ភ្នំពេញ ថ្ងៃទី20 ខែធ្នូ ឆ្នាំ 2021៖ ក្រុមហ៊ុន Panasonic បានផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន 6រូប មកពី
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
កម្មវិធីអាហារូបករណ៍នៃ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើងដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី 80 របស់ក្រុមហ៊ុន Panasonic នៅក្នុងឆ្នាំ 1998 ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។ ការផ្តល់អាហារូបករណ៍នេះក៍ជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្តល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា តៃវ៉ាន់ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ 2019 មកPanasonic បានផ្តល់អាហារូបករណ៍ដល់សិស្ស 19នាក់ នៅកម្ពុជា ហើយកម្មវិធីអាហារូបករណ៍នេះនឹងបន្តនៅឆ្នាំក្រោយៗទៀតផងដែរ។
លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “Panasonic នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងការពង្រឹងសមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយឲ្យកាន់តែល្អប្រសើរ”។
លោកក៍បានបន្តទៀតថា “ស្ថាបនិករបស់ក្រុមហ៊ុនPanasonic លោក កូណូស៊ូកេ ម៉ាសឹស៊ីតា ធ្លាប់មានប្រសាសន៍ថា "យើងត្រូវអភិវឌ្ឍធនធានមនុស្ស មុនពេលផលិតផលិតផល"។ យើងបានបណ្តុះគំនិតនេះក្នុងចិត្ត ហើយនោះជាមូលហេតុ ដែលយើងប្តេជ្ញាត្រូវតែបន្តរក្សានូវកេរដំណែលរបស់គាត់ ក្នុងការពង្រីកសក្តានុពលធនធានមនុស្សរបស់យើង ហើយជាការឆ្លើយតប យើងនឹងផ្តល់ការបណ្តុះបណ្តាលដល់ពួកគេឲ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយដ៏មានសមត្ថភាព”។
លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ ក៍សង្ឃឹមថា និស្សិតទាំងអស់ នឹងអាចសម្រេចបាននូវគោលដៅរបស់ខ្លួនឯង ហើយជួយជ្រោមជ្រែងនិងអភិវឌ្ឍនសង្គមវិញនៅពេលក្រោយ ក៏ដូចជាដើម្បីឲ្យនិស្សិតទាំងអស់គ្នារួមជាមួយនឹងបុគ្គលិក Panasonic រាប់សែននាក់ អាចបន្តសម្រេចនូវគំនិតផ្តួចផ្តើមរបស់យើងដើម្បីឲ្យ “ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា”។ និស្សិតអាហារូបករណ៍ជាទីរាប់អាន មិនថានាពេលអនាគតទៅជាយ៉ាងណា ក្រុមហ៊ុន Panasonic ពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃដំណើរជីវិតរបស់អ្នកទាំងអស់គ្នា។
ជាមួយគ្នានេះដែរ លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់គ្នា ឲ្យបន្តក្តីសុបិនរបស់ខ្លួន ហើយមានតែអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់ទើបអាចសម្រេចភាពជោគជ័យនោះបាន។ ជាមួយនឹងគោលគំនិតនេះ Panasonic តែងតែមានគំនិតផ្តួចផ្តើមយ៉ាងមុតមាំ ដើម្បីផ្គត់ផ្គង់និងជួយមនុស្សជាតិ ក្នុងការរស់នៅប្រកបដោយផាសុកភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនPanasonic ថា "ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា "។
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់មនុស្សលោកនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក លំនៅដ្ឋាន រថយន្ត និងអាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយនិងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 522 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន 69 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 6,698.8 ពាន់លានយ៉េនសម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2021។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗតាមរយៈផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លា សម្រាប់អតិថិជនរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ Panasonic Cambodia: www.panasonic.com/kh
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាLumix S9ដ៏ថ្មីស្រឡាង។
-
Panasonic Cambodia Participates in 'Together Action for SDGs' Event: Unveils Panasonic Kids School Initiative in Cambodia
-
Panasonic Cambodia advocates Environmental Change with Eco Relay- Tree Planting Initiative in Kampong Speu Province, Cambodia.
-
Panasonic Celebrates Cultural Exchange at Tanabata Festival 2024
-
Panasonic Partners with Japanese International School of Phnom Penh to facilitate Education in Cambodia
-
Panasonic Launches Kid Witness News Global Program in Cambodia for 2024
-
Panasonic Cambodia Donated Solar Lanterns To The Off-Grid Village In Kampong Speu Province
-
Panasonic announces a partnership with Angkor Tiger Football Club for the upcoming football seasons during 2024-2026