ក្ដាមឆាប៊័រជាមួយទឹកអំពិលទុំ

ក្ដាមឆាប៊័រជាមួយទឹកអំបិលទុំ

ក្ដាមឆាប៊័រជាមួយទឹកអំពិលទុំ

វិធីធ្វើម្ហូបងាយៗដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់

រយៈពេលចម្អិនសម្រាប់៖ មនុស្ស 3-4 នាក់ទទួលទាន រយៈពេលរៀបចំ៖ 25 នាទី រយៈពេលចម្អិន៖ 45 នាទីកម្រិត:បង្គួរ

គ្រឿងផ្សំ

  • ក្ដាមសេះ 0.5 គ.ក
  • ប៊័រ 40 ក្រាម
  • ខ្ទឹមសដំហើយ 3 កំពឹស
  • ម្ទេសដំហើយ 4
  • អំបិលទុំ 50 ក្រាម លាយជាមួយទឹក 4 ស្លាបព្រាបាយ
  • ម្សៅពោត 1 ស្លាបព្រាបាយ
  • ក្រេម 1 កញ្ចប់
  • ស្ករស 1 ស្លាបព្រាបាយ

របៀបធ្វើ

1) បើម៉ាស៊ីនកម្ដៅឱ្យក្ដៅដល់ 220°C។

2) បន្ទាប់មកលាងក្ដាមឱ្យស្អាតល្អ រួចកាត់កា្ដមជាបួនភាគ និងដំដង្កៀបក្ដាមឱ្យបែកតិចៗ។

3) ឆាប៊័រ ខ្ទឹមស និងម្ទេសនៅក្នុងខ្ទះ រហូតដល់ចេញពណ៌មាស និងមានក្លិនឈ្ងុយ។

4) លាយអំពិលទុំជាមួយទឹក 4 ស្លាបព្រាបាយ ហើយកូរចូលគ្នាសព្វល្អ។

5) រោយម្សៅពោតនៅលើក្ដាម

6) បន្ទាប់មក ដាក់ក្ដាមចូលទៅក្នុងប៊័រដែលរលាយ រួចឆាត្រឡប់ជាមួយទឹកអំបិលទុំ ក្រេម និងស្ករស រហូតដល់ចូលជាតិគ្នាសព្វល្អ។

7) បន្ទាប់មក ដាក់ចូលក្នុងម៉ាស៊ីនម៉ៃក្រូវ៉េវដើម្បីចម្អិនរយៈពេល 15​ នាទីទៀត។

8) នៅពេលឆ្អិន ដួសក្ដាមដាក់ចាន ហើយចាក់ទឹកជ្រលក់ពីលើ។ ជម្រើសល្អ៖ ញ៉ាំជាមួយបាយចំហុយ។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម