បាយអង្ករសម្រូប

បាយអង្ករសម្រូប

បាយអង្ករសម្រូប

របបអាហារមានតុល្យភាពជាមួយបាយអង្ករសម្រូប ដែលមានសារធាតុរ៉ែ វីតាមីន ជាតិសរសៃ និងជីវជាតិសំខាន់ៗផ្សេងទៀតសម្រាប់ជួយឱ្យសុខភាពល្អ។ រសជាតិដ៏ឆ្ងាញ់ពិសានៃគ្រាប់បាយនីមួយៗនឹងធ្វើឱ្យអ្នកពេញចិត្ត។

រយៈពេលចម្អិន58 នាទី(រួមទាំង 50 នាទីសម្រាប់ការចម្អិនបាយ) កម្រិត:ងាយស្រួល

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

  • កាល់ឡូរី607

គ្រឿងផ្សំ

សម្រាប់មនុស្ស {0} ដល់2

ចានបាយ

  • អង្ករស 1 ពែង (លាង)
  • អង្ករសម្រូប 20 g
  • បង្គារស្ងោរ 6
  • ផ្លែប័រ 100 g (ហាន់)
  • ស្ពៃក្ដោបក្រហម 100 g (ហាន់ជាសរសៃ)
  • ស្លឹកស្ពៃពណ៌ស្វាយ 30 ក្រាម
  • កូនប៉េងបោះ 8 ផ្លែ (ពុះជាពីរ)​
  • ផ្កាខាត់ណាខៀវ 80 g (ស្ងោរហើយកាត់)
  • ជីវ៉ាន់ស៊ុយ 5 g
  • វលណាត់ 30 g (កាត់)
  • សណ្ដែកបណ្ដុះបារាំង 7 g (កាត់ឬស)
  • ទឹកខ្មេះផ្សំពីស្រាស 1 ស្លាបព្រាបាយ
  • អំបិលមួយច្បិច

ការលាយជ្រលក់

  • ម៉ាយូណេស 80 g
  • វ៉ាសាប៊ី 5 g (ឆៃថាវជប៉ុន)
  • ទឹកស៊ីអ៊ីវ 1 ស្លាបព្រាបាយ
  • ម្រេចមួយច្បិច

របៀបធ្វើ

1) ដាក់បាយស និងអង្ករសម្រូបទៅក្នុងឆ្នាំដាំបាយអគ្គិសនី។ ជ្រើសរើសមុខងារ “Brown rice” រួចដាក់ទឹកឱ្យត្រឹមកម្រិត 1 នៃអង្ករ បន្ទាប់មកចុចប៊ូតុងដើម្បីចម្អិន។

2) ដាក់ស្ពៃក្ដោបពណ៌ស្វាយ នៅក្នុងចាន។ បញ្ចុលទឹកខ្មេះផ្សំពីស្រាស និងអំបិល ច្របល់ជាមួយស្ពៃក្ដោបពណ៌ស្វាយនោះ រួចច្រោះទឹកចេញ។

3) ដួសបាយដែលចម្អិនរួចឱ្យនៅចំកណ្ដាលចាន។

4) លម្អនៅគែមចានដោយដាក់បង្គារ ចំណិតផ្លែប័រ ស្ពៃក្ដោបពណ៌ស្វាយ ស្លឹកស្ពៃក្ដោបពណ៌ស្វាយ កូនប៉េងបោះ ផ្កា​ខាត់​ណាខៀវ ជីវ៉ាន់ស៊ុយ វលណាត់ និងសណ្ដែកបណ្ដុះបារាំង។

5) លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ហើយចាក់ទឹកជ្រលក់លើបន្លែ នៅពេលទទួលទាន។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម