ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលសេវាកម្ម Panasonic ចាប់ពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១

ការបើកដំណើរការឡើងវិញនូវមជ្ឃមណ្ឌលសេវាកម្ម Panasonic ចាប់ពីថ្ងៃទី ៩ ខែ  មិថុនា ឆ្នាំ ២០២១

អតិថិជនជាទីគោរព

យើងខ្ញុំ សូមជម្រាបជូនលោកអ្នកថាមជ្ឈមណ្ឌលសេវាកម្ម Panasonic នឹងចាប់ផ្តើមបើកដំណើរការឡើងវិញក្រោយពីបានធ្វើការសម្អាត និងការបាញ់ថ្នាំសម្លាប់មេរោគ ស្របតាមគោលការណ៍ណែនាំសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ចាប់ផ្តើមពីថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ។

យើងនឹងបន្តការប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវនីតិវិធីប្រតិបត្ដិស្តង់ដារសុខភាពនិងសុវត្ថិភាពដែលរួមមាន ការពាក់ម៉់ាស ការត្រួតពិនិត្យ

សីតុណ្ណភាព ការបាញ់ថ្នាំសម្លាប់មេរោគ និងការរក្សាគម្លាត ជាប្រចាំនៅមជ្ឈមណ្ឌលសេវាកម្មរបស់យើង ។

សុខភាពនិងសុវត្ថិភាពរបស់អតិថិជននិងបុគ្គលិក នៅតែជាអាទិភាពបំផុតរបស់យើង ជាមួយគ្នានេះផងដែរការសហការនិងការយោគយល់ពីអតិថិជនពិតជាមានសារៈសំខាន់បំផុតដើម្បីចូលរួមអនុវត្តតាមនីតិវិធីសុវត្ថិភាពខាងលើនេះ។

សូមទូរស័ព្ទមកយើងជាមុនដើម្បីពិនិត្យមើលម៉ោងបើកដំណើរការឬព័ត៌មានផ្សេងៗ

ម៉ោងធ្វើការ៖ ច័ន្ទ - សៅរ៍ (៨ ព្រឹក -៥ ល្ងាច)

ទូរស័ព្ទលេខ៖ ០២៣ ២១៥ ៥០៣

ទូរស័ព្ទឥតគិតថ្លៃ៖​ ១៨០០​ ២១៥ ៥​០៣

អ៊ីមែល៖  service@kh.panasonic.com

ចូលរួមទាំងអស់គ្នាដើម្បីសម្របខ្លួនក្នុងរបទនៃការរស់នៅតាមបែបគន្លងថ្មី និងជំនះពេលវេលាដ៏លំបាកនេះ ។

ពីគណៈគ្រប់គ្រង សាខាក្រុមហ៊ុន Panasonic Asia Pacific Pte Ltd (ប្រចាំកម្ពុជា)