វិធីងាយៗក្នុងការចម្អិនអាហារដោយមានឱជារស
នៅពេលនិយាយដល់អាហារ គេច្រើនតែធ្វើតាមវិធីចម្អិនបែបធម្មតាៗ ប៉ុន្តែត្រូវចំណាយកម្លាំងច្រើន និងការយកចិត្តទុកដាក់។ បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic ធ្វើឱ្យការចម្អិនបែបធម្មតាៗមានលក្ខណៈទំនើប ផ្ដល់ភាពងាយស្រួលក្នុងការចម្អិនដោយមានជីវជាតិ និងរសជាតិដូចសព្វដង។
នៅពេលការច្នៃប្រឌិតប្រសព្វគ្នាជាមួយការចម្អិនដែលមានជីវជាតិ
បច្ចេកវិទ្យាចម្អិនរបស់ Panasonic រួមបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ដើម្បីផ្ដល់នៅរសជាតិពីធម្មជាតិរបស់អាហារ ដោយការគ្រប់គ្រងសីតុណ្ហភាព និងសម្ពាធ អាចផ្ដល់ នូវហាន់បានល្អ ដើម្បីឱ្យងាយស្រួលក្នុងការចម្អិនអាហារ។
រក្សារសជាតិ និងជីវជាតិពីធម្មជាតិ
ដោយមានការពេញនិយមក្នុងក្បួន Washoku ដែលជាវិធីធ្វើម្ហូបជប៉ុនបែបប្រពៃណី ការចំហុយត្រូវបានទទួលស្គាល់ថាផ្ដល់អត្ថប្រយោជន៍ផ្នែកសុខភាព និងបន្ថែម “ភាពរីករាយ” ទៅលើមុខម្ហូប។
ចំហាយដ៏ខ្លាំងក្លាដែលភ្ជាប់មកជាមួយស្រាប់របស់ Panasonic ចម្អិនបានយ៉ាងឆាប់រហ័សដើម្បីរក្សាជីវជាតិរបស់អាហារដែលងាយរងកម្ដៅ ដូចដែលបានឃើញនៅក្នុង ឡដុតដោយចំហាយ Panasonic។
ចំហាយក្ដៅបំផុត
ចម្អិនអាហារដោយប្រើភាគល្អិតទំហំប៉ុនណាណូរហូតដល់ 100°C ដែលជ្រាបចូលជ្រៅទៅក្នុងអាហារ ហើយធ្វើឱ្យវាស្រួយនៅខាងក្រៅ និងមានជាតិទឹកនៅខាងក្នុង។
ចំហាយសុទ្ធ
ចំហាយដ៏ខ្លាំងក្លាត្រូវបានបញ្ចូលពីម៉ាស៊ីនបំពុះដែលមានប្រសិទ្ធភាពខ្ពស់ទៅផ្ទៃខាងលើរបស់ឡដុតដោយផ្ទាល់ ដែលអាចចម្អិនអាហារបានកាន់តែរហ័ស ដូច្នេះអាហារនៅតែមានសំណើម និងរសជាតិ។
ចម្អិនបានលក្ខណៈដែលត្រឹមត្រូវយ៉ាងងាយស្រួល
ក្បួន Washoku គ្រប់គ្រងការប្រើកម្ដៅដើម្បីបង្កើតរសជាតិ និងលក្ខណៈខុសៗគ្នា។ បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic អនុវត្តតាមក្បួននេះដោយប្រើបច្ចេកវិទ្យាគ្រប់គ្រងសីតុណ្ហភាពដ៏ត្រឹមត្រូវ ដែលបញ្ចូលសេនស័រចាប់សីតុណ្ហភាពឆ្លាតវៃ ដើម្បីទទួលបានលទ្ធផលដ៍ល្អគ្រប់ពេល។
សេនស័រសីតុណ្ហភាពមានពីរសម្រាប់ចាប់ម៉ាស៊ីនដុតនំប៉័ង
ការទទួលបានសីតុណ្ហភាពត្រឹមត្រូវគឺសំខាន់ណាស់ក្នុងការដុតនំប៉័ង។ Panasonic ប្រើពហុសេនស័រដែលបំពាក់រួចជាស្រេច ដើម្បីបង្កើនប្រសិទ្ធភាពសីតុណ្ហភាពអំឡុងពេលដុតនំប៉័ងយ៉ាងងាយស្រួល ដើម្បីឱ្យនំប៉័ងមានរសជាតិឆ្ងាញ់។
ធ្វើឱ្យឡើងមេ
ដើម្បីឱ្យម្សៅឡើងមេបានល្អ ការគ្រប់គ្រងសីតុណ្ហភាពគឺជារឿងសំខាន់។ សីតុណ្ហភាពដែលត្រឹមត្រូវជួយធានាថា ម្សៅឡើងហើយនៅទ្រឹងតាមការចង់បាន មិនថាអ្នកដុតក្នុងបរិយាកាសណាក៏ដោយ។
ធ្វើឱ្យមានជីវជាតិ និងរសជាតិឆ្ងាញ់
ការចម្អិនដោយប្រើកម្ដៅដែលផ្តល់ភាពងាយស្រួលមានសម្ពាធខ្លាំងអាចផ្ដល់ភាពផ្អែម និងលក្ខណៈរបស់អាហារដូចជាបាយ ដែលអាចទទួលបាននូវអាហារមានជីវជាតិ និងពោរពេញដោយរសជាតិ។
កម្ដៅដែលបញ្ចូលដង់ស៊ីតេខ្ពស់ 5 ស្រទាប់
តាមរយៈបច្ចេកវិទ្យាបំភាយចំហាយក្នុងសីតុណ្ហភាពខ្ពស់ដែលមានភាពច្នៃប្រឌិតរបស់យើង អង្ករត្រូវបានកម្ដៅស្មើសាច់ដើម្បីឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ និងទន់ល្មើយសព្វល្អ។
កម្ដៅបញ្ចេញស្មើសាច់ល្អ
កម្ដៅត្រូវបានបន្ថែមបន្តិចម្ដងៗដើម្បីកាត់បន្ថយការបាត់បង់ជីវជាតិ និងរសជាតិដ៏សម្បូរបែបនៅក្នុងអាហាររបស់អ្នក។
ការហាន់យ៉ាងត្រឹមត្រូវដើម្បីកាត់បន្ថយការបាត់បង់ជីវជាតិ
ដោយសារការផលិតតាមបច្ចេកទេសដំដែកយ៉ាងពិសេសក្នុងការធ្វើដាវរបស់ជប៉ុន ស្លាបកាំបិតដ៏មាំ និងហាន់យ៉ាងត្រឹមត្រូវរបស់យើងហាន់ដោយមិនធ្វើឱ្យខូចកោសិកាអាហារ ដើម្បីរក្សាជីវជាតិ និងបង្កើនរសជាតិដ៏ឈ្ងុយឆ្ងាញ់។
កិនបានយ៉ាងល្អ
ខ្ចៅដែកអ៊ីណុកដែលរឹងមាំខ្លាំងរបស់យើងបង្វិលយឺតៗ ដើម្បីកិនកម្ទេចគ្រឿងផ្សំមានជាតិសរសៃរឹងៗដោយសន្សឹមៗ។ ការធ្វើបែបនេះជួយបង្កើនប្រសិទ្ធភាពចម្រាញ់យកទឹកផ្លែឈើ ដោយរក្សាបាននូវវីតាមីន ជីវជាតិ និងអង់ទីអុកស៊ីដង់។
កិនបានម៉ដ្ឋល្អ
មុខកាំបិតមុតខ្លាំង ត្រូវបានរចនាឡើងដោយមានធ្មេញកោង មុត និងមានតែមួយ ដើម្បីកិនគ្រឿងផ្សំបានយ៉ាងម៉ដ្ឋល្អ អាចឱ្យអ្នកទទួលបានសណ្ឋានស្អាតស្មើសាច់។
ស្វែងយល់បន្ថែម
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់យើង
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic អាចប្រើសម្រាប់ចម្អិនម្ហូបអាហារបានច្រើនយ៉ាងតាមតម្រូវការខុសៗគ្នារបស់អ្នក។
មីក្រូវ៉េវ ឬឡរាងគូប
> ស្វែងយល់បន្ថែម
ឆ្នាំងដាំបាយអគ្គិសនី
> ស្វែងយល់បន្ថែម
ម៉ាស៊ីនកិនទឹកផ្លែឈើ
> ស្វែងយល់បន្ថែម
ម៉ាស៊ីនក្រឡុក
> ស្វែងយល់បន្ថែម
ម៉ាស៊ីនវាយម្សៅធ្វើនំ