ញាំសាច់មាន់ជាមួយសណ្ដែកដី

ញាំសាច់មាន់ជាមួយសណ្ដែកដី

ញាំសាច់មាន់ជាមួយសណ្ដែកដី

រយៈពេលចម្អិន20 នាទីអាហារសម្រាប់ ពេលព្រឹក ថ្ងៃត្រង់ ល្ងាចកម្រិត:ពិបាក

គ្រឿងផ្សំ

សម្រាប់មនុស្ស {0} ដល់4
  • 300 gសាច់ទ្រូងមាន់
  • 150 gសណ្ដែកបារាំង
  • 50 gម្ទេសប្លោកក្រហម
  • 50 gម្ទេសប្លោកលឿង
  • 50 gម្ទេសប្លោកបៃតង
  • 50 mlទឹកខ្មេះផ្សំពីផ្លែប៉ោម
  • 10 gអំបិល
  • 0.5 gម្រេច
  • 30 gស្ករ
  • 15 mlប្រេងផ្កាឈូករ័ត្ន
  • 0.1ម្សៅម្ទេសផ្អែម
  • 70 gការ៉ុត
  • 0.05 gស្លឹកអូរីហ្គាណូ (oregano)
  • 70 gផ្លែប័រ

របៀបធ្វើ

1) ហាន់ម្ទេសផ្លោកបៃតង ក្រហម លឿង និងសណ្ដែកបារាំងជាដុំជ្រុងតូចៗ។ ដាក់ការ៉ុត និងសណ្ដែកបារាំងចូលក្នុងចានថ្លា ដាក់ទឹក 150ml រួចចម្អិនដោយប្រើមុខងារកម្ដៅខ្ពស់រយៈពេល 5 នាទី បន្ទាប់មកយកចេញ ហើយដាក់ចូលក្នុងទឹកត្រជាក់ ដើម្បីច្រោះទឹក។

2) លាយទ្រូងមាន់ជាមួយអំបិលនិងម្រេច ស្លឹកអូរីហ្គាណូ ម្សៅម្ទេសផ្អែម ប្រេងផ្កាឈូករ័ត្ន រួចទុកចោលរយៈពេល 10 នាទី។ បន្ទាប់មកដុតវានៅក្នុងម៉ាស៊ីនមីក្រូវ៉េវរយៈពេល 15 នាទី រួចប្ដូរទៅប្រើមុខងារ Combination រយៈពេល​2 នាទីបន្ថែមទៀត។ បន្ទាប់ពីនោះ ហាន់ផ្នែកខ្លះនៃទ្រូងមាន់ជាដុំជ្រុងតូចៗ និងកាត់ផ្នែកខ្លះទៀតជារាងបញ្ឈរសម្រាប់លម្អ។

3) ការរៀបចំដាក់លើចាន លាយច្របល់សណ្ដែក ការ៉ុត ម្ទេសប្លោកបៃតង លឿង និងក្រហម ដុំផ្លែប័រតូចៗ ដុំសាច់ទ្រូងមាន់តូចៗលាយជាមួយអំបិលនិងម្រេចសព្វល្អ ហើយបន្ថែមប្រេង និងទឹកខ្មេះផ្សំពីផ្លែប៉ោម បន្ទាប់មកដាក់ញាំនេះនៅលើចាន រួចដាក់សាច់មាន់កាត់បញ្ឈរស្ដើងៗពីលើ។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម