ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាLumix S9ដ៏ថ្មីស្រឡាង។
កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ្ ២០២៤ ក្រុមហ៊ុន ប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាថ្មីរបសខ្លួន នោះគឺ Lumix S9។
លោក Hisakazu Maeda អគ្គនាយកក្រុមហ៊ុន Panasonic ប្រទេសកម្ពុជាបានមានប្រសាសន៏ថា វិស័យទេសចរណ៍កម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានតម្រូវការកាមេរ៉ាក្នុងចំណោមភ្ញៀវជាតិ និងអន្តរជាតិ។ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទីតាំងប្រវត្តិសាស្ត្រដូចជាប្រាសាទអង្គរវត្ត និងទេសភាពដ៏រស់រវើក ធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តថតរូប ដែលជំរុញឱ្យមានតម្រូវការសម្រាប់កាមេរ៉ាគុណភាពខ្ពស់។ ហើយគាត់ក៏ជឿជាក់ថា កាមេរ៉ា Lumix របស់ប៉ាណាសូនិក គឺជាផ្នែកមួយនៃ Lifestyle របស់ប្រជាជនកម្ពុជា ដើម្បីបង្កើតមាតិកាដែលមានភាពទាក់ទាញនៅលើបណ្តាញសង្គម ដូចជាFacebook, YouTube, TikTok, Instagram ជាដើម។
លោក ជា ពិសួគ៏ ជាអ្នកចែកចាយ កាមេរ៉ា Lumix ប្រទេសកម្ពុជាបានមានប្រសាសន៏ថា ទីផ្សារកាមេរ៉ារបស់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនជាលំដាប់ ដែលជំរុញអោយមានការកើនឡើងសម្រាប់ផលិតរូបភាព វីដេអូមានគុណភាពខ្ពស់។ គាត់សង្ឃឹមថាបន្ទាប់ពីការដាក់បង្ហាញជាផ្លូវការ កាមេរ៉ា Lumix S9 នេះ និងរឹតតែធ្វើអោយកាមេរ៉ា Lumix ឈានមុនគេនៅប្រទេសកម្ពុជា សម្រាប់កាមេរ៉ាដែលមានគុណភាពខ្ពស់ ។
លោក Jerry Thai, ស្ថាបនិក Home Photography & Media យល់ឃើញថា កាមេរ៉ា Lumix S9 ជាកាមេរ៉ាងាយស្រួលចែករំលែករូបភាព វីដេអូ មានគុណភាពខ្ពស់ ជាមួយនឹង Full Frame Sensor 4K/6K, Videos Hybrid Autofocus, Image Stabilization និង PDAF AI Subject Detection. Battery Life Improved to 470 shots with USB-C, Real-time LUTs សន្សំសំចៃពេលវេលាច្រើន និងបង្កើនល្បឿនការងារក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ កាមេរ៉ា Lumix S9 មានចម្រុះពណ៍សម្រាប់អ្នកបង្កើតមាតិកាថ្មី អ្នកស៊ីវិល័យទាន់សម័យនិយម, Vlogger, កម្មវិធី Lumix Lab អាចផ្ទេរ និងកែសម្រួលមាតិកាលោកអ្នកជាមួយ Smart Phone ត្រឹមរយៈពេល 30 វិនាទីប៉ុណ្ណោះ។
លោកអ្នកអាចស្វែងកាមេរ៉ា Lumix គ្រប់ស៊េរី នៅហាង សប្បាយណាស់ ដែលមានអាស័យដ្ឋាន ផ្ទះ 216E1, ផ្លូវ មុន្នីវង្ស រាជធានីភ្នំពេញ។ លេខទូរស័ព្ទ: 012 660 662, 081 77 35 21
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
Panasonic Cambodia Participates in 'Together Action for SDGs' Event: Unveils Panasonic Kids School Initiative in Cambodia
-
Panasonic Cambodia advocates Environmental Change with Eco Relay- Tree Planting Initiative in Kampong Speu Province, Cambodia.
-
Panasonic Celebrates Cultural Exchange at Tanabata Festival 2024
-
Panasonic Partners with Japanese International School of Phnom Penh to facilitate Education in Cambodia
-
Panasonic Launches Kid Witness News Global Program in Cambodia for 2024
-
Panasonic Cambodia Donated Solar Lanterns To The Off-Grid Village In Kampong Speu Province
-
Panasonic announces a partnership with Angkor Tiger Football Club for the upcoming football seasons during 2024-2026
-
Panasonic Cambodia’s latest ECO RELAY activity: A Green Initiative for Mangrove Restoration in Trapeang Sangkae Community, Cambodia.