ស្ងោរម្រះ
គ្រឿងផ្សំ
- 150 gសាច់ជ្រូកផ្នែកស្មា
- 30 gស្លឹកខ្ទឹម
- 10 gជីវ៉ាន់ស៊ុយ
- 10 mlទឹកត្រី
- 10 gស្ករ
- 20 gខ្ទឹមក្រហម
- 1 gម្រេច
- 2ម្រះវែង
របៀបធ្វើ
1) កាត់សាច់ជ្រូកជាដុំតូចៗលាយជាមួយខ្ទឹមក្រហម ម្រេច អំបិល ទឹកត្រី ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹមចិញ្ច្រាំ រួចច្របល់ចូលគ្នា បន្ទាប់មកដាក់ចូលក្នុងម៉ាស៊ីនកិន (MX-AC400)។
កិនដោយចុចប៊ូតុងកិន ដើម្បីឱ្យសាច់ម៉ត់។
កាត់ម្រះឱ្យមានទំហំ 5 cm ។ យកគ្រាប់ចេញ រួចញាត់សាច់ចូល។
2) ដាក់ម្រះដែលញាត់សាច់ហើយទៅក្នុងចានថ្លា រួចចាក់ទឹកទៅក្នុងចាននោះឱ្យលេចម្រះ។ លាយជាមួយស្ករ ទឹកត្រី រួចគ្របចាននោះ ហើយដាក់ចូលក្នុងឡមីក្រូវ៉េវ ដោយប្រើមុខងារមីក្រូវ៉េវកម្ដៅមធ្យមរយៈពេល 25 នាទី។
3) នៅពេលចម្អិនឆ្អិនហើយ សូមដកស្ងោរនោះចេញពីមីក្រូវ៉េវ រួចលម្អដោយរោយជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមពីលើ។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។