ពិតជាពិសេស និងរំភើបទៀតហើយពី Panasonic! ដើម្បីអបអរដល់ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២០ និងអបអរដល់ពិធីបុណ្យចូលឆ្នាំចិនខាងមុខក្រុមហ៊ុនមានរៀបចំកម្មវិធីប្រម៉ូសិន“ផ្ទះក្នុងក្តីស្រមៃកាន់តែទាន់សម័យជាមួយ Panasonic” ដែលអតិថិជនទាំងអស់នឹងទទួលបានកាដូពិសេសភ្លាមៗ និងឱកាសឈ្នះរង្វាន់សរុបរហូតដល់ ២០ ០០០ ដុល្លារ។
ដើម្បីទទួលបានឱកាសដ៏ពិសេសនេះ អតិថិជនទាំងអស់គ្រាន់តែបញ្ជាទិញផលិតផល Panasonic ម៉ូដែលណាមួយអស់ចាប់ពីតម្លៃ ៥០ ដុល្លារឡើងទៅ នៅតាមហាងដៃគូ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ផ្សារទំនើបអ៊ីអន ហាងណូជីម៉ា និងហាងសប្បាយណាស់ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក និងកាដូភ្លាមៗជាទីគាប់ចិត្តចំពោះការជាវផលិតផលដែលបានកំណត់។
ទីបំផុត កម្មវិធីប្រម៉ូសិនដ៏អស្ចារ្យក្នុងឱកាសបុណ្យចូលចិន ទទួលបានកាដូពិសេសភ្លាមៗ និងឱកាសឈ្នះរង្វាន់សរុបរហូតដល់ ២០ ០០០ ដុល្លារ របស់ក្រុមហ៊ុន Panasonic បានរកឃើញ និងប្រគល់រង្វាន់ដល់អតិថិជនមានសំណាងទាំង ២៣ រូប បន្ទាប់ពីធ្វើការចាប់ឆ្នោតផ្ដល់សំណាងពីល្ងាច ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
ចំពោះអ្នកឈ្នះរង្វាន់ធំទី ១ សម្រាប់ឈុតគ្រឿងបរិក្ខារក្នុងផ្ទះដ៏ទាន់សម័យ (រួមមានទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ម៉ាស៊ីនបូមធូលី និងឆ្នាំងអ៊ុត) បានទៅលើអ្នកនាង ពៅ ពេជ្រ មកពីខេត្តត្បូងឃ្មុំ។
រង្វាន់ទី ២ ៖ ឈុតគ្រឿងបរិក្ខារក្នុងផ្ទះបាយ ចំនួន ១ រង្វាន់ (រួមមានទូទឹកកក ឆ្នាំងដាំបាយ ម៉ាស៊ីនទឹកក្រឡុក និងម៉ាស៊ីន Microwave) បានទៅលើ លោក រុំ សោភណ័្ឌ រស់នៅរាជនាធីភ្នំពេញ។
រង្វាន់ទី ៣ ៖ ឈុតគ្រឿងបរិក្ខារថែរក្សាសម្រស់ចំនួន ១ រង្វាន់ (រួមមានម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនកោពុកមាត់ ម៉ាស៊ីនម៉ាស្សាមុខ និងម៉ាស៊ីនគៀបសក់) បានទៅលើលោក ហ្វូ វណ្ណា រស់នៅរាជនាធីភ្នំពេញ។
ដោយឡែកអតិថិជន ២០ រូបផ្សេងទៀត ដែលមានសំណាងឈ្នះរង្វាន់លួងចិត្ត រួមមាន៖ ផូ ផាណែត, ឌី សុភក្រ័, ឡូយ ស្រីលីស, នាង ស៊ីថា, នុត ស្រីមុំ, ឡោ គឹមលី, លី សុផាដាវីន, ទេព រ៉ូហ្វី, វង្ស វុទ្ធីនី, សន ផាននី, ទិត ផាន់និត, សុខនី, So Navy, ចាន់ សុផល, ប្លោក នរ៉ា, តូម៉ូកុ អ៊ីនូអឺអេ, ឌីន ដាឡែត, ប៉ុក ស្រីម៉ុមរ៉ូវណ្ណា, អាង, សុខា និងអៀង សុខា។ អ្នកឈ្នះម្នាក់ៗអាចជ្រើសរើសផលិតផលមួយក្នុងចំណោមផលិតផល ឆ្នាំងអ៊ុតសម្លៀកបំពាក់អត់ខ្យែ Cordless Iron (NI-WL41) ម៉ាស៊ីនទឹកក្រឡុក Blender (MX-V310) ឬម៉ាស៊ីនគៀបសក់ Hair Dryer (EH-NA32)។
អ្នកតំណាងក្រុមហ៊ុន Panasonic កម្ពុជា បានឲ្យដឹងថា កម្មវិធីប្រម៉ូសិនដ៏អស្ចារ្យអបអរបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។ អ្នកឈ្នះរង្វាន់នីមួយៗសប្បាយរីករាយ ខណៈពួកគាត់បានទិញផលិតផលដែលមានគុណភាពល្អមួយយកទៅប្រើប្រាស់ហើយ នៅមានឱកាសឈ្នះឈុតរង្វាន់ធំ ដែលធ្វើឲ្យក្នុងផ្ទះរបស់គាត់កាន់តែទំនើបទាន់សម័យមួយកម្រិតទៀត។ ក្រុមហ៊ុន Panasonic សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជ្រើសរើសប្រើ Panasonic សម្រាប់គេហដ្ឋាន និងកន្លែងការិយាល័យ ដែលធ្វើឲ្យជីវិតរបស់ពួកគាត់កាន់តែទាន់សម័យនិងងាយស្រួល។
សម្រាប់អតិថិជនទាំងអស់ដែលចង់ជាវផលិតផលសុទ្ធមានការធានាត្រឹមត្រូវពីក្រុមហ៊ុន លោកអ្នកអាចរកជាវបាននៅតាមហាងដៃគូ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ផ្សារទំនើបអ៊ីអន ហាងណូជីម៉ា និងហាងសប្បាយណាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 023 260 156 ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia ៕
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាLumix S9ដ៏ថ្មីស្រឡាង។
-
Panasonic Cambodia Partners with ISI Dangkor Senchey FC to Support Youth Football Development Cambodia Investment Review
-
Panasonic Cambodia Participates in 'Together Action for SDGs' Event: Unveils Panasonic Kids School Initiative in Cambodia
-
Kid Witness News Global Summit 2024: Cambodian Students Shine at International Filmmaking Competition
-
Panasonic Cambodia advocates Environmental Change with Eco Relay- Tree Planting Initiative in Kampong Speu Province, Cambodia.
-
Panasonic Celebrates Cultural Exchange at Tanabata Festival 2024
-
Panasonic Partners with Japanese International School of Phnom Penh to facilitate Education in Cambodia
-
Panasonic Launches Kid Witness News Global Program in Cambodia for 2024