
មាន់ដុតស្លឹកតើយ

គ្រឿងផ្សំ
- 300 gភ្លៅមាន់អត់ឆ្អឹង
- ស្លឹកតើយ 11 ធាង
- 10 gខ្ទឹមក្រហមបកសម្បក
- 10 mlខ្ទិះដូង
- ឈើចាក់ធ្មេញ 11 ដើម
- 0.1អំបិល
- 0.25ក្រូចឆ្មារ
- 10 mlទឹកត្រី
- 10 mlប្រេងអយស្ទ័រ
- 5 mlប្រេងអាណាតូ (annatto)
- 10 gស្ករ
- 10 mlប្រេងឆា
- 1ម្ទេស
របៀបធ្វើ
1) កាត់ភ្លៅមាន់ជាដុំធំៗទំហំ 4cm x 4cm បន្ទាប់មកលាយជាមួយខ្ទឹមក្រហមចិញ្ច្រាំ ម្រេច ប្រេងអយស្ទ័រ ទឹកស៊ីអ៊ីវ ប្រេងឆា ខ្ទិះដូង រួចទុកចោលរយៈពេល 15 នាទី។
2) មូរសាច់មាន់ដោយប្រើស្លឹកតើយជារាងឆកោន។ បន្ទាប់មកដោតឈើចាក់ធ្មេញឱ្យដល់ពាក់កណ្ដាល ដើម្បីកុំឱ្យរបូតស្លឹកតើយ។ ដាក់មាន់ចម្អិនក្នុងម៉ាស៊ីនមីក្រូវ៉េវ រួចបើកមុខងារដុត " grill mode" ប្រើកម្ដៅកម្រិតខ្ពស់រយៈពេល 10 នាទី រួចប្ដូរទៅប្រើមុខងារ Combination រយៈពេល2-3 នាទីបន្ថែមទៀត។
3) ដាក់ដុំសាច់មាន់នៅលើចាន ដោយលាយជាមួយអំបិល ម្ទេស ម្រេច ក្រូចឆ្មានៅពេលទទួលទាន។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។