ទឹកក្រឡុកស្វាយ និងប៊្លូបឺរី
ទឹកក្រឡុកដ៏សាមញ្ញ ដែលធ្វើឡើងពីផ្លែឈើកក។
ជាមួយនឹងអារម្មណ៍ត្រជាក់ ក្លិនក្រអូបផ្អែមនៃផ្លែឈើនឹងធ្វឱ្យអ្នកកាន់តែស្រស់ស្រាយ។ ជ្រើសម៉ាស៊ីនក្រឡុកដ៏មានអានុភាព ដើម្បីចំណេញពេលវេលា និងទទួលបានលទ្ធផលកាន់តែរលូន។
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី381
ការរៀបចំ
គ្រឿងផ្សំ
- 300 gស្វាយ
- 1ពែងប៊្លូបឺរី
- 0.5ពែងទឹកដោះគោជូរ
- 100 mlទឹកដោះគោ
- 2ស្លាបព្រាបាយទឹកស៊ីរ៉ូស្ករ
TOPPING:
- គ្រាប់ធញ្ញជាតិ (តាមការចូលចិត្ត)
- ផ្លែឈើ (តាមការចូលចិត្ត)
- គ្រាប់ជី (តាមការចូលចិត្ត)
- គ្រាប់អាល់ម៉ុន (តាមការចូលចិត្ត)
របៀបធ្វើ
1) ដាក់គ្រឿងផ្សំទាំងអស់តាមលំដាប់ចូលក្នុងម៉ាស៊ីនក្រឡុក។
2) កិនរហូតដល់ម៉ត់ដោយប្រើកម្រិតល្បឿនទី 2។
3) ចាក់ចូលក្នុងចាន រួចញាំជាមួយគ្រឿងបន្ថែមពីលើតាមការចូលចិត្ត។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។