ស៊ុបដើមខ្ទឹម និងដំឡូង

ស៊ុបដើមខ្ទឹម និងដំឡូង

ស៊ុបក្ដៅៗផ្ដល់កម្លាំង និងជួយបំប៉នសុខភាពបន្ថែម ហើយមានភាពងាយស្រួលក្នុងការចម្អិនដោយប្រើឆ្នាំងដាំបាយអគ្គិសនីរបស់អ្នកតែប៉ុណ្ណោះ។ រីករាយការទទួលទានស៊ុបនេះបានទាំងក្ដៅ ឬត្រជាក់។

កម្រិត:ងាយស្រួល

គ្រឿងផ្សំ

សម្រាប់មនុស្ស {0} ដល់4
  • ខ្ទឹមធំ 2 ដើម
  • ខ្លឹមស 3 មើម
  • ប័រដែលគ្មានជាតិអំបិល 3 ស្លាបព្រាបាយ
  • ដំឡូងសាច់លឿង (ដំឡូងធំល្មមប្រហែល 5) 1.5 ផោន
  • ម្អមស្ងួត 0.5 ស្លាបព្រាកាហ្វេ
  • អំបិល កន្លះ ស្លាបព្រាកាហ្វេ
  • ស៊ុបបន្លែ ឬស៊ុបមាន់ដែលមានជាតិសូដ្យូមទាប 4 ពែង
  • ទឹក 1 ពែង
  • ស្លឹកប៊េ 2 សន្លឹក
  • ជីវ៉ាន់ស៊ុយហាន់រួច និងទឹកម្ទេសសម្រាប់ទទួលទាន (ជាជម្រើស)

របៀបធ្វើ

1) ដើម្បីរៀបចំដើមខ្ទឹមធំ ចូរកាត់វាពាក់កណ្ដាល។ ទុកផ្នែកបៃតងខ្ចីប្រហែល 1 អ៊ីញ ហើយកាត់ស្លឹកបៃតងចាស់ចោល។ ញែកស្លឹកបៃតងស្លេក និងស្លឹកសដែលនៅសល់ចេញពីគ្នា ហើយលាងដោយប្រើទឹកម៉ាស៊ីនត្រជាក់។ ហាន់ដើមខ្ទឹមធំឱ្យតូចៗទំហំ 1/2 អ៊ីញ (1 cm) (ប្រហែល 3 ពែង)។

2) ហាន់ខ្ទឹមស។

3) ដាក់ប័រ ដើមខ្ទឹមធំ និងខ្ទឹមសទៅក្នុងឆ្នាំងដាំបាយអគ្គិសនី។ ចុចម៉ឺនុយ ដើម្បីជ្រើសរើសមុខងារ STEAM ហើយចុច START ។ វានឹងកំណត់ដោយស្វ័យប្រវត្តិរយៈពេល 10 នាទី។

4) បកសំបកដំឡូងបារាំង ហើយចិតវាជាចំណិតៗ។ អ្នកគួរតែដាក់ប្រហែល 4 ពែង។

5) បន្ទាប់ពីមុខងារ STEAM បានបញ្ចប់ហើយ ចូរបើកគម្រប ហើយកូរវា។ ដាក់ម្អម អំបិល ដំឡូងបារាំងដែលបានចិត ស៊ុប ទឹក និងស្លឹកប៊េចូល។ ចុចម៉ឺនុយ ដើម្បីជ្រើសរើស SOUP រួចចុច START្។ វានឹងកំណត់ដោយស្វ័យប្រវត្តិរយៈពេលមួយម៉ោង។ កម្មវិធីកំណត់ម៉ោងនឹងបន្លឺសំឡេងឡើង បន្ទាប់ពីរយៈពេលមួយម៉ោង។

6) បិទឆ្នាំងដាំបាយអគ្គិសនី ហើយធ្វើឱ្យស៊ុបខាប់ដោយប្រើប្រដាប់វ៉ៃពងមាន់ ឬធ្វើឱ្យស៊ុបខាប់ម្ដងបន្តិចៗ ដោយប្រើម៉ាស៊ីនកិនក្រឡុក។

7) ភ្លក់រសជាតិ ហើយបន្ថែមអំបិលនិងម្រេច ប្រសិនបើចាំបាច់។

8) ទទួលទានជាមួយជីវ៉ាន់ស៊ុយហាន់រួច និងទឹកម្ទេស ឬទឹកជ្រលក់រសជាតិជូរមួយចំនួនធំ ប្រសិនបើអ្នកចូលចិត្ត។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម