ទឹកក្រឡុកសម្រាប់ទទួលទានក្រោយពេលហាត់ប្រាណ
អត្ថប្រយោជន៍នៃទឹកក្រឡុកសម្រាប់ទទួលទានក្រោយពេលហាត់ប្រាណគឺថា រាងកាយអាចស្រូបយកជីវជាតិរបស់វាបានយ៉ាងងាយស្រួល ដើម្បីបង្កើនថាមពលសម្រាប់ការអភិវឌ្ឍសាច់ដុំឡើងវិញ។ ឧទាហរណ៍ ការប្រើប្រាស់ប្រូតេអ៊ីនពីទឹកដោះគោរសជាតិចេកត្រូវបានគេចាត់ទុកថាជាកាបូអ៊ីដ្រាតដែលងាយស្រួលរំលាយ ដោយមានជាតិផ្អែមធម្មជាតិ។ អត្ថប្រយោជន៍ទាំងនេះជួយឱ្យអ្នកអាចសម្រេចគោលដៅនៃការហាត់ប្រាណរបស់អ្នក និងទទួលបានជោគជ័យកាន់តែងាយស្រួល។
គ្រឿងផ្សំ
- ទឹកដោះគោ 250ml
- ម្សៅប្រូតេអ៊ីនរសជាតិសូកូឡា 1 ស្លាបព្រាបាយ
- (អាចប្រើម្សៅកាកាវ 3 ស្លាបព្រាបាយជំនួសវិញបាន)
- ចេក 1 ផ្លែ ដោយដាក់ក្នុងទូទឹកកកឱ្យរឹង ហើយកាត់ជាចំណិតៗ
- ទឹកឃ្មុំ 2 ស្លាបព្រាបាយ
- ដុំទឹកកក 1 ពែង
- បន្ថែមរសជាតិដោយដាក់ការ៉េមរសជាតិវ៉ានីឡា ឬក្រែម
របៀបធ្វើ
1) ដាក់ទឹកកក និងគ្រឿងផ្សំផ្សេងទៀតចូលតាមក្រោយ
2) បិទគម្រប ហើយមូរឱ្យជាប់។
3) ត្រឡប់កែវចុះក្រោម ហើយដាក់លើម៉ូទ័របង្វិល។ មួលវាឱ្យជាប់ណែន។
4) កិនគ្រឿងផ្សំឱ្យម៉ត់ល្អ។
កំណត់ចំណាំ៖ អាចប្រើម៉ាស៊ីនកិនក្រឡុកមុខងារច្រើនររបស់ Panasonic ម៉ូដែល MX-AC400SWUA, MX-AC300SWUA, MX-AC210SWUA, ម៉ាស៊ីនក្រឡុក Panasonic MX-EX1561WSG ។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។