ស៊ុប Minestrone
ស៊ុប Minestrone ដ៏មានឱជារសពីសាច់មាន់ និងគ្រាប់សណ្ដែក អាចបំបាត់ការឃ្លាន និងសម្បូរទៅដោយអាហារូបត្ថម្ភ។
រូបមន្តធ្វើម្ហូបនេះមិនត្រូវការប្រើឆ្នាំងខ្ទះទេ។ អ្វីគ្រប់យ៉ាងត្រូវបានចម្អិននៅក្នុងឆ្នាំងដាំបាយអគ្គិសនីតែប៉ុណ្ណោះ!
គ្រឿងផ្សំត្រូវបានរម្ងាស់ឱ្យទន់ ដើម្បីទទួលបានរសជាតិដ៏អស្ចារ្យ ដោយបញ្ចេញកម្លាំងតិចតួចបំផុត។
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី797
ការរៀបចំ
គ្រឿងផ្សំ
- 200 gមាន់
- 30 gគ្រាប់សណ្ដែក
- 0.5ការ៉ុត
- 0.5ខ្លឹមបារាំង
- អំបិល និងម្រេច (តាមការចូលចិត្ត)
- ទឹកស៊ុប 2 ស្លាបព្រាកាហ្វេ
- ទឹកប៉េងប៉ោះ 400 ml
- 400 mlទឹក
របៀបធ្វើ
1) កាត់សាច់មាន់ជាចំណិតតូចៗ។
2) ដាក់សាច់មាន់ទៅក្នុងឆ្នាំង។
3) ដាក់ការ៉ុត ខ្ទឹមបារាំង គ្រាប់សណ្តែក ទឹកប៉េងប៉ោះ ទឹក ទឹកស៊ុប អំបិល និងម្រេច។
4) ដាក់ទ្រនាប់ចូលទៅឆ្នាំងដាំបាយអគ្គិសនី។
5) ជ្រើសរើសស៊ុប (មុខងាររម្ងាស់)។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។