បច្ចេកវិទ្យាបង្កករហ័សដែលធ្វើឱ្យការរៀបចំអាហារមានភាពងាយស្រួល
Prime Freeze រក្សាសាច់ បន្លែ និងផ្លែឈើរបស់អ្នកឱ្យនៅស្រស់បានកាន់តែយូរ ដោយរក្សារសជាតិ រូបរាង និងពណ៌ឱ្យនៅដដែល។
ការធ្វើឱ្យកកលឿនជាងមុន 5X ដងតាមរយៈចរន្តខ្យល់ខ្លាំង
បន្ទះអាលុយមីញ៉ូមធ្វើឱ្យអាហារត្រជាក់យ៉ាងឆាប់រហ័សដោយ Prime Freeze បង្កើតលំហូរនៃខ្យល់ត្រជាក់ខ្លាំង ដើម្បីបង្កើនល្បឿនដំណើរការបង្កក។
ការដំណើរការ
បំពង់ និងកង្ហារពិសេសបង្កើតលំហូរនៃខ្យល់ត្រជាក់ខ្លាំងនៅក្នុងផ្នែកកករបស់ Prime Freeze ដែលបន្ទះអាលុយមីញ៉ូមស្រូបយកខ្យល់ត្រជាក់ និងស្រូបកម្ដៅចេញពីអាហារសម្រាប់ការបង្កក និងត្រជាក់រហ័ស។
មុខងារសំខាន់ 3
Prime Freeze មានមុខងារសំខាន់ 3 ដើម្បីបំពេញតាមតម្រូវការផ្សេងៗ៖ ការបង្កករហ័ស ការត្រជាក់លឿន និង ការបញ្ចុះកម្តៅលឿន។
ការរក្សារសជាតិ
រក្សារសជាតិដែលគួរឱ្យទាក់ទាញ និងសាច់ដ៏មានឱជារស។
ការរក្សាសភាពនៃអាហារ
រក្សាអាហារចៀនឱ្យនៅស្រួយនៅផ្នែកខាងក្រៅ ហើយសាច់ទន់ និងមានជាតិទឹកនៅផ្នែកខាងក្នុង។
ការរក្សាពណ៌
ទប់ស្កាត់មិនឱ្យប្រែពណ៌ ដើម្បីរក្សាផ្លែឈើ និងបន្លែឱ្យនៅស្រស់។
ការរក្សាបន្លែ
ការទប់ស្កាត់មិនឱ្យកក រក្សាស្លឹកបន្លែមិនឱ្យស្អិត ឬស្អិតជាប់គ្នា ដូច្នេះបន្លែអាចបែងចែកបានយ៉ាងងាយស្រួល។
ការដំណើរការ
កាត់បន្ថយការខូចខាតបណ្ដុំកោសិកានៅក្នុងអាហារដោយឆ្លងកាត់កន្លែងសីតុណ្ហភាពទម្រង់គ្រីស្តាល់ទឹកកក (-1ºC ដល់ −5ºC) ក្នុងរយៈពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ ការបង្កកធម្មតាត្រូវចំណាយពេលប្រហែល 150 នាទីដើម្បីឆ្លងកាត់កម្រិតសីតុណ្ហភាពដូចគ្នា ដែលបណ្តាលឱ្យអាហារកកងាយខូច។
រក្សាភាពស្រស់ និងអាហារូបត្ថម្ភ
មុខងារបង្កករហ័ស ធ្វើឲ្យរសជាតិអាហារគួរឲ្យចង់ទទួលទាន និងធានាថាអាហារក្លាសេនៅតែមានរសជាតិឆ្ងាញ់ទោះបីបន្ទាប់ពីរលាយទឹកកកហើយក៏ដោយ។
គ្មានការខូចខាតកោសិកា
Prime Freeze បង្កកអាហារយ៉ាងរហ័ស និងទប់ស្កាត់មិនឱ្យគ្រីស្ដាល់ទឹកកកកើតឡើង និងបំផ្លាញកោសិកា។ ការធ្វើបែបនេះរក្សាបាននូវរសជាតិ និងអាហារូបត្ថម្ភជាអតិបរមា ដូច្នេះអ្នកអាចធ្វើឱ្យការចម្អិនអាហាររបស់អ្នកកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
កាត់បន្ថយការស្រក់ទឹក
ការបង្កកធម្មតាធ្វើឱ្យរសជាតិនៅក្នុងសាច់បាត់បង់តាមរយៈការស្រក់ទឹក។ ការបង្កករហ័សដោះស្រាយបញ្ហានេះដោយរក្សាសំណើម និងរក្សារសជាតិ និងស្ថានភាពសាច់ឱ្យដូចដើម។
រក្សាបន្លែឱ្យនៅស្រស់ និងការពារមិនឱ្យប្រែពណ៌
Prime Freeze ជួយឱ្យបន្លែ និងផ្លែឈើនៅតែស្រស់បានកាន់តែយូរ ដោយការពារមិនឱ្យប្រែពណ៌មិនល្អ ដោយសារតែការកកើតឡើងនៃកំណកទឹកកក។
មិនស្អិតជាប់គ្នា
បន្លែកកដាច់ដោយឡែកពីគ្នា ដើម្បីងាយស្រួលបែងចែកបរិមាណនៅពេលចម្អិន។
មិនប្រែទៅជាពណ៌ត្នោត
ការបង្កករហ័សទប់ស្កាត់ការប្រែពណ៌របស់ផ្លែឈើ និងបន្លែ ហើយរក្សាពណ៌ស្រស់របស់គ្រឿងផ្សំធម្មជាតិឱ្យនៅដដែល។
រក្សារសជាតិ និងរូបរាង
បច្ចេកវិទ្យាបង្កករហ័សរបស់ Prime Freeze ទប់ស្កាត់ការខូចខាតកោសិកានៅក្នុងអាហារដែលបណ្ដាលមកពីគ្រីស្ដាល់ទឹកកក។ នេះមានន័យថាជាតិទឹកនៅតែរក្សាបានដដែល ទោះបីបន្ទាប់ពីរលាយទឹកកក ដោយមិនបាត់បង់ឱជារស។
អាហារចៀននៅតែស្រួយ និងមានឱជារសហើយមិនខ្សោះ
ការបង្កកធម្មតាតែងតែធ្វើឱ្យអាហារចៀនប្រែជាទន់ បន្ទាប់ពីរំលាយទឹកក។ តាមរយៈ Prime Freeze សំណើមនៅក្នុងគ្រឿងផ្សំត្រូវបានបង្កកយ៉ាងរហ័ស ដោយទប់ស្កាត់មិនឱ្យប្រែទៅជាខូច ដូច្នេះអាហារនៅតែមានឱជារសហើយមិនខ្សោះព្រមទាំងនៅស្រួយដដែល។
នំប៉័ងនៅតែប៉ោង និងមានឱជារសដដែល
នំប៉័ងនៅក្នុងទូទឹកកកធម្មតាអាចប្រែជាស្ងួត និងដុំៗ ដោយសារតែបាត់បង់ជាតិសំណើម ហើយកំណកទឹកកកផ្លាស់ទីឆ្ពោះទៅផ្នែកខាងក្រៅនៃនំប៉័ង។ Prime Freeze រក្សានូវស្ថានភាពប៉ោង និងទន់របស់នំប៉័ង ដោយទប់ស្កាត់ការហួតសំណើម និងរក្សាម៉ូលេគុលទឹកនៅនឹងកន្លែង។
*លក្ខខណ្ឌពិសោធន៍៖ នំប៉័ងពីរបន្ទះដែលអាចរកទិញបានដែលកាត់ជាចំណិតប្រហែល 25 មីលីម៉ែត្រ (ស្មើនឹង 5 បន្ទះ) ត្រូវបានដាក់នៅលើចានអាលុយមីញ៉ូមនៅក្នុងថត Prime Freeze ដែលកកយ៉ាងឆាប់រហ័ស បន្ទាប់មកដាក់នៅក្នុងថង់។ នៅក្នុងករណីនៃការបង្កកតាមស្តង់ដារ នំប៉័ងត្រូវបានដាក់ក្នុងថង់ និងបង្កកនៅក្នុងទូរទឹកកក។ បន្ទាប់ពីរលាយទឹកកក វាត្រូវបានរក្សាទុកនៅក្នុងទូរទឹកកករយៈពេល 2 សប្ដាហ៍។ បន្ទាប់មកនំប៉័ងនោះត្រូវបានអាំងនៅក្នុងម៉ាស៊ីនអាំងនំប៉័ង។ (ការវាស់វែងត្រូវបានធ្វើឡើង)
រយៈពេលលាយគ្រឿងបានកាន់តែឆាប់រហ័ស
ប្រឡាក់សាច់ត្រឹមតែ 15 នាទីតាមរយៈមុខងារធ្វើឱ្យត្រជាក់លឿន ដែលជួយក្នុងការលាយគ្រឿង ដើម្បីធ្វើឱ្យជាតិចូលក្នុងសាច់កាត់យ៉ាងងាយស្រួល
បើប្រៀបធៀបនឹងការលាយគ្រឿងអាហារនៅក្នុងផ្នែកនៃទូរទឹកកកធម្មតា។
ការធ្វើឱ្យត្រជាក់ និងរឹង
កាត់បន្ថយរយៈពេលដែលត្រូវការ ដើម្បីធ្វើឱ្យបង្អែមត្រជាក់ និងរឹងដូចជាចាហួយ និងសូកូឡាជាដើមត្រឹមរយៈពេល 15 នាទីប៉ុណ្ណោះ។
ការដំណើរការ
ចន្លោះរវាងកោសិកាសាច់ប្រែក្លាយជាធំជាងមុន នៅពេលបង្កកល្មមៗ ដែលជួយឱ្យគ្រឿងជ្រាបចូលបានជ្រៅទៅក្នុងសាច់ ដើម្បីឱ្យមានរសជាតិកាន់តែដិត។
ជួយឱ្យអ្នកចំណេញពេលក្នុងការចម្អិនអាហារ
មុខងារធ្វើឱ្យត្រជាក់លឿនកាត់បន្ថយពេលវេលាដែលចាំបាច់ក្នុងការរៀបចំអាហារសម្រាប់ចម្អិនដូចជា ទឹកជ្រលក់ជាដើម។
ធ្វើឱ្យអាហារក្ដៅចុះត្រជាក់*1 បានយ៉ាងរហ័ស
មុខងារធ្វើឱ្យចុះត្រជាក់ស្រូបយកកម្ដៅដែលនៅសល់ចេញពីអាហារដែលទើបយកចេញពីចង្ក្រានបានយ៉ាងមានប្រសិទ្ធភាព
សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖
*1 មានប្រសិទ្ធភាពចំពោះអាហារក្ដៅៗដែលមានសីតុណ្ហភាពក្រោម 70°C។
ការដំណើរការ
Prime Freeze រំសាយកម្ដៅនៅក្នុងអាហារក្តៅៗយ៉ាងលឿន ដែលធ្វើឱ្យសីតុណ្ហភាពរបស់វាធ្លាក់ចុះក្រោម 25ºC ក្នុងរយៈពេលត្រឹមតែ 3 នាទីប៉ុណ្ណោះ។
ជួយឱ្យចំណេញពេលវេលា និងកាត់បន្ថយការលូតលាស់បាក់តេរី
ចំណាយពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះក្នុងការធ្វើឱ្យប្រអប់អាហារថ្ងៃត្រង់ក្តៅ ចុះត្រជាក់ ដើម្បីឱ្យអ្នកអាចទុកវានៅក្នុងទូទឹកកកបានដោយសុវត្ថិភាព។
កាត់បន្ថយពេលវេលា និងការព្រួយបារម្ភ
ធ្វើឱ្យអាហារដែលចម្អិនរួចត្រជាក់យ៉ាងរហ័សមិនថាជាប្រអប់អាហារថ្ងៃត្រង់ ទឹកដោះគោទារក ឬស៊ុបសម្រាប់កូនក្មេងនោះទេ។
វិធីប្រាំបីយ៉ាងក្នុងការធ្វើឱ្យទម្លាប់របស់អ្នកមានភាពសាមញ្ញ
មិនថាអ្នកកំពុងចម្អិនអាហារសម្រាប់គ្រួសាររបស់អ្នក ដើម្បីបានកាយសម្បទារដែលអ្នកប្រាថ្នា ឬសូម្បីតែរៀបចំសម្រាប់ការជួបជុំជាមួយមិត្តភ័ក្តិក៏ដោយ ក៏ Prime Freeze ពង្រីកបទពិសោធន៍អ្នកប្រើប្រាស់ និងផ្តល់នូវការបំផុសគំនិតថ្មីៗ ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងទទួលទានអាហារដែលល្អចំពោះសុខភាពដែរ។
សំណួរដែលសួរញឹកញាប់
ទូទៅ
សំណួរ៖ តើអាហារប្រភេទណាខ្លះដែលតម្រូវឱ្យវេចខ្ចប់ ហើយអាហារណាខ្លះដែលអាចរក្សាទុកបានដោយមិនចាំបាច់វេចខ្ចប់?
(1) ការកករហ័ស៖ គ្រឿងផ្សំឆៅ អាហារស្ងួត អាហារកំប៉ុង និងគ្រឿងផ្សំផ្សេងទៀតដែលមិនក្តៅ និងបាយ ត្រូវតែវេចខ្ចប់ក្នុងថង់ប្លាស្ទិក។ អាហារដែលចម្អិនរួច (ការី អាហារចៀន បន្លែចៀនម្សៅ ស៊ុប ។ល។) អាចរក្សាទុកបានដោយមិនចាំបាច់វេចខ្ចប់។
(2) ធ្វើឱ្យចុះត្រជាក់៖ អាហារដែលអាចរក្សាទុកបានដោយមិនចាំបាច់វេចខ្ចប់។
(3) ការធ្វើឱ្យចុះត្រជាក់រហ័ស៖ សងខ្យា ចាហួយ ។ល។ អាចរក្សាទុកបានដោយមិនចាំបាច់វេចខ្ចប់។
សំណួរ៖ តើមុខងារធ្វើឱ្យចុះត្រជាក់ មុខងារធ្វើឱ្យត្រជាក់រហ័ស និងមុខងារបង្កករហ័សខុសគ្នាដូចម្ដេច?
មុខងារបង្កករហ័ស និងមុខងារត្រជាក់រហ័សដំណើរការកង្ហារដាច់ដោយឡែកភ្លាមៗ គ្រប់ពេលដែលត្រូវបានកំណត់ដើម្បីផ្ដល់លំហូរខ្យល់ថេរ។ មុខងារធ្វើឱ្យចុះត្រជាក់ បើក និងបិទកង្ហាររាល់រយៈពេលប្រាំនាទី ដើម្បីធ្វើឱ្យអាហារចុះត្រជាក់។ ការធ្វើបែបនេះធានាបានថា អាហារត្រជាក់ស្មើគ្នា មិនមែនត្រឹមតែផ្ទៃខាងលើនោះទេ។
សំណួរ៖ តើមានដែនកំណត់អតិបរមាចំពោះសីតុណ្ហភាពអាហារដែលអាចរក្សាទុកបានដែរឬទេ?
មិនត្រូវរក្សាទុកអាហារក្ដៅដែលមានកម្ដៅលើស 70°C នៅក្នុងទូររបស់ Prime Freeze ទេ។ ជៀសវាងដាក់វត្ថុរាវ ឬស៊ុបដែលពុះដោយផ្ទាល់នៅក្នុងទូរទឹកកកទេ ព្រោះវាអាចបណ្តាលឱ្យកើតមានកំណកទឹកកក ឬប៉ះពាល់ដល់ផ្នែកមេកានិចនៃផលិតផល។
សំណួរ៖ តើអាចប្រើកន្លែងនៅក្នុង Prime Freeze ជាកន្លែងរក្សាទុកបានដែរទេ?
បាន។ អាចប្រើផ្នែកនៃ Prime Freeze ជាទូរទឹកកកធម្មតាបាន នៅពេលដែលមិនប្រើប្រាស់មុខងារធ្វើឱ្យចុះត្រជាក់/មុខងារធ្វើឱ្យចុះត្រជាក់រហ័ស/មុខងារបង្កករហ័ស។
សំណួរ៖ តើខ្ញុំត្រូវតែយករបស់ផ្សេងទៀតដែលនៅក្នុងផ្នែកនោះចេញដែរទេ នៅពេលប្រើប្រាស់មុខងាររបស់ Prime Freeze?
ទេ។ គ្រាន់តែផ្លាស់ទីរបស់ដែលរក្សាទុកនៅក្នុងផ្នែកនោះទៅក្រោយថាសអាលុយមីញ៉ូមជាការស្រេច។ មានតែអាហារដែលដាក់នៅលើថាសអាលុយមីញ៉ូមប៉ុណ្ណោះដែលអាចត្រជាក់ ឬកកបានរហ័ស។
សំណួរ៖ តើប្រអប់អ្វីដែលខ្ញុំគួរប្រើ ដើម្បីរក្សាទុកអាហារនៅក្នុងផ្នែក Prime Freeze?
ប្រអប់ដែលជាថាសដែក ប្រអប់កក ឬថង់ផ្លាសស្ទីកត្រូវបានណែនាំឱ្យប្រើប្រាស់។ ប្រអប់កែវមិនត្រូវបានណែនាំឱ្យប្រើទេ។
រាល់ប្រអប់ដែលធ្វើពីផ្លាសស្ទីក ឬសេរ៉ាមិចអាចនឹងកាត់បន្ថយប្រសិទ្ធភាពមុខងាររបស់ Prime Freeze។
សំណួរ៖ តើ Prime Freeze ដំណើរការពាសពេញផ្នែកនៃទូរទឹកកកទាំងមូលឬ?
ដាក់អាហារនៅកណ្ដាល (ក្នុងរង្វង់) ថាសអាលុយមីញ៉ូម ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ប្រសិទ្ធភាពរបស់ Prime Freeze ថយចុះ ប្រសិនបើអាហារនៅឆ្ងាយពីរង្វង់កណ្ដាលនៃថាសអាលុយមីញ៉ូម។ ប៉ុន្តែ កន្លែងដែលនៅក្រៅរង្វង់នោះនៅតែត្រជាក់ជាងទូរទឹកកកធម្មតាដដែល។
សំណួរ៖ ចុះប្រសិនបើខ្ញុំមិនយកគ្រឿងផ្សំចេញ បន្ទាប់ពីឮសារតម្រុយ តើមានអ្វីកើតឡើង?
មុខងារ Prime Freeze, Prime Cool និងមុខងារធ្វើឱ្យចុះត្រជាក់នឹងឈប់ដំណើរការ។ ដោយសារតែវាស្ថិតនៅក្នុងកន្លែងសីតុណ្ហភាពកក នោះវានឹងកក ប្រសិនបើនៅតែបន្តរក្សាទុកវាដដែល។
សំណួរ៖ តើខ្ញុំអាចប្រើមុខងាររបស់ Prime Freeze បានគ្រប់ពេលមែនទេ? តើមានពេលណាដែលខ្ញុំមិនអាចប្រើមុខងារទាំងនេះបានទេ?
មិនអាចប្រើមុខងារបង្កើតទឹកកករហ័ស, Prime Fresh+ និងមុខងារកករហ័សក្នុងពេលតែមួយដូចមុខងាររបស់ Prime Freeze បាននោះទេ។មុខងាររំលាយទឹកកកចាប់ផ្ដើមដោយស្វ័យប្រវត្តិ ប្រសិនបើកំណកទឹកកកចាប់ផ្ដើមកកើតនៅក្នុងកុងដង។ មិនអាចប្រើមុខងាររបស់ Prime Freeze បានទេ ហើយវានឹងស្ថិតនៅធម្មតានៅពេលមុខងាររំលាយទឹកកកកំពុងធ្វើប្រតិបត្តិការ។
សំណួរ៖ តើការប្រើប្រាស់ថាមពលកើនឡើងកម្រិតណា នៅពេលប្រើប្រាស់មុខងាររបស់ Prime Freeze?
ការប្រើប្រាស់ថាមពលនឹងកើនឡើងប្រហែល 20%។ ECONAVI មិនដំណើរការទេ នៅពេលប្រើប្រាស់មុខងាររបស់ Prime Freeze។
សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖
* ព័ត៌មានខាងលើគឺអនុវត្តចំពោះអាហារដែលមានសីតុណ្ហភាពក្រោម 70°C ប៉ុណ្ណោះ..
ការបង្កករហ័ស
សំណួរ៖ តើខ្ញុំគួររក្សាទុកអាហារដោយរបៀបណា បន្ទាប់ពីប្រើប្រាស់មុខងារបង្កករហ័ស?
យកអាហារកកទៅទូរទឹកកកធម្មតា ដើម្បីរក្សាទុកបានយូរ។
ការវេចខ្ចប់អាហារកកនៅក្នុងថង់ផ្លាសស្ទីក ឬថង់សម្រាប់ដាក់របស់កកត្រូវបានណែនាំ។
សំណួរ៖ តើខ្ញុំអាចបន្តរក្សាទុករបស់នៅក្នុងផ្នែកនេះបានទៀតទេ ប្រសិនបើខ្ញុំភ្លេចយកវាចេញ បន្ទាប់ពីប្រើប្រាស់មុខងារបង្កករហ័ស?
អាចទុកអាហារនៅក្នុងផ្នែករបស់ Prime Freeze បានបន្ទាប់ពីប្រើប្រាស់មុខងារបង្កករហ័ស។
សូមណែនាំឱ្យយកអាហារទៅទូរទឹកកកធម្មតា នៅពេលអ្នកប្រើប្រាស់មុខងាររបស់ Prime Freeze លើកក្រោយ។
សំណួរ៖ តើអាហារដែលត្រូវបានបង្កកដោយប្រើ Prime Freeze អាចរក្សាទុកបានយូរប៉ុនណា?
អាហារដែលបង្កកដោយប្រើមុខងារបង្កករហ័សមានកាលបរិច្ឆេទផុតកំណត់ដូចគ្នានឹងអាហារកកទូទៅ។
សំណួរ៖ តើវានឹងបណ្ដាលឱ្យមាន “ផលប៉ះពាល់ដល់អាហារ” ដែរទេ នៅពេលដែលអាហារប៉ះនឹងខ្យល់ត្រជាក់?
ទេ។ មុខងារបង្កករហ័សមិនបណ្ដាលឱ្យខូចអាហារកកនោះទេ។
ផលប៉ះពាល់ដល់អាហារដែលបណ្ដាលមកពីទូរទឹកកកកើតឡើងដោយសារការបាត់បង់សំណើមក្នុងអាហារ និងអុកស៊ីតកម្មនៃជាតិខ្លាញ់ដែលបណ្ដាលមកពីការរក្សាទុកអាហារកកយូរ។ ប៉ុន្តែ ការរក្សាទុកអាហារនៅក្នុងទូរទឹកកកធម្មតា បន្ទាប់ពីប្រើប្រាស់មុខងារបង្កករហ័សត្រូវបានណែនាំ ដោយសារការបង្កកអាហារដោយប្រើមុខងារបង្កករហ័សក្នុងរយៈពេលកំណត់ដោយគ្មានការវេចខ្ចប់ផ្លាសស្ទីកអាចនឹងបណ្ដាលឱ្យអាហារស្ងួត។
សំណួរ៖ តើកម្ដៅអាហារដែលបង្កកដោយ Prime Freeze ដោយរបៀបណា? តើមានវិធីកម្ដៅដែលបានកំណត់ដែរទេ? តើអាចរំលាយទឹកកកវាដោយធម្មជាតិបានដែរទេ?
កម្ដៅអាហារតាមរបៀបដូចគ្នាដែលអ្នកនឹងកម្ដៅអាហារកកធម្មតា។ សូមណែនាំឱ្យកម្ដៅអាហារដែលចម្អិនរួចឡើងវិញដូចជា បាយ និងម្ហូបឆានៅក្នុងមីក្រូវ៉េវ។
ការធ្វើឱ្យអាហាររលាយទឹកកកក្រោមសីតុណ្ហភាពនៅក្នុងបន្ទប់អាចធ្វើទៅបាន ប៉ុន្តែមិនត្រូវបានណែនាំទេ ដោយសារហេតុផលអនាម័យចំណីអាហារ។
មុខងារធ្វើឱ្យចុះត្រជាក់លឿន
សំណួរ៖ តើអាចប្រើមុខងារធ្វើឱ្យចុះត្រជាក់លឿនសម្រាប់ភេសជ្ជៈបានដែរទេ?
បាន ប៉ុន្តែមិនណែនាំឱ្យធ្វើបែបនេះសម្រាប់ភេសជ្ជៈកំប៉ុង ឬភេសជ្ជៈដាក់នៅក្នុងដបកែវ/PET នោះទេ ដោយសារវាអាចបណ្ដាលឱ្យផ្ទុះ នៅពេលកក។
មុខងារធ្វើឱ្យចុះត្រជាក់
សំណួរ៖ តើស្ថានភាពរក្សាទុកអាហារបែបណាដែលត្រូវបានណែនាំសម្រាប់មុខងារធ្វើឱ្យចុះត្រជាក់?
ដើម្បីអនុញ្ញាតឱ្យខ្យល់ត្រជាក់ប៉ះដោយផ្ទាល់ជាមួយនឹងអាហារ សូមដកគម្របប្រអប់ ថង់ផ្លាសស្ទីក និងរបស់ដែលបាំងទាំងឡាយចេញ។
សំណួរ៖ តើសីតុណ្ហភាពរបស់អាហារក្ដៅថយចុះប៉ុន្មានក្នុងរយៈពេលបីនាទី?
ការថយចុះសីតុណ្ហភាពជាក់លាក់មានភាពខុសគ្នា អាស្រ័យលើបរិមាណ និងសីតុណ្ហភាពរបស់អាហារ។ ឧទាហរណ៍ ប្រអប់អាហារថ្ងៃត្រង់ 150g ក្រោមសីតុណ្ហភាព 60ºC ថយចុះក្រោម 25ºC ក្នុងរយៈពេល 3 នាទី*។
*ស្ថានភាពនៃការធ្វើតេស្ត៖ បាយ 150g ក្រោមសីតុណ្ហភាព 60℃ នៅក្នុងប្រអប់អាហារថ្ងៃត្រង់ចុះត្រជាក់ដោយមិនចាំបាច់បិទគម្រប។ សីតុណ្ហភាពបាយបានឈានដល់ 25℃ ឬក្រោមនេះ ក្នុងរយៈពេល 3 នាទី (ការវាស់វែងផ្ទៃក្នុង)។
ស្វែងយល់អំពីបច្ចេកវិទ្យាច្រើនទៀត