បាយស្រូបបែបកូរ៉េ Bibimbap
គ្រឿងផ្សំ
- 100 gការ៉ុត
- 100 gស្ពៃពួយឡេង
- 30 gផ្សិតស
- 30 gផ្សិតអ៊ីណូគី
- 300 gបាយឆ្អិន
- 10 gសារ៉ាយសមុទ្រស្ងួត
- 5 mlប្រេងល្ង
- 70 mlទឹកជ្រលក់
- 200 gសាច់ជ្រូកផ្នែកស្មា
- 25 mlទឹកស៊ីអ៊ីវ
- 1 gម្រេច
- 5 gអំបិល
- 10 gខ្ទឹមក្រហម
- 10 gខ្ទឹមស
- 20 gស្ករ
- 10 mlទឹកខ្មេះ
របៀបធ្វើ
1) ចិតសំបក និងកាត់ការ៉ុតជាជ្រុងទ្រវែងស្ដើងៗ។ កាត់ស្លឹកស្ពៃ ពួយឡេង ជាដុំៗទំហំ 0.5 x 5cm។ កាត់គល់ផ្សិតចេញ។ ហាន់សារ៉ាយសមុទ្រស្ងួតឱ្យស្ដើងៗ។ ចិញ្ច្រាំខ្ទឹមស និងខ្ទឹមក្រហម។ កាត់សាច់ជ្រូកជាដុំៗ រួចដាក់ទៅក្នុងម៉ាស៊ីនកិនក្រឡុក (MX-AC400) បន្ទាប់មកកិនវាដោយចុចប៊ូតុងមុខងារកិនសាច់ ដើម្បីឱ្យសាច់ម៉ត់។
2) ដាក់សាច់ជ្រូកនៅក្នុងចានថ្លា ដោយលាយជាមួយទឹកស៊ីអ៊ីវ ស្ករ ខ្ទឹមស និងខ្ទឹមក្រហមចិញ្ច្រាំ ប្រេងល្ង រួចដាក់ចូលក្នុងម៉ាស៊ីនមីក្រូវ៉េវដោយប្រើមុខងារមីក្រូវ៉េវរយៈពេល 6 នាទី។ បន្ទាប់មក បញ្ឈប់មីក្រូវ៉េវ រួចកូរម្ដងដើម្បីកុំឱ្យសាច់ជាប់គ្នា។ បន្តដំណើរការនេះដោយប្រើមុខងារមីក្រូវ៉េវរយៈពេល 6 នាទី។
3) ដាក់ការ៉ុត ស្ពៃ ពួយឡេង និងផ្សិតនៅក្នុងចាន រួចដាក់ទឹកស៊ីអ៊ីវ ល្ង អំបិល ម្រេច និងដាក់ទឹកបន្តិច រួចគ្រប បន្ទាប់មកដាក់ចូលក្នុងឡមីក្រូវ៉េវដោយប្រើមុខងារមីក្រូវ៉េវកម្រិតខ្ពស់រយៈពេល 3 នាទី។ ចៀនស៊ុតដោយប្រើកម្ដៅទាប ដើម្បីឱ្យផ្នែកកណ្ដាលនៅមានពណ៌លឿង។
4) លាយទឹកជ្រលក់ បាយសម្រូបជាមួយទឹក ទឹកខ្មេះ ស្ករ ប្រេងល្ង ខ្ទឹមស និងខ្ទឹមក្រហមចិញ្ច្រាំ ដើម្បីធ្វើឱ្យទឹកជ្រលក់ខាប់។ ដាក់បាយចូលក្នុងចាន រួចរៀបគ្រឿងផ្សំដែលបានចម្អិនទៅក្នុងចានបាយជាទម្រង់ផ្លិត បន្ទាប់មកដាក់ពងទាចៀននៅកណ្ដាល។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។