Panasonic ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា៧នាក់ ដែលកំពុងសិក្សានៅពីរវិទ្យាស្ថាន
Panasonic Cambodia បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៧រូប មកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលសិក្សាលើជំនាញឧស្សាហកម្មមេកានិក និងវិស្វកម្មអគ្គិសនី។
កម្មវិធីអាហារូបករណ៍ Panasonic អាស៊ី ត្រូវបានបង្កើតឡើងសម្រាប់ការរំឭកខួបអនុស្សាវរីយ៍លើកទី៨០ របស់ក្រុមហ៊ុន នៅក្នុងឆ្នាំ ១៩៩៨ ហើយវា គឺជាផ្នែកមួយនៃបេសកកម្មរបស់យើងក្នុងការអភិវឌ្ឍធនធានមនុស្ស។
អាហារូបករណ៍ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្តល់ឱកាសដល់មនុស្សជំនាន់ក្រោយមានសមត្ថភាពខ្ពស់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលមានដូចជានៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌា វៀតណាម ថៃ និងប្រទេសជាច្រើនទៀត។ ជាមួយគ្នានេះ មាននិស្សិតប្រហែល ១៤នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍នេះនៅក្នុងប្រទេសកម្ពុជា ហើយនឹងមានកាន់តែច្រើននៅឆ្នាំក្រោយៗ។
លោក Yasunobu Matsumoto នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ Panasonic Cambodia បានរំឭកឡើងវិញនូវជំហររបស់ Panasonic ក្នុងនាមជាមេដឹកនាំពិភពលោកខាងបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី នៃបេសកកម្មដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោក Panasonic មានគោលបំណងធ្វើការបំលែងអាជីវកម្មរបស់ខ្លួន តាមរយៈការផ្លាស់ប្តូរនៃគំរូអាជីវកម្ម រួមទាំងពង្រីក និងបង្កើនសមត្ថភាព ដើម្បីបន្តបញ្ជ្រាបចូលទៅផ្តល់ការរស់នៅកាន់តែល្អប្រសើរ ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
លោក Yasunobu Matsumoto បន្តទៀតថា ចាប់តាំងពីឆ្នាំ ១៩១៨ Panasonic មិនត្រឹមតែគិតពីសុខុមាលភាពនៃការរស់នៅរបស់មនុស្សជុំវិញខ្លួន ប៉ុន្តែថែមទាំងអ្នករស់នៅក្នុងសហគមន៍ទាំងមូលទៀតផង។ មូលដ្ឋានគ្រឹះនៃក្រុមហ៊ុនរបស់យើង ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ ដែលយើងគួរតែ “ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមតាមរយៈអាជីវកម្មរបស់យើង” និង“ដោះស្រាយបញ្ហាសង្គមតាមរយៈសកម្មភាពជាពលរដ្ឋរបស់ក្រុមហ៊ុន”។
នេះគឺស្របជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ UNDP ដើម្បីបង្កើនធនធានយុវជន និងមនុស្សពេញវ័យ ដែលមានជំនាញពាក់ព័ន្ធ រួមមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានសមត្ថភាពធ្វើការ មានការងារល្អសមរម្យ និងរីកលូតលាស់ជាសហគ្រិនភាព។
លោក Yasunobu Matsumoto បន្តទៀតថា ចក្ខុវិស័យនេះ នៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះយើងបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៧នាក់បន្ថែមទៀត ដែលអាចមានលទ្ធភាពសិក្សាលើមុខជំនាញដែលពួកគេកំពុងរៀនរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ ការផ្តល់អាហារូបករណ៍នេះ នឹងឧបត្ថម្ភដល់ការសិក្សាររបស់ពួកគេទាំងមូល ដែលមានន័យថា និស្សិតកម្ពុជាទាំង ៧ នាក់នឹងទទួលបានប្រាក់បង់ថ្លៃសិក្សា និងការរស់នៅក្នុងអំឡុងពេលសិក្សាដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះលោក Yasunobu Matsumoto លើកទឹកចិត្តយើងឲ្យបន្តសុបិនរបស់យើង ពីព្រោះអនាគតជាកម្មសិទ្ធិរបស់យើងម្នាក់ៗ ហើយមានតែអ្នកខ្លួនឯង ដែលមានតែការប្តេជ្ញាចិត្តខ្ពស់ ទើបអាចជំរុញឲ្យយើងអាចសម្រេចភាពជោគជ័យរបស់យើងបាន។ ជាមួយនឹងគំនិតនេះ Panasonic តែងតែមានគំនិតផ្តួចផ្តើមដោយមិនធ្លាប់ផ្លាស់ប្តូរ ដើម្បីផ្តល់នូវឧបករណ៍ចាំបាច់សម្រាប់មនុស្សម្នាក់ៗដើម្បីការរស់នៅប្រកបដោយផាសុកភាព ស្របតាមទ្រឹស្តីគោល “ជីវិតរស់នៅកាន់តែប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា” ។
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 528 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន72 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 7,49 ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2020 ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លា សម្រាប់អតិថិជនរបស់ខ្លួន។
ចាប់តាំងឆ្នាំ ២០១០ Panasonic Cambodia គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic សិង្ហបុរីប្រចាំនៅកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ការផ្សព្វផ្សាយលើទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជាក៏ដើរតួយ៉ាងសកម្ម ក្នុងការបង្កើតឥទ្ធិពលវិជ្ជមានយូរអង្វែងដល់សង្គម និងសហគមន៍ដែលយើងបានធ្វើការជាមួយ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ Panasonic Cambodia: www.panasonic.com/kh
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាLumix S9ដ៏ថ្មីស្រឡាង។
-
Panasonic Cambodia Participates in 'Together Action for SDGs' Event: Unveils Panasonic Kids School Initiative in Cambodia
-
Panasonic Cambodia advocates Environmental Change with Eco Relay- Tree Planting Initiative in Kampong Speu Province, Cambodia.
-
Panasonic Celebrates Cultural Exchange at Tanabata Festival 2024
-
Panasonic Partners with Japanese International School of Phnom Penh to facilitate Education in Cambodia
-
Panasonic Launches Kid Witness News Global Program in Cambodia for 2024
-
Panasonic Cambodia Donated Solar Lanterns To The Off-Grid Village In Kampong Speu Province
-
Panasonic announces a partnership with Angkor Tiger Football Club for the upcoming football seasons during 2024-2026