បាយស៊ូស៊ី​ពូតជាមួយផ្លែឈើ និងបន្លែ

បាយស៊ូស៊ី​ពូតជាមួយផ្លែឈើ និងបន្លែ

បាយស៊ូស៊ី​ពូតជាមួយផ្លែឈើ និងបន្លែ

ដុំបាយតូចៗទាំងនេះមានដាក់គ្រឿងសមុទ្រពីលើ និងតុបតែងដោយដាក់ផ្លែឈើ និងបន្លែ។ ក្រៅពីផ្ដល់នូវវីតាមីនដ៏សម្បូរបែប និងសារធាតុចិញ្ចឹមផ្សេងទៀតដែលគ្រឿងសមុទ្រមិនមាន បាយស៊ូស៊ី​ពូតមានរសជាតិឆ្ងាញ់ប្លែកពីស៊ូស៊ីធម្មតា ដោយផ្ដល់នូវរសជាតិ និងអារម្មណ៍ថ្មី។

រយៈពេលចម្អិន50 នាទី(ដោយមិនរាប់បញ្ចូលរយៈពេលដាំបាយ)កម្រិត:បង្គួរ

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

  • កាល់ឡូរី477

គ្រឿងផ្សំ

គ្រឿងផ្សំ

  • អង្ករ 2 ពែង
  • 400 mlទឹក
  • ក្រូចក្រហមមួយចំហៀង (ទឹកក្រូចច្របាច់ 100 ml)
  • ទឹកក្រូចឆ្មា 2 ស្រាបព្រាកាហ្វេ
  • អំបិល 0.5 ស្រាបព្រាកាហ្វេ
  • 70 gផ្កាខាណូឡា
  • សណ្ដែកបារាំង 6 ទង

ការតុបតែង (តាមដែលអ្នកចូលចិត្ត)

  • ផ្កាខាណូឡា
  • សណ្ដែកបារាំង
  • ចំណិតឆៃថាវ
  • ចំណិតខ្ទឹមបារាំងក្រហម
  • សណ្ដែកបណ្ដុះក្រហម
  • ស្លឹកគីណូមេ
  • ចំណិតក្រូចឆ្មា
  • រាសបឺរី

គ្រឿងបន្ថែមពីលើស៊ូស៊ី

  • 45 gត្រីសាម៉ុន
  • 45 gត្រីធូណា
  • 50 gលៀសសមុទ្រ
  • 2បង្គា
  • 1ស៊ុត
  • ស្ករមួយចឹប
  • អំបិលមួយចឹប
  • ប្រេងអូលីវបន្តិច
  • ស្លឹកស៊ីសូ 3 សន្លឹក
  • ផ្លែប៊ឺរ
  • ផ្លែគីវី
  • ផ្លែស្វាយ
  • ឈីស 1 ចំណិត

គ្រឿងផ្សំជំនួស

  • ផ្កាខាណូឡា → ផ្កាខាត់ណា
  • សណ្ដែកធំ → សណ្ដែកខៀវ
  • ឆៃថាវ → ប៉េងប៉ោះឈើរី
  • សណ្ដែកបណ្ដុះក្រហម → សណ្ដែកបណ្ដុះផ្សេងទៀត
  • ស៊ីសូ (shiso) → បាស៊ីល (basil)
  • ស្លឹកគីណូមេ (kinome) → ជីវ៉ាន់ស៊ុយ

របៀបធ្វើ

1) លាងហើយសម្រកទឹកពីអង្ករ ទុកវាក្នុងកញ្ច្រែងដែករយៈពេល 30 នាទី បន្ទាប់មកដាក់វាដាំនៅក្នុងឆ្នាំងដាំបាយអគ្គិសនី។ ខណៈពេលដាំបាយ ច្របាច់ក្រូចក្រហមដោយប្រើប្រដាប់ច្របាច់ក្រូច។

2) ផ្ទេរបាយដែលដាំរួចទៅដាក់ក្នុងចាន ហើយលាយទឹកក្រូចក្រហម ទឹកក្រូចឆ្មា និងអំបិល។ ធ្វើបាយស៊ូស៊ី ដោយច្របល់វាឱ្យសព្វ ជាមួយវែកដួសបាយសើម។

3) ស្ងោរផ្កាខាណូឡា រួចហាន់ជាពីរឱ្យស្មើល្អសម្រាប់ធ្វើបាយស៊ូស៊ី ហើយកាត់ផ្កាខាណូឡាពាក់កណ្ដាលទៀតជាឆ្នូតប្រវែង 4 cm សម្រាប់ការតុបតែង។ ប្រឡះ ហើយស្ងោរគ្រាប់សណ្ដែកបារាំង បកសម្បកចេញ បន្ទាប់មកហាន់ជាដុំៗសម្រាប់ធ្វើបាយស៊ូស៊ី ដោយទុកសណ្ដែកទាំងមូលពីរបីសម្រាប់ការតុបតែង។

4) បែងចែកបាយស៊ូស៊ីជាបីចំណែកស្មើៗគ្នា។ ទុកមួយចំណែកដោយមិនលាយអ្វី លាយមួយចំណែកជាមួយផ្កាខាណូឡាដែលបានហាន់រួច ហើយលាយមួយចំណែកចុងក្រោយជាមួយគ្រាប់សណ្ដែកបារាំងដែលបានហាន់រួច។

5) គ្រឿងបន្ថែមពីលើ៖ ហាន់ត្រីសាម៉ុន ធូណា និងលៀសសមុទ្រ។ ស្ងោរបង្គាជាមួយទឹកអំបិល ហើយកាត់បង្គាជាពីរ។

6) គ្រឿងបន្ថែមពីលើ៖ គោះស៊ុតដាក់ក្នុងចាន កូរបំបែកវា ហើយដាក់អំបិល និងស្ករមួយចឹបចូល។ កម្ដៅខ្ទះចៀនដែលមានប្រេងបន្តិច ចាក់ល្បាយស៊ុតចូល ហើយវាសស៊ុតចៀនឱ្យស្ដើងរាបស្មើ។ កាត់ស៊ុតចៀនជាឆ្នូត។

7) គ្រឿងបន្ថែមពីលើ៖ បត់ស្លឹកស៊ីសូជាពីរ។ ហាន់ប៊ឺរ ស្វាយ គីវី និងឈីសជាចំណិតតូចៗ។

8) ដាក់គ្រឿងបន្ថែមពីលើបន្ទះរុំ បន្ទាប់មកដាក់បាយស៊ូស៊ីដែលអ្នកបានរៀបចំនៅជំហានទី 4 បន្តិច។ សង្កត់គែមបន្ទះរុំចូលគ្នា បត់ហើយច្របាច់វាឱ្យបាយមូលល្អ។ យកបន្ទះរុំចេញ។ ធ្វើដដែលៗឡើងវិញ រហូតដល់ប្រើអស់បាយស៊ូស៊ីទាំងអស់។ ដាក់ដុំបាយស៊ូស៊ីលើចាន ហើយប្រើគ្រឿងផ្សំសម្រាប់តុបតែង ដើម្បីតុបតែងវា។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម