ស្លាបមាន់ជាមួយទឹកម្ទេស

ស្លាបមាន់ជាមួយទឹកម្ទេស

ស្លាបមាន់ជាមួយទឹកម្ទេស

ការចម្អិនយឺតៗគឺជាការចម្អិនអាហារៗដោយប្រើកម្ដៅតិច សាច់ផុយល្អចំណាយពេលយូរដូចជា សាច់ជ្រូក សាច់មាន់ដែលមានសរសៃពួរកាន់តែផុយ។ អត្ថប្រយោជន៍ផ្សេងទៀតនោះគឺវារក្សាតម្លៃនៃសារធាតុចិញ្ចឹមរបស់អាហារច្រើនជាងការចៀន ដែលប្រើប្រេង និងកម្ដៅច្រើន។

កម្រិត:បង្គួរ

គ្រឿងផ្សំ

  • ស្លាបមាន់ 800g
  • ខ្ទឹមបារាំងហាន់ 1 ផ្លែ
  • ម្ទេសប្លោកពណ៌លឿង/ក្រហមហាន់ 2 ផ្លែ
  • ការ៉ុតហាន់ 1
  • គល់ជីវ៉ាន់ស៊ុយហាន់តាមការចូលចិត្តរបស់អ្នក
  • ម្រេចខ្មៅតាមការចូលចិត្ត
  • ខ្ទឹមហាន់ឱ្យល្អតាមការចូលចិត្ត
  • ស្លឹកជីវ៉ាន់ស៊ុយ ស្លឹមខ្ទឹមដែលហាន់រួចបន្តិច សម្រាប់រោយពីលើ

គ្រឿងផ្សំ

  • គ្រឿងម្ទេស 50g
  • ទឹកម្ទេស 2 ស្លាបព្រាបាយ
  • ស្ករស 3 ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ 1 ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ 3 ស្លាបព្រាបាយ
  • ទឹក 0.25 ពែង

របៀបធ្វើ

1) ដាក់ស្លាបមាន់ ខ្ទឹមបារាំង ការ៉ុត ម្ទេសប្លោក គល់ជីវ៉ាន់ស៊ុយ ម្រេចខ្មៅ និងខ្ទឹមចូលក្នុងឆ្នាំង។

2) លាយគ្រឿងផ្សំជាមួយទឹក បន្ទាប់មកកូរឱ្យសព្វល្អ។

3) បិទគម្រប។ កំណត់ការកំណត់ការចម្អិនយឺត (Slow Cook) ដូចខាងក្រោម៖
- ចុចប៊ូតុងជ្រើសរើសម៉ឺនុយកំណត់ការចម្អិនយឺត (Slow Cook)
- ចុចប៊ូតុងរយៈពេលចម្អិន ដើម្បីកំណត់រយៈពេល 1 ម៉ោង
- ចុច Start ហើយរង់ចាំ។

4) ខណៈពេលរង់ចាំឱ្យម្ហូបឆ្អិន សូមបើកគម្រប ហើយកូរ 2-3 ដង។

5) ទទួលទានដោយរោយស្លឹមជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមពីលើ។ ទទួលទានជាមួយបាយ។

កំណត់ចំណាំ៖ អាចប្រើមុខងារចម្អិនយឺត (Slow cook) នៅលើឆ្នាំងដាំបាយ Micom របស់ Panasonic ស៊េរី C ទាំងអស់។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម