ការផ្អាកដំណើរការ មជ្ឈមណ្ឌលសេវាកម្ម Panasonic រហូតដល់មានការជូនដំណឹងពេលក្រោយ

ការផ្អាកដំណើរការ មជ្ឈមណ្ឌលសេវាកម្ម Panasonic រហូតដល់មានការជូនដំណឹងពេលក្រោយ

អតិថិជនជាទីគោរព

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ - យើងសូមជម្រាបជូនដំណឹងថា មជ្ឈមណ្ឌលសេវាកម្មរបស់យើងនឹងត្រូវផ្អាកដំណើរការ ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងពេលក្រោយ ដោយយើងបានរកឃើញបុគ្គលិកម្នាក់នៅមជ្ឈមណ្ឌលសេវាកម្ម Panasonic (សាខានៅកម្ពុជា) ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 នៅយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១។ បុគ្គលិកដែលមានផ្ទុក COVID-19 ត្រូវបានដាក់ដាច់ដោយឡែក ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនកំពុងធ្វើការតាមដានបុគ្គលដែលបានពាក់ព័ន្ធ និងប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកខាងលើរូបនេះ។ អ្នកដែលបានពាក់ព័ន្ធ និងប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកខាងលើ នឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងត្រូវយកសំណាកដើម្បីពិនិត្យរកជម្ងឺ COVID-19 អោយបានឆាប់បំផុត។ ក្រុមហ៊ុន ក៏នឹងអនុវត្តវិធានការដោយធ្វើការសម្អាត និងការបាញ់ថ្នាំសម្លាប់មេរោគ ស្របតាមគោលការណ៍ណែនាំសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

យើងសូមបញ្ជាក់ជាថ្មីថាសុខភាព និងសុខុមាលភាពរបស់បុគ្គលិក និងសាធារណៈជន គឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ ក្រុមហ៊ុននឹងចាត់វិធានការយ៉ាងម៉ត់ចត់ ព្រមទាំងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃមេរោគ COVID-19 ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពរបស់អ្នកពាក់ព័ន្ធទាំងអស់។

ប្រសិនបើអ្នកត្រូវការជំនួយបន្ទាន់ សូមផ្ញើសំណួររបស់អ្នក មកកាន់អ៊ីមែល service@kh.panasonic.com ហើយយើងនឹងព្យាយាមឆ្លើយតបអ្នក ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ។

សូមអរគុណ ចំពោះការយោគយល់ និងការសហការរបស់អ្នកទាំងអស់គ្នាដើម្បីជំនះពេលវេលាដ៏លំបាកនេះ។

យើងរង់ចាំបម្រើអ្នកម្តងទៀត!

ពីគណៈគ្រប់គ្រង សាខាក្រុមហ៊ុន Panasonic Asia Pacific Pte Ltd (ប្រចាំកម្ពុជា)