ឡុកឡាក់សាច់គោ (រូបមន្តបែបខ្មែរ)

ឡុកឡាក់សាច់គោ (រូបមន្តបែបខ្មែរ)

ឡុកឡាក់សាច់គោ (រូបមន្តបែបខ្មែរ)

វិធីធ្វើម្ហូបងាយៗដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់

រយៈពេលចម្អិនសម្រាប់៖ មនុស្ស 4 ទៅ 6 នាក់ទទួលទាន រយៈពេលរៀបចំ៖ 25 នាទី រយៈពេលចម្អិន៖ 10 នាទីកម្រិត:បង្គួរ

គ្រឿងផ្សំ

  • សាច់គោហាន់ហើយ 300 ក្រាម
  • ទឹកស៊ីអ៊ីវ (រាវ) 0.25 ពែង
  • ប្រេងខ្យង 1 ស្លាបព្រាបាយ
  • ទឹកប៉េងប៉ោះ 1 ស្លាបព្រាបាយ
  • ស្ករស 3 ស្លាបព្រាបាយ
  • ម្រេចខ្មៅម៉ត់ 1 ស្លាបព្រាបាយ
  • ទឹកត្រី 1 ស្លាបព្រាបាយ
  • ខ្លឹមសបកហាន់ល្អិតៗស្មើល្អ 2 មើម
  • ប្រេងបន្លែ 2 ស្លាបព្រាបាយ

ដើម្បីរៀបចំទទួលទាន

  • ប៉េងប៉ោះតូច 2 ផ្លែ ហាន់ហើយ
  • ត្រសក់ 1 ផ្លែ ចិតហើយ និងហាន់ស្ដើងស្មើគ្នា
  • ខ្ទឹមក្រហមតូចមួយចំហៀង ហាន់ល្អិតៗ
  • សាលាដ សាលាដស្រួយ ឬសាលាដរ៉ូមែន

ទឹកជ្រលក់

  • ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ
  • ម្រេចខ្មៅម៉ត់ 2 ស្លាបព្រាកាហ្វេ
  • អំបិល 1 ស្លាបព្រាកាហ្វេ ឬទឹកត្រី 1 ស្លាបព្រាកាហ្វេ
  • ទឹក 1 ស្លាបព្រាបាយ

របៀបធ្វើ

1) ច្របល់សាច់គោជាមួយទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកប៉េងប៉ោះ ស្ករស ទឹកត្រី និងម្រេចខ្មៅ ព្រមទាំងខ្ទឹមសនៅក្នុងចានគោមធំ។ ផ្អាប់ទុកយ៉ាងហោចណាស់ 20 នាទី ឬរហូតដល់មួយម៉ោង។

2) ធ្វើទឹកជ្រលក់ដោយលាយគ្រឿងផ្សំទាំងអស់នៅក្នុងចានគោមតូច ហើយទុកដោយឡែក។

3) តុបតែងចានទាបឬចានរាបស្មើចំនួនពីរជាមួយខ្ទឹមបារាំង ត្រសក់ និងប៉េងប៉ោះដែលបានហាន់ ហើយទុកដោយឡែក។

4) រៀបសាលាដដាក់នៅលើចានទាបមួយផ្សេង ហើយដួសសាច់ដក់ពីលើជាការស្រេច។

5) កម្ដៅប្រេងនៅក្នុងខ្ទះឱ្យក្ដៅខ្លាំង ហើយឆាត្រឡប់សាច់គោ រហូតដល់ឆ្អិន ហើយបែងចែកដាក់ចានរៀបចំហើយទាំងពីរជាការស្រេច។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម