ទឹកដោះគោអាល់ម៉ុន

ទឹកដោះគោអាល់ម៉ុន

ទឹកដោះគោអាល់ម៉ុន

ទឹកដោះគោអាល់ម៉ុនត្រូវបានចម្រាញ់ចេញតែពីគ្រាប់អាម៉ង់ប៉ុណ្ណោះ ដែលស្រដៀងនឹងទឹកសណ្ដែកសៀង ដែលផលិតចេញពីការកិន និងច្រោះសណ្តែកសៀង។ ចំណុចល្អនោះគឺគ្រាប់អាល់ម៉ុនផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទរួមមាន ជាតិប្រូតេអ៊ីន សរសៃហ្វាយប៊ឺ វីតាមីន ម៉ាញ៉េស្យូម ប៉ូតាស្យូម ផូស្វ័រ ជាតិស័ង្កសី ម៉ង់ហ្គាណែស ទ្រីប៉ូផូន កាល់ស្យូម និងហ្វ្លាវូណ័យ។ ហ្វ្លាវូណ័យជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូល និងជួយធ្វើឱ្យបេះដូងមានសុខភាពល្អ។ សារធាតុប្រឆាំងអុកស៊ីតកម្មក៏មាននៅក្នុងគ្រាប់អាល់ម៉ុនផងដែរ ដែលជួយឱ្យប្រព័ន្ធ​ភាពស៊ាំប្រសើរឡើង ខណៈសារធាតុប្រីបាយអូទិចជួយដល់ប្រព័ន្ធរំលាយអាហារ។

កម្រិត:ងាយស្រួល

គ្រឿងផ្សំ

  • គ្រាប់អាល់ម៉ុន 1 ពែង ត្រាំក្នុងទឹកក្ដៅឧណ្ហៗរយៈពេល 1 យប់
  • ទឹកក្ដៅឧណ្ហៗ 4 ពែង
  • ទឹកវ៉ានីឡា 0.5 ស្លាបព្រាបាយ
  • ទឹកឃ្មុំ 1.5 ស្លាបព្រាបាយ
  • 250 mlទឹកក្ដៅឧណ្ហៗ

របៀបធ្វើ

1) ប្រើថូប៉ូលីកាបូណាត ដែលមានស្នូលត្រងសាច់ចេញពីទឹក ហើយដាក់គ្រាប់អាល់ម៉ុនទៅក្នុងស្នូល។

2) ចាក់ទឹកក្ដៅឧណ្ហៗ ទឹកវ៉ានីឡា និងទឹកឃ្មុំចូល។ កិនគ្រឿងផ្សំរួមគ្នា។

3) កម្ដៅទឹកដោះគោក្នុងមីក្រូវ៉េវ មុននឹងទទួលទាន។ ទឹកដោះគោអាចរក្សាទុកនៅក្នុងទូទឹកកកបានរយៈពេល 1 សប្ដាហ៍។

កំណត់ចំណាំ៖ អាចប្រើម៉ាស៊ីនកិនក្រឡុកដែលរបស់ Panasonic ម៉ូដែល MX-AC210SWUA ជំនួសវិញបាន។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម