ឆ្នាំងអ៊ុត Panasonic គុណភាពជប៉ុន

គុណភាពជប៉ុន ឆ្នាំងអ៊ុត Panasonic

អស់រយៈពេល 90 ឆ្នាំមកហើយដែលយើងបានជួយឱ្យសម្លៀកបំពាក់របស់អតិថិជនមានភាពស្អាត មានសណ្ដាប់ធ្នាប់ និងគ្មានស្នាមជ្រួញ។ ឆ្នាំងអ៊ុតមានគុណភាពរបស់យើងត្រូវបានផលិតឡើងដោយមានជំនាញដ៏ប៉ិនប្រសប់ និងជាជម្រើសល្អរបស់អតិថិជនជាង 60 ប្រទេស។

ដំណោះស្រាយ 3 យ៉ាង ក្នុងការថែទាំសម្លៀកបំពាក់របស់អ្នក

ឆ្នាំងអ៊ុតប្រើចំហាយទឹក

តាមរយៈការសង្កត់បាតឆ្នាំងអ៊ុត ចំហាយទឹកអាចជ្រាបចូលជ្រៅទៅក្នុងសាច់ក្រណាត់ និងកម្ចាត់ស្នាមជ្រួញដែលពិបាកកម្ចាត់ចេញពីសាច់ក្រណាត់ក្រាស់ៗបាន។ អ្នកអាចថែរក្សាសាច់ក្រណាត់ដែលងាយរងការខូចខាតដោយសារកម្ដៅតាមរយៈការបាញ់ចំហាយទឹក។

អ៊ុតស្ងួត

ការសង្កត់បាតឆ្នាំងអ៊ុតដែលមានកម្ដៅក្ដៅខ្លាំង និងតួឆ្នាំងអ៊ុតធ្ងន់មាំអាចជួយកម្ចាត់ស្នាមជ្រួញខ្លាំងដែលពិបាកកម្ចាត់ចេញពីសម្លៀកបំពាក់បានយ៉ាងរាបស្មើ។

ផលិតផលលក្ខណៈស្រដៀងគ្នា