្រឡុក ស៊ុប និងគ្រឿងទេស