ខជើងជ្រូកជាមួយស្លឹកគ្រៃ
គ្រឿងផ្សំ
- 400 gជើងជ្រូកគ្មានឆ្អឹង
- 30 gស្លឹកគ្រៃ
- 40 gខ្លឹមក្រហមបកសម្បក
- 20 gស្ករ
- 5 gអំបិល
- 1 gម្រេច
- 1ម្ទេស
- 5 mlទឹកស៊ីអ៊ីវ
- 5 mlប្រេងអាណាតូ (annatto)
- 500 mlទឹក
- 15 mlទឹកត្រី
របៀបធ្វើ
1) កាត់ជើងជ្រូកជាដុំធំៗទំហំ 3.5cm x 3.5cm។ បន្ទាប់មកត្រាំជាមួយខ្ទឹមក្រហមចិញ្ច្រាំ ម្រេច អំបិល ទឹកស៊ីអ៊ីវ ស្លឹកគ្រៃចិញ្ច្រាំ និងម្ទេស រួចទុកចោលរយៈពេល 15 នាទី
2) ដាក់វាចូលក្នុងចានថ្លា ដាក់ទឹក រួចគ្របចាននោះ បន្ទាប់មកចម្អិនក្នុងម៉ាស៊ីនមីក្រូវ៉េវ ដោយប្រើមុខងារមីក្រូវ៉េវកម្ដៅទាបរយៈពេល 38 នាទី។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។