បាយដំណើបស្វាយទុំ

បាយដំណើបស្វាយទុំ

បាយដំណើបស្វាយទុំ

បាយដំណើបស្វាយទុំគឺជាបង្អែមមួយប្រភេទសម្រាប់រដូវក្ដៅ។ បង្អែមនេះធ្វើឡើងដោយដាក់ស្វាយ ដែលមានជាតិវីតាមីន C ខ្ពស់ និងល្អសម្រាប់ប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរី។ វីតាមីន A និង B នៅក្នុងផ្លែស្វាយក៏ជួយផ្ដល់សំណើម និងធ្វើឱ្យស្បែករបស់អ្នកភ្លឺស្រស់ថ្លាផងដែរ។ ប៉ុន្តែ បាយដំណើបស្វាយទុំគឺជាបង្អែមដែលផ្ដល់ថាមពលខ្ពស់ ដូច្នេះហើយបង្អែមនេះមិនស័ក្តិសមសម្រាប់អ្នកដែលលើសទម្ងន់ឡើយ។

កម្រិត:ងាយស្រួល

គ្រឿងផ្សំ

  • អង្ករដំណើប 3 ពែង
  • ខ្ទិះដូង 75 ml
  • ស្ករស 50 g
  • អំបិល 0.5 ស្លាបព្រាកាហ្វេ
  • ស្វាយទុំ 1 ផ្លែ
  • ស្លឹកតយ 3 សន្លឹក មូរវាជាមួយដុំ
  • សម្រាប់ចម្អិនជាមួយបាយដំណើប។
  • សណ្ដែកខៀវអត់សំបក ហើយចំហុយវា រួចលីងវាដើម្បីដាក់ពីលើបាយដំណើប

ខ្ទិះដូងលាយគ្រឿងសម្រាប់ចាក់ពីលើ

  • ខ្ទិះដូង 50 ml
  • ស្ករស 1 ស្លាបព្រាកាហ្វេ
  • អំបិល 0.25 ស្លាបព្រាកាហ្វេ
  • ម្សៅអង្ករ 1 ស្លាបព្រាកាហ្វេ

របៀបធ្វើ

1) លាងជម្រះអង្ករឱ្យបានស្អាតល្អពីរទឹក ហើយដាក់វាចូលក្នុងឆ្នាំង។

2) ចាក់ទឹកស្អាត 2 ពែង ហើយដាក់ស្លឹកតយចូលតាមក្រោយ។

3) បិទគម្រប។ កំណត់ការដាំបាយដំណើប (អង្ករដំណើប) ដូចខាងក្រោម៖
       - ចុចប៊ូតុងជ្រើសរើសម៉ឺនុយដាំបាយទន់ (Soft)
       - ចុច Start ហើយរង់ចាំរហូតដល់បាយដំណើបឆ្អិន។

*** អង្ករដំណើបអាចដាក់ដាំបានភ្លាមៗ ដោយមិនចាំបាច់ដាក់ត្រាំទឹក។

4) លាយស្ករស អំបិល និងខ្ទិះដូង បន្ទាប់មកកូរវារហូតដល់រលាយស្ករ។

4) បន្ទាប់ពីបាយដំណើបឆ្អិនហើយ ចូរចាក់ល្បាយខ្ទិះដូងទៅក្នុងឆ្នាំងបាយដំណើបក្ដៅៗភ្លាមៗ។ ប្រើវែកកូរបាយដំណើប និងខ្ទិះដូងរហូតដល់ច្របល់គ្នាសព្វល្អ។ បិទគម្របរយៈពេល 20 នាទី។ បន្ទាប់មកបើកគម្រប ហើយកូរបាយដំណើបឱ្យសព្វល្អម្ដងទៀត មុននឹងបិទគម្របរយៈពេល 10 ទៀត។

5) ធ្វើខ្ទិះដូងលាយគ្រឿងសម្រាប់ចាក់ពីលើ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចដាក់វាដាំដោយកូរវាឱ្យជាប់។ នៅពេលពុះហើយ លើកវាចេញពីចង្រ្កាន។

6) ធ្វើខ្ទិះដូងលាយគ្រឿងសម្រាប់ចាក់ពីលើ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចដាក់វាដាំដោយកូរវាឱ្យជាប់។ នៅពេលពុះហើយ លើកវាចេញពីចង្រ្កាន។

7) ដួសបាយដំណើបដែលមានរសជាតិទឹកដូងដាក់ចាន។ ដួសខ្ទិះដូងលាយគ្រឿងដាក់ក្នុងកូនចាន ហើយដាក់វាលើចាន។ រោយសណ្ដែកខៀវដាក់លើបាយដំណើបដែលមានរសជាតិទឹកដូង។ រៀបចំដាក់ចានឱ្យបានស្រស់ស្អាត ហើយទទួលទានជាមួយស្វាយទុំជាការស្រាប់។

កំណត់ចំណាំ៖ អាចប្រើមុខងារបាយដំណើប (អង្ករដំណើប) នៅលើឆ្នាំងដាំបាយ Micom របស់ Panasonic ស៊េរី C បានទាំងអស់។

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម