ការ៉េមដើមធ្វើពីផ្លែឈើស្រស់
ចំណិតផ្លែឈើ និងទឹកទំពាំងបាយជូក្នុងបង្អែមទឹកកក ដែលពោរពេញទៅដោយវីតាមីន និងធម្មជាតិនៃផ្លែឈើស្រស់។
អ្វីដែលត្រូវរៀបចំ
គ្រឿងផ្សំ
- 1 kgទំពាំងបាយជូរស
- 20 gស្ករស
- ប័រ 1 ផ្លែកាត់ជាពីរចំណិតកម្រាស់ 2cm
- គីវី 2 ផ្លែដែលបានចិត និងហាន់រួច
- ផ្លែស្ត្រប៊ឺរី 200 g ហាន់រួច
- ផ្លែប្លូប៊ឺរី 100 g ហាន់រួច
- ផ្លែរ៉ាស់ប៊ឺរី 100 g ហាន់រួច
គន្លឹះ៖ ស្ករបន្តិចជួយឱ្យការ៉េមដើមស្អិតជាប់គ្នា។ កុំដាក់ស្ករ ប្រសិនបើអ្នកចង់បានការ៉េមដើមដែលគ្មានជាតិស្ករ និងកាន់តែមានសុខភាពល្អ។
របៀបធ្វើ
1) លាងទំពាំងបាយជូរ ហើយក្រឡុកវានៅក្នុងម៉ាស៊ីនកិនទឹកផ្លែឈើ។ ដាក់ទឹកទំពាំងបាយជូរចូលទៅក្នុងឆ្នាំង ហើយដុតវាឱ្យពុះ។
2) ច្របាច់ទឹកតាមរយៈកន្ត្រង ឬក្រណាត់ល្អ ដើម្បីច្រោះយកសារធាតុរឹង។ បន្ថែមស្ករទៅទឹកផ្លែឈើក្ដៅៗ និងត្រូវប្រាកដថាវារលាយទាំងស្រុង។
3) ផ្សំផ្លែឈើនៅក្នុងចានលាយមួយ ហើយរៀបចំល្បាយចូលទៅក្នុងពុម្ពការ៉េមដើម។
4) ចាក់ទឹកផ្លែឈើឱ្យបានគ្រប់គ្រាន់ចូលទៅក្នុងពុម្ពនីមួយៗ ដើម្បីគ្រាន់តែគ្របផ្លែឈើ។ ដោតឈើការ៉េមដើម និងដាក់វាចូលទៅក្នុងទូទឹកកករយៈពេលយ៉ាងតិច 6 ម៉ោង។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។