ទឹកកកឈូសជាមួយផ្លែឈើត្រូពិច
ទឹកកកម៉ត់ល្អជួយធ្វើឱ្យបង្អែមស្រស់និងកាន់តែឆ្ងាញ់។ លាយទឹកកកម៉ត់ជាមួយផ្លែឈើដែលមានរសជាតិផ្អែម និងទឹកដោះគោជូរ សម្រាប់ទទួលទាននៅផ្ទះ។
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី112
គ្រឿងផ្សំ
- 300 gដុំទឹកកក
- 100 gទឹកដោះគោជូរ
- 20 gទឹកដោះគោខាប់
- 80 gស្វាយ (កាត់ជាដុំរាងជ្រុងតូចៗ)
- 2ផ្លែផាសិន
- ស្លឹកជីអង្កាមសម្រាប់តុបតែង (ពីរបីសន្លឹក)
- ផ្លែក្រូចសម្រាប់តុបតែង (ពីរបីចំណិត)
របៀបធ្វើ
1) ដាក់ដុំទឹកកកចូលក្នុងម៉ាស៊ីនក្រឡុក កិនដោយប្រើមុខងារកិនទឹកកក បន្ទាប់មកចាក់ចូលក្នុងចាន។
2) លាយទឹកដោះគោជូរជាមួយទឹកដោះគោខាប់ រួចចាក់ពីលើទឹកកក។
3) ដួសស្វាយដាក់លើទឹកកក ហើយដាក់ផ្លែផាសិនពីលើ។
4) តុបតែងដោយដាក់ស្លឹកជីអង្កាម និងចំណិតផ្លែក្រូច។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។