ផេនខេកសាច់ទ្រូងមាន់

ផេនខេកសាច់ទ្រូងមាន់

ផេនខេកសាច់ទ្រូងមាន់

ផេនខេកគឺជាផ្នែកមួយនៃអាហារពេលព្រឹករបស់អាមេរិក (ABF) ដែលជាញឹកញាប់គឺទទួលទានរួមជាមួយប័រ និងទឹកស៊ីរ៉ូ។ យើងអាចច្នៃវាទៅជាអាហារដែលល្អចំពោះសុខភាពបាន ដោយកាត់បន្ថយម្សៅ ហើយបន្ថែមជាតិប្រូតេអ៊ីនពីទ្រូងមាន់ដែលបានចិញ្ច្រាំរួចជំនួសវិញ។ អាហារនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សាច់ដុំ និងដំណើរការនៃការអភិវឌ្ឍដល់រាងកាយបន្ថែមទៀត។

កម្រិត:បង្គួរ

គ្រឿងផ្សំ

  • 180 gទ្រូងមាន់ដែលមិនជាប់ឆ្នឹងកាត់ជាចំណិតៗ
  • ម្សៅធ្វើនំ (All-purpose flour) 0.5 ពែង
  • ទឹកដោះគោដែលមានជាតិខ្លាញ់តិច 0.75 ពែង
  • ស៊ុត 2 គ្រាប់
  • ទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ
  • អំបិល 0.25 ស្លាបព្រាកាហ្វេ
  • ម្រេច 1 ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ 1 ស្លាបព្រាកាហ្វេ
  • ម្សៅដុតនំ (Baking soda) 1 ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មា និងបន្លែបៃតងតាមការចូលចិត្ត
  • ស្ព្រាយប្រេងអូលីវ

របៀបធ្វើ

1) លាយទ្រូងមាន់ ម្សៅធ្វើនំ (All-purpose flour)
ស៊ុត ម្រេច ទឹកស៊ីអ៊ីវ ទឹកដោះគោដែលមានជាតិខ្លាញ់តិច ទឹកឃ្មុំ អំបិល និងម្សៅដុតនំបញ្ចូលគ្នាឱ្យបានសព្វល្អ នៅក្នុងថូដែកអ៊ីណុកទំហំមធ្យម ដែលមានស្លាបកិនវែង។

2) ដាក់ខ្ទះដែលមិនជាប់នៅលើចង្ក្រាន ហើយបើកភ្លើងនៅកម្រិតក្ដៅល្មម។ រង់ចាំរហូតដល់ខ្ទះក្ដៅ។ បាញ់ស្រ្ពាយប្រេងល្មមទៅលើខ្ទះ ហើយដួសម្សៅនំផេនខេកដាក់ចូលក្នុងខ្ទះ។

3) រង់ចាំរហូតដល់ម្សៅនំផេនខេកសាច់មាន់ឡើងក្រហម ដែលមានន័យថាផ្នែកខាងក្រោមឆ្អិនហើយ រួចប្រើវែកប្រែត្រឡប់វាម្ខាងទៀត ហើយរង់ចាំឱ្យវាឆ្អិន។

4) ដួសដាក់លើចាន ដោយដាក់បន្លែបៃតងនៅអមចំហៀង ឬដាក់ទឹកប៉េងបោះជាការស្រេច។

កំណត់ចំណាំ៖ អាចប្រើម៉ាស៊ីនក្រឡុកដែលមានពហុមុខងាររបស់ Panasonic ម៉ូដែល MX-AC300SWUA, MX-AC210SWUA ឬម៉ាស៊ីនកិនទឹកផ្លែឈើរបស់ Panasonic ម៉ូដែល MX-EX1561WSG ជំនួសវិញបាន។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម