ទឹកផ្លែប៉ោមបៃតងសុខភាព
ទឹកផ្លែឈើស្រស់នេះប្រើផ្លែប៉ោមបៃតងទាំងមូល រួមទាំងសម្បកដែលសម្បូរដោយសារធាតុចិញ្ចឹម។ ជាមួយនឹងឧបករណ៍កិនទឹកផ្លែឈើដ៏មានអានុភាព ដែលអាចរក្សាសារធាតុទាំងអស់ពីផ្លែឈើរបស់អ្នក អ្នកអាចរីករាយនឹងរសជាតិផ្លែឈើ និងបន្លែរហូតដល់ដំណក់ចុងក្រោយ។ ទទួលទានភេសជ្ជៈនេះរួមជាមួយនឹងអាហារ ដើម្បីទទួលបានរបបអាហារដែលមានតុល្យភាព។
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី227
គ្រឿងផ្សំ
- 1ក្រូចឆ្មា
- 2ក្រូច
- 1ផ្លែប៉ោមបៃតង
- 60 gស្ពៃពួយឡេង
- គ្រាប់ជី 2 g សម្រាប់ការតុបតែង
របៀបធ្វើ
1) បកសម្បកក្រូចឆ្មា និងក្រូច។
2) ដាក់ផ្លែប៉ោមបៃតងទាំងមូលដែលមិនចិតសម្បកទៅក្នុងឧបករណ៍កិនទឹកផ្លែឈើ ហើយកិនយកទឹកនៅកម្រិតល្បឿនទី 2។
3) ដាក់ស្ពៃពួយឡេង ក្រូចឆ្មា និងក្រូចទៅក្នុងឧបករណ៍កិនទឹកផ្លែឈើ ហើយកិនយកទឹកនៅកម្រិតល្បឿនទី 1។
4) ប្រសិនបើអ្នកចូលចិត្ត អ្នកអាចទទួលទានដោយបន្ថែមពីលើនូវគ្រាប់ជី ដែលបានត្រាំទឹកនៅកម្រិតសីតុណ្ហភាពក្នុងបន្ទប់រយៈពេល 30 នាទី។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។