ផ្លែប័រ និងផ្លែឈើក្រឡុក

ផ្លែប័រ និងផ្លែឈើក្រឡុក

ផ្លែប័រ និងផ្លែឈើក្រឡុក

ផ្លែប័រ និងផ្លែឈើគ្រប់មុខជាច្រើនត្រូវធ្វើជាភេសជ្ជៈក្រឡុក។ វាស័ក្តិសមបំផុតសម្រាប់អាហារ​ព្រឹក​ នៅថ្ងៃសម្រាករបស់អ្នក ឬពេលព្រឹកនៅពេលដែលអ្នកមិនមានអារម្មណ៍ចង់ទទួលទានអាហារ ដោយសារអ្នកអាចធ្វើវាបានយ៉ាងឆាប់រហ័ស។ ទឹកក្រឡុកនេះពោរពេញទៅដោយអាហារូបត្ថម្ភ សម្រាប់រក្សាសុខភាពឱ្យបានល្អ។

កម្រិត:ងាយស្រួល

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

  • កាល់ឡូរី455

ការរៀបចំ

ផ្លែប័រ និងផ្លែឈើក្រឡុក

គ្រឿងផ្សំ

  • 150 gផ្លែប័រ
  • 50 mlក្រែម Rich Base
  • 50 mlទឹកស៊ីរ៉ូស្ករ
  • 50 mlទឹកដោះគោ

កិនទឹកកក

  • 400 gទឹកកកដុំ

គ្រឿងបន្ថែម

  • 60 gស្វាយ
  • 40 gស្ត្រប៊ឺរី
  • 30 gផ្លែ​គី​វី
  • 5 gផ្លែអាល់ម៉ុន
  • 20 mlក្រែម Rich Base

របៀបធ្វើ

1) កាត់ស្វាយ ផ្លែ​គី​វី ស្ត្រប៊ឺរីជាដុំរាងជ្រុងៗប្រហែល 1cm x 1cm។

ផ្លែប័រ និងផ្លែឈើក្រឡុក

2) លីងគ្រាប់អាល់ម៉ុន ហើយដាក់វាទៅក្នុង V310 ដើម្បីកិនវាឱ្យម៉ត់។

ផ្លែប័រ និងផ្លែឈើក្រឡុក

3) របៀបធ្វើទឹកក្រឡុក៖ ដាក់ដុំទឹកកក 400g ចូលក្នុង V310 ហើយចុច P1 ដើម្បីកិនដុំទឹកកកឱ្យម៉ត់ដូចព្រិល។

ផ្លែប័រ និងផ្លែឈើក្រឡុក

4) ដាក់ល្បាយទឹកកកម៉ត់ៗទៅក្នុងចានចំនួន 2 ហើយចាក់ ក្រែម Rich Base 20 ml ពីលើ។

ផ្លែប័រ និងផ្លែឈើក្រឡុក

5) ដាក់ផ្លែប័រ ក្រឡុកចូឡជាមួយ ក្រែម Rich Base ទឹកស៊ីរ៉ូស្ករ និងទឹកដោះគោទៅក្នុង V310 ។ ចុចប៊ូតុងលេខ 1 ដើម្បីធ្វើការក្រឡុក។

ផ្លែប័រ និងផ្លែឈើក្រឡុក

6) ចាក់ប័រក្រឡុកលាយជាមួយទឹកកកម៉ត់ៗ បន្ទាប់មកដាក់ស្វាយ ផ្លែ​គី​វី ស្ត្រប៊ឺរីដែលបានកាត់រួចផ្សេងទៀត។ គ្រាប់អាល់ម៉ុន និងក្រែម Rich Base លាយចូលគ្នា។

ផ្លែប័រ និងផ្លែឈើក្រឡុក

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម

ការប្រើប្រាស់ផលិតផលមានក្នុងអត្ថបទនេះ