បាយអប់ជាមួយផ្លែម្នាស់ និងសាច់ជ្រូកបីជាន់
បាយអប់គឺជាអាហារដែលងាយស្រួលចម្អិន នៅពេលប្រញាប់។ ជ្រើសរើសគ្រឿងផ្សំល្អៗ និងល្អចំពោះសុខភាព ដើម្បីធានាថាសារធាតុចិញ្ចឹមដែលមានតុល្យភាពពេញលេញ។ យើងជ្រើសរើសផ្លែម្នាស់ ដោយសារតែជាតិកាឡូរីទាបរបស់វា។ វាមានជាតិសរសៃដែលជួយសម្រួលដល់ការទល់លាមក។ ស្នូលម្នាស់ក៏មានអង់ស៊ីមដែលហៅថាប្រូមេលៀន (bromelain) ជួយសម្រួលដល់ការរំលាយអាហារ និងការក្ដៅចុងដង្ហើមផងដែរ។
គ្រឿងផ្សំ
- អង្ករ 2 ពែង
- សាច់ជ្រូកបីជាន់ 3 ចំណិត
- ផ្លែម្នាស់ 0.25
- គ្រឿងការីសម្រាប់ឆា 1 កញ្ចប់តូច
- ទឹកផ្សំគ្រឿង 2 ស្លាបព្រាបាយ
- ស្ករស 1 ស្លាបព្រាបាយ
- ទឹកស៊ុបមាន់
- ម្រេចមួយចឹប
- គ្រាប់សណ្ដែកតាមការចូលចិត្ត
- ការ៉ុតហាន់តាមការចូលចិត្ត
- ខ្លឹមបារាំងហាន់តាមការចូលចិត្ត
គ្រឿងបន្ថែម
- គ្រាប់ស្វាយចន្ទី
- សាច់ជ្រូករាយស្ងួត
- ស្លឹកខ្ទឹមហាន់ស្មើគ្នាល្អ
- ស្លឹកជីវ៉ាន់ស៊ុយសម្រាប់ទទួលទាន
របៀបធ្វើ
1) លាងជម្រះអង្ករឱ្យបានស្អាតល្អ ហើយដាក់វាចូលក្នុងឆ្នាំង។
2) ចាក់ស៊ុបមាន់ទៅតាមរង្វាស់ទឹកនៅផ្នែកខាងក្នុងនៃឆ្នាំង រហូតដល់កម្រិតទី 2 សម្រាប់អង្ករផ្កាម្លិះ។ ចាក់ទឹកផ្សំគ្រឿង ហើយកូរ។
3) ដាក់គ្រឿងផ្សំផ្សេងទៀតទៅក្នុងឆ្នាំងដាំបាយ ដោយមិនចាំបាច់កូរ។
4) បិទគម្រប។ កំណត់ការកំណត់បាយអប់ឆ្នាំងដី (Clay Pot) ដូចខាងក្រោម៖
- ចុចប៊ូតុងម៉ឺនុយជ្រើសរើសទៅបាយអប់ឆ្នាំងដី (Clay Pot)
- ចុច Start ហើយរង់ចាំរហូតដល់បាយឆ្អិន។
5) ទទួលទានដោយរោយស្លឹកជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមពីលើ។ ទទួលទានជាមួយសាច់ជ្រូកផាត់ (បាក់យ៉ុង) និងគ្រាប់ស្វាយចន្ទីជាអាហារបន្ទាប់បន្សំ។
កំណត់ចំណាំ៖ អាចប្រើមុខងារបាយអប់ឆ្នាំងដី (Clay Pot) នៅលើឆ្នាំងដាំបាយ Micom របស់ Panasonic ម៉ូដែល ស៊េរី C បានទាំងអស់។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។