ឈីសខេក
ឈីសខេកស្តង់ដារ ធ្វើបានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួលដោយប្រើម៉ាស៊ីនក្រឡុក!
អ្នកនឹងមិនត្រូវការប្រើកាំបិតទេ ដូច្នេះអ្នកអាចធ្វើនំនេះរួមគ្នាជាមួយកូនៗរបស់អ្នកបាន។ គន្លឹះក្នុងការទទួលបានរសជាតិឈ្ងុយឆ្ងាញ់គឺភាពសប្បាយរីករាយនៅដំណាក់កាលធ្វើ!
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
កាល់ឡូរី4111
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
-
ជាតិខ្លាញ់27.5 g
-
ស្ដង់ដាខ្លាញ់15.86 g
-
កាបូអ៊ីដ្រាត23.4 g
-
ជាតិស្ករ25.1 g
-
ជាតិសរសៃ0.3 g
-
ប្រូតេអ៊ីន5.4 g
-
អំបិល0.3 g
-
កាល់ឡូរី368
ការរៀបចំ
គ្រឿងផ្សំ
A
- 300 mlក្រែមស្រស់
- 3ស៊ុត
- 45 mlទឹកក្រូចឆ្មា
- ស្ករស
- 40 gម្សៅ
- 300 gក្រែមរសជាតិឈីស
TART DOUGH
- 150 gនំគុកគី
- 25 gប័រររាវ
របៀបធ្វើ
1) ដាក់នំគុកគីចូលក្នុងថូម៉ាស៊ីនក្រឡុក រួចកិនដោយប្រើរយៈពេលបើក 1 វិនាទី និង បិទ 1 វិនាទីនៅល្បឿនកម្រិត P1 10 ដង។
2) នំគុកគី 150 g
ផ្ទេរនំគុកគីទៅប្រដាប់ដាក់មួយទៀត។ លាយប័ររាវ ហើយវាសវាលើបាតពុម្ពនំ។
3) ដាក់គ្រឿងផ្សំ A ចូលក្នុងថូម៉ាស៊ីនក្រឡុកទៅតាមលំដាប់។ កិនរយៈពេល 30 វិនាទីទៅ 1 នាទីនៅល្បឿនកម្រិត P2 ។ ប្រើប្រដាប់កូរ នៅពេលកិនក្រឡុក។
4) ចាក់ចូលក្នុងពុម្ពនំ ហើយដុតនៅក្នុងម៉ាស៊ីនដុតនំដែលបានកម្ដៅឱ្យក្ដៅជាមុនដល់កម្រិត 170°C រយៈពេល 50 ទៅ 70 នាទី។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។