ម៉ាស៊ីនក្រឡុកថូផ្លាស្ទិក 1.5L MX-EP5111WSG ជាមួយម៉ាស៊ីនកិនស្ងួត សម្រាប់ទឹកផ្លែឈើ ទឹកក្រឡុក ស៊ុប និងគ្រឿងទេស
MX-EP5111WSG
បង្កើតនូវភេសជ្ជៈថ្មីៗ បានយ៉ាងសម្បូរបែប
រីករាយជាមួយការកិនយ៉ាងរលូនជាមួយនឹងផ្លែកាំបិតកម្លាំងខ្លាំង និងការកំណត់ល្បឿន 3 យ៉ាងសាមញ្ញ។ ថូប្លាស្ទិក និងម៉ាស៊ីនកិនស្ងួតធានាបាននូវអនាម័យ និងគ្រឿងទេសល្អ ទាំងអស់នៅក្នុងការរចនាទាន់សម័យដែលស័ក្តិសមបំផុតជាមួយផ្ទះបាយរបស់អ្នក។
* រូបភាពទាំងអស់គឺសម្រាប់ប្រើជាការបង្ហាញតែប៉ុណ្ណោះ។
លក្ខណៈពិសេស
ស្វែងរកការធ្វើភេសជ្ជៈសម្រាប់ការសប្បាយ
ការធ្វើភេសជ្ជៈដោយខ្លួនឯងនៅផ្ទះសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ ឬចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជាមួយម៉ូដែល MX-EP5111 អ្នកអាចបង្កើនរូបមន្តម្ហូបនិងភេសជ្ជៈជាច្រើនជម្រើសដែលល្អសម្រាប់សុខភាព ប្រកបដោយភាពច្នៃប្រឌិត។
ជាមួយម៉ូដែល MX-EP5111 អ្នកអាចបង្កើនរូបមន្តម្ហូបនិងភេសជ្ជៈជាច្រើនជម្រើសដែលល្អសម្រាប់សុខភាព ប្រកបដោយភាពច្នៃប្រឌិត។
បញ្ចូលភាពច្នៃប្រឌិតក្នុងការធ្វើភេសជ្ជៈ
បញ្ចូលគ្រឿងផ្សំស្រស់ៗទៅក្នុងរបបអាហាររបស់អ្នកដើម្បីសុខភាពកាន់តែប្រសើរឡើង ខណៈពេលស្វែងយល់ពីសិល្បៈនៃការធ្វើភេសជ្ជៈ។
កិនបន្លែនិងផ្លែឈើបានម៉ដ្ឋល្អ
Saber Blades ជាដែកអ៊ីណុកដែលធានានូវការកិនចូលគ្នាបានម៉ដ្ឋល្អ រីឯដងទាំងបួននៅខាងក្នុងជួយរក្សានូវការកិនល្បាយឱ្យបានស្មើគ្នាល្អ។
រចនាឡើងដើម្បីផ្ដល់ភាពងាយស្រួលការប្រើប្រាស់
សាមញ្ញបំផុត និងងាយស្រួលក្នុងការប្រើប្រាស់
ការរចនាមានភាពសាមញ្ញ និងមានមុខងារច្រើន។ ជ្រើសរើសល្បឿនកិន3ខុសៗគ្នា គឺ 1 (ទាប) 2 (ខ្ពស់) និង Pulse ដើម្បីទទួលបានល្បាយមួយដែលអ្នកចង់បាន។
ថូប្លាស្ទិកទម្ងន់ស្រាល
ថូប្លាស្ទិកមានទម្ងន់ស្រាលជួយសម្រួលដល់ការលើកទៅមក នៅពេលកំពុងរៀបចំអាហារ ឬភេសជ្ជៈ ទោះបីជាគ្រឿងផ្សំនៅពេញថូក៏ដោយ។
ម៉ាស៊ីនកិនស្ងួតងាយស្រួលប្រើប្រាស់
ម៉ាស៊ីនកិនស្ងួតទម្ងន់ស្រាលមានភាពងាយស្រួលនៅពេលអ្នកត្រូវការកិនគ្រឿងទេសទាំងមូលទៅជាសាច់ម្សៅ។ ម៉ាស៊ីនកិនងាយស្រួលចល័តអាចកិនដល់ចំនួន 50 ក្រាមនៃគ្រឿងទេសស្ងួតក្នុងមួយលើក។
*សូមអានការណែនាំអំពីការដំណើរការ មុននឹងប្រើប្រាស់។
ធ្វើឱ្យមនុស្សជាទីស្រលាញ់របស់អ្នកមានសុវត្ថិភាព
ជាមួយនឹងសោសុវត្ថិភាពជួយបង្ការការប្រើប្រាស់ដោយអចេតនា។ កុងតាក់កាត់ផ្តាច់កម្តៅនិងជួយការពារម៉ូទ័រមិនឱ្យក្តៅខ្លាំងដែលបង្កឲ្យមានការខូចខាតដោយសារការដាក់គ្រឿងទេសផ្ទុកលើសចំណុះ។
កំពុងស្វែងរកអាហារឆ្ងាញ់មែនទេ?
រីករាយជាមួយនឹងការស្វែងរករូបមន្តធ្វើម្ហូបឆ្ងាញ់ៗពីគេហទំព័រ Healthy Everyday Panasonic Cooking។
សំណួរគេសួរញឹកញាប់
ម៉ាស៊ីនក្រឡុកនេះអាចកិនទឹកកកជាមួយនឹងវត្ថុរាវ។យើងមិនណែនាំអោយកិនទឹកកកដោយគ្មានសារធាតុរាវនោះទេ។ សម្រាប់ព័ត៌មានលម្អិត សូមមើលការណែនាំអំពីរបៀបប្រើប្រាស់។
សាច់ ត្រី ដុំទឹកកក និងគ្រឿងផ្សំដូចជា សណ្តែកស្ងួត រមៀត អាហារកក និងគ្រឿងផ្សំដែលមានសភាពស្អិតៗ។
មានរូបមន្តផ្ដល់សុខភាពល្អប្រចាំថ្ងៃជាច្រើនដែលមាននៅលើវ៉ិបសាយថ៍ផលិតផលនេះសម្រាប់ជាឯកសារយោង។ ជាជម្រើស សូមចូលរួមលើប្រព័ន្ធផ្សព្វផ្សាយសង្គម Healthy Everyday Panasonic Cookingដើម្បីស្វែងយល់បន្ថែម។
សម្រាប់ការប្រើប្រាស់ជាបន្តបន្ទាប់ គ្រាន់តែលាងសម្អាតផ្លែកាំបិតជាមួយនឹងជក់ដោយមិនចាំបាច់ប្រើទឹក។ អ្នកអាចទិញជក់ពីហាងក្នុងស្រុករបស់អ្នក។
អតិបរមា 20g ចន្លោះពី 30-60 វិនាទី។
Get Inspired
ព័ត៌មានផលិតផល
ទំហំ និងទម្ងន់
- កម្ពស់
- 410mm
- ទទឹង
- 191mm
- ជម្រៅ
- 178.5mm
- ទម្ងន់
- 1.8kg
ថូប្លាស្ទិក 1.5L ជាមួយម៉ាស៊ីនកិនស្ងួត
បញ្ចូលភាពច្នៃប្រឌិតក្នុងការធ្វើភេសជ្ជៈ
សណ្ឋានរលោងជាងមុនជាមួយនឹងស្លាបកាំបិត Saber កម្លាំងខ្លាំង
ងាយស្រួលដំណើរការ - ប៊ូតុងល្បឿន 3
ថូប្លាស្ទិកទម្ងន់ស្រាល
ម៉ាស៊ីនកិនស្ងួតងាយស្រួលសម្រាប់កិនគ្រឿងទេស
វ៉ាត់ដែលបានចាក់សោអតិបរមា
-
450 W
ចំណុះផ្ទុក
-
2.0 / 1.5 L
ការគ្រប់គ្រងល្បឿន
-
Pulse/0/1/2
សមាសធាតុ
-
ថូប្លាស្ទិក
ប្រដាប់កិនធ្វើអំពីប្លាស្ទិក
កាំបិតកាត់
-
មុខកាំបិតដែកអ៊ីណុកមិនច្រែះ
ពណ៌
-
ពណ៌ស,ពណ៌ខ្មៅ
គ្រឿងបង្គុំ
-
ថូក្រឡុកធ្វើពីប្លាស្ទិក , ប្រដាប់កិនធ្វើអំពីប្លាស្ទិក
មុខងារ
-
ការកាត់បានស្មើសាច់, ការកាត់ផ្ដាច់កម្ដៅ
វិមាត្រ(ទទឹង×ជម្រៅ×កម្ពស់)
-
410 x 191 x 179 mm