ទឹកក្រឡុកបៃតង ស្ពៃពួយឡេង និងគ្រាប់ធញ្ញជាតិវ៉ុលណាត់
អាហារពេលព្រឹកដ៏ល្អបំផុតជួយដល់សុខភាពឆ្អឹងរបស់អ្នក
គ្រឿងផ្សំ
- ស្ពៃពួយឡេង 100 ក្រាម
- ប៉ោម 250 ក្រាម
- ចេក 150 ក្រាម
- ក្រូច 160 ក្រាម
- គ្រាប់វ៉ុលណាត់ 40 ក្រាម
- ដុំទឹកកក 200 ក្រាម
របៀបធ្វើ
1) លាងសម្អាត និងហាន់ស្ពៃពួយឡេង ឆ្កឹះគ្រាប់ផ្លែប៉ោមចេញ បកសំបកចេក និងសំបកក្រូច រួចកាត់ជាទំហំល្មមខាំបាន។
2) ដាក់គ្រាប់ធញ្ញជាតិវ៉ុលណាត់ ទឹកកក និងគ្រឿងផ្សំផ្សេងទៀត ទៅក្នុងម៉ាស៊ីនក្រឡុក រួចបិទគម្រប។ ជ្រើសរើសមុខងារក្រឡុក ហើយក្រឡុក។ ចាក់ចូលទៅក្នុងកែវ រួចរោយគ្រាប់ធញ្ញជាតិវ៉ុលណាត់ពីលើជាការស្រេច។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។