Panasonic ប្រគល់រង្វាន់អាំងប៉ាវ ៨,៨៨៨,៨០០ រៀល និង ៨៨៨,៨០០រៀល ជូនអ្នកឈ្នះរង្វាន់ដោយជោគជ័យ
នៃកម្មវិធីប្រូម៉ូសិនបុណ្យចូលឆ្នាំចិន
(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic Cambodia បានរៀបចំកម្មវិធីប្រគល់រង្វាន់ធំ ជូនដល់អតិថិជនដែលមានសំណាង ចាប់បានអាំងប៉ាវរង្វាន់ប្រាក់សុទ្ធ នៃកម្មវិធីប្រូម៉ូសិនអាំងប៉ាវមហាសំណាង នាឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។ ការរៀបចំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ និងផ្ញើប្រាក់រង្វាន់ ចូលទៅគណនីធនាគារ របស់អតិថិជនភ្លាមៗ។
ក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស អាំងប៉ាវមហាសំណាង ចាប់តាំងពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ដោយផ្តល់នូវការ បញ្ចុះតម្លៃរហូតដល់៥០% រួមជាមួយការថែមកាដូពិសេស និងឱកាសចាប់អាំងប៉ាវមហាសំណាងឈ្នះទឹកប្រាក់៨,៨៨៨,៨០០រៀល រាល់ការជាវផលិតផល Panasonic យ៉ាងហោចណាស់៣០ដុល្លារ ពីដៃគូចែកចាយផ្លូវការមានដូចជា ផ្សារទំនើបអ៊ីអន ហាង Nojima ហាង KFour ក្រុមហ៊ុន Sunsimexco និងហាងសប្បាយណាស់។
ក្រុមហ៊ុន Panasonic បានបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ដោយជោគជ័យ និងបានរកឃើញអ្នកឈ្នះរង្វាន់ធំចំនួន៥នាក់ ដែលឈ្នះទឹកប្រាក់ ៨៨៨,៨០០រៀល និង៨,៨៨៨,៨០០រៀល។ ដោយសង្កេតឃើញស្ថានភាពបច្ចុប្បន្ន នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ Panasonic Cambodia បានរៀបចំកម្មវិធីប្រគល់រង្វាន់ធំនេះ តាមប្រព័ន្ធអនឡាញក្នុងបំណងអបអរសាទរ ដល់អ្នកឈ្នះ និងប្រគល់រង្វាន់ជាសាច់ប្រាក់សុទ្ធភ្លាមៗទៅកាន់គណនីធនាគាររបស់ពួកគេ ដោយអនុវត្តការរក្សាគម្លាតសង្គម និងបញ្ចៀសការប្រមូលផ្តុំ។
អ្នកឈ្នះរង្វាន់ទឹកប្រាក់អាំងប៉ាវ៨៨៨,៨០០រៀល
១៖ ខេង សុវណ្ណឌី (ភ្នំពេញ)
២៖ គីម គង្គា (ភ្នំពេញ)
៣៖ អេង លីកញ្ញារិទ្ (ភ្នំពេញ)
៤៖ លី ស្រីពៅ (ភ្នំពេញ)
អ្នកឈ្នះរង្វាន់ទឹកប្រាក់អាំងប៉ាវ៨,៨៨៨,៨០០រៀល ឈ្មោះ ហំ សុធារិទ្ធ (ភ្នំពេញ)។
ក្នុងកម្មវិធីប្រគល់រង្វាន់នេះ លោក ហំ សុធារិទ្ធ អតិថិជនដែលមានសំណាងឈ្នះអាំងប៉ាវ៨,៨៨៨,៨០០រៀល បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមិននឹកស្មានថា ខ្លួនឯងមានសំណាងឈ្នះរង្វាន់ធំពី Panasonic ខ្ញុំពិតជារំភើបខ្លាំងមែនទែន ដែលបានអាំងប៉ាវដល់ទៅ៨,៨៨៨,៨០០រៀល ក្នុងឱកាសឆ្នាំថ្មីនេះ! Panasonic ពិតជាមានកម្មវិធីប្រូម៉ូសិនពិសេសមែនទែន ធ្វើឲ្យអតិថិជនទទួលបានការបញ្ចុះតម្លៃ និងឱកាសឈ្នះរង្វាន់ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះពិតមែន»។
ជាមួយគ្នានេះ លោក ខេង សុវណ្ណឌី អ្នកឈ្នះអាំងប៉ាវ ៨,៨៨៨,៨០០រៀល ក៏បានចែករំលែកអារម្មណ៍សប្បាយរីករាយនេះផងដែរថា «ខ្ញុំពិតជាមានរំភើបខ្លាំង នៅពេលដែលចាប់អាំងប៉ាវ មហាសំណាងកាលនោះ ហើយខ្ញុំបានគិតក្នុងចិត្តថា ខ្ញុំនឹងមានសំណាងចាប់ឲ្យបានអាំងប៉ាវដែលមានទឹកច្រើនជាងគេ ទីបំផុតខ្ញុំចាប់បានមែន ពេលនោះហើយខ្ញុំរំភើបឡើងនិយាយលែងចង់ចេញ ព្រោះមិនធ្លាប់មានសំណាងទទួលបានរង្វាន់ធំៗបែបនេះទេពីមុនមក Panasonic ពិតជាធ្វើឲ្យខ្ញុំនិងអតិថិជនដទៃទៀតរំភើបរីករាយក្នុងកម្មវិធីប្រូម៉ូសិនចូលឆ្នាំចិននេះ»។
លោកបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន Panasonic ដែលបានរៀបចំកម្មវិធីសំណាងដ៏រីករាយអស្ចារ្យនេះជូនដល់អតិថិជន រួមទាំងមានការបញ្ចុះតម្លៃទំនិញ និងមានកាដូពិសេសៗថែមទៀត។ ខ្ញុំនឹងនៅតែបន្តគាំទ្រ និងណែនាំមិត្តភ័ក្តិ និងក្រុមគ្រួសារឲ្យទិញផលិតផល Panasonic ព្រោះពិតជាផលិតផលដែលមានគុណភាពល្អពិតមែន»។
ក្រុមហ៊ុន Panasonic Cambodia តែងតែបង្កើតកម្មវិធីប្រូម៉ូសិនជាច្រើន ហើយ នេះក៏ជាកម្មវិធីប្រូម៉ូសិនដ៏រីករាយមួយ រៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ Panasonic ដើម្បីជាការថ្លែងអំណរគុណ និងការជូនពរដល់អតិថិជនដែលតែងតែគាំទ្រ Panasonic ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីចិនកន្លងទៅនេះ ជាការចែករំលែកភាពរីករាយ ជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា។
កម្មវិធីប្រូម៉ូសិនពិសេសនេះ បានបញ្ចប់ទៅដោយជោគជ័យដោយសារការគាំទ្រពីសំណាក់អតិថិជនទាំងអស់។ Panasonic នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗទៀត ក្នុងពេលឆាប់ៗនេះសូមអតិថិជនទាំងអស់កុំភ្លេចតាមដានផេកហ្វេសប៊ុករបស់ក្រុមហ៊ុន Panasonic ដើម្បីទទួលបានព័ត៌មានថ្មីៗ និងទទួលបានសំណាងច្រើនៗ៕
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាLumix S9ដ៏ថ្មីស្រឡាង។
-
Panasonic Cambodia Partners with ISI Dangkor Senchey FC to Support Youth Football Development Cambodia Investment Review
-
Panasonic Cambodia Participates in 'Together Action for SDGs' Event: Unveils Panasonic Kids School Initiative in Cambodia
-
Kid Witness News Global Summit 2024: Cambodian Students Shine at International Filmmaking Competition
-
Panasonic Cambodia advocates Environmental Change with Eco Relay- Tree Planting Initiative in Kampong Speu Province, Cambodia.
-
Panasonic Celebrates Cultural Exchange at Tanabata Festival 2024
-
Panasonic Partners with Japanese International School of Phnom Penh to facilitate Education in Cambodia
-
Panasonic Launches Kid Witness News Global Program in Cambodia for 2024