ទទួលបានការការពារប្រកបដោយផាសុកភាព ពេញ 24 ម៉ោង ជាមួយនឹងម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU
ភ្នំពេញ ថ្ងៃទី 25 ខែមីនា ឆ្នាំ2022 ៖
ជាមួយនឹងបេសកកម្មដ៏មុតមាំក្នុងការលើកកម្ពស់គុណភាពខ្យល់បរិសុទ្ធស្រស់ថ្លា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ក្រុមហ៊ុន Panasonic Cambodia បានបើកសម្ពោធនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី XU ដ៏ឆ្លាតវៃ គួរជាទីប្រាថ្នា។
nanoe™ X បញ្ចេញនូវរ៉ាឌីកាល់ OH ចំនួន ៤.៨ពាន់ពាន់លានក្នុងមួយវិនាទី ដែលមានសមត្ថភាពកម្ចាត់ក្លិន អាចទប់ស្កាត់សារធាតុពុលជាច្រើន ព្រមទាំងផ្តល់សំណើមដល់សក់ និងស្បែក។ ចំណែកឯម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU មានបំពាក់នូវបច្ចេកវិទ្យាទំនើបគឺ nanoe™ X mark 2 ដែលមានសមត្ថភាពបញ្ចេញរ៉ាឌីកាល់អ៊ីដ្រុកស៊ីល (OH) បានច្រើនជាងមុន២ដងរហូតដល់ ៩.៦ពាន់ពាន់លានដង។ ជាលទ្ធផលម៉ាស៊ីនត្រជាក់ស៊េរី XU ជំនាន់ចុងក្រោយបំផុតនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតខ្យល់ និងអាចកម្ចាត់ក្លិនមិនល្អនៅក្នុងផ្ទះបានយ៉ាងឆាប់រហ័ស ដើម្បីការពារមនុស្សជាទីស្រឡាញ់របស់អ្នក។
សូមទស្សនាវីដអូនាំណែនាំអំពីម៉ាស៊ីនត្រជាក់ XU Series Air Conditioner៖
ម៉ាស៊ីនត្រជាក់ស៊េរីថ្មី XU មានបំពាក់បច្ចេកវិទ្យា nanoe™X ដែលជាប្រព័ន្ធបន្សុទ្ធខ្យល់លក្ខណៈច្នៃប្រឌិតថ្មី អាចថែរក្សាលំនៅឋានរស់នៅរបស់អ្នកឲ្យមានបរិយាកាសស្រស់ថ្លាប្រកបដោយអនាម័យខ្ពស់ សម្រាប់អ្នក
និងគ្រួសាររបស់អ្នករស់នៅប្រកបដោយផាសុកភាព។ វាអាចទប់ស្កាត់ការលូតលាស់នៃសារធាតុបំពុលជាច្រើន មានដូចជា បាក់តេរី មេរោគ ពពួកផ្សិតផ្អួរ និងក្លិនមិនល្អ។
លើសពីនេះ ម៉ូដែលថ្មីនេះ ក៏មានបំពាក់មុខងារពិសេស Comfort Cloud App ដែលអាចឲ្យអ្នកប្រើប្រាស់គ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់បានរហូតដល់ 200 គ្រឿង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រព័ន្ធគ្រប់គ្រងបណ្តាញ អាចឲ្យឧបករណ៍ចល័ត ដូចជាទូរស័ព្ទរបស់អ្នក ដើរតួជាឧបករណ៍គ្រប់គ្រងបញ្ជាពីចម្ងាយបានយ៉ាងល្អ និងដ៏ងាយស្រួល ដោយគ្រាន់តែភ្ជាប់ដំណើរការជាមួយម៉ាស៊ីនត្រជាក់របស់អ្នក ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ជាមួយនឹងមុខងារពិសេសៗនៃការផ្តល់នូវភាពត្រជាក់ប្រកបដោយផាសុកភាព គឺមានតែនៅ Panasonic ។
សូមទស្សនាវីដេអូបង្ហាញអំពីកម្មវិធី Smart Comfort Cloud App៖
Panasonic បានបង្កើត nanoe™X ដោយមានគោលបំណងធ្វើឲ្យគុណភាពខ្យល់នៅទូទាំងពិភពលោកមានភាពប្រសើរឡើង និងផ្តល់នូវដំណោះស្រាយនៃគុណភាពខ្យល់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព សំណើម ការផ្លាស់ប្តូរចរន្តខ្យល់ចេញចូល និងចរន្តខ្យល់បាញ់ចេញ ដើម្បីផ្តល់នូវខ្យល់បរិយាកាស ដែលមានគុណភាពខ្ពស់ ស័ក្តិសមសម្រាប់ប្រើប្រាស់នៅតាមគេហដ្ឋាន ហាងលក់ទំនិញ ការិយាល័យ និងអគារផ្សេងៗ។ ប្រទេសមួយចំនួនដូចជា ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី បាននាំមុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដ៏ឆ្លាតវៃនេះ ហើយប្រទេសជាច្រើនទៀតក៏នឹងកំពុងប្រើប្រាស់ជាបន្តបន្ទាប់។
អំពី Panasonic Cambodia
ក្រុមហ៊ុន Panasonic ប្រចាំនៅប្រទេសកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh ។
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាLumix S9ដ៏ថ្មីស្រឡាង។
-
Panasonic Cambodia Partners with ISI Dangkor Senchey FC to Support Youth Football Development Cambodia Investment Review
-
Panasonic Cambodia Participates in 'Together Action for SDGs' Event: Unveils Panasonic Kids School Initiative in Cambodia
-
Kid Witness News Global Summit 2024: Cambodian Students Shine at International Filmmaking Competition
-
Panasonic Cambodia advocates Environmental Change with Eco Relay- Tree Planting Initiative in Kampong Speu Province, Cambodia.
-
Panasonic Celebrates Cultural Exchange at Tanabata Festival 2024
-
Panasonic Partners with Japanese International School of Phnom Penh to facilitate Education in Cambodia
-
Panasonic Launches Kid Witness News Global Program in Cambodia for 2024