Ag Clean | ទូទឹកកក

AG CLEAN

ប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងកម្ចាត់ក្លិនមិនល្អដែល​ល្អ​គ្មាន​គូ​ប្រៀប

Ag Clean ទប់ស្កាត់ការរីកលូតលាស់នៃផ្សិត និងបាក់តេរី ដើម្បីឱ្យអ្នកអាចរៀបចំអាហារដោយប្រើតែគ្រឿងផ្សំស្រស់ៗបំផុតដែលអាចធ្វើទៅបាន។ វាក៏បំបាត់ក្លិនមិនល្អរបស់ត្រី និងបន្លែផងដែរ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីក្លិនមិនល្អដែលមាននៅផ្ទះបាយរបស់អ្នកនោះទេ។

Fight Mould and Bacteria with Silver Ions

ប្រឆាំងជាមួយនឹងផ្សិត និងបាក់តេរីតាមរយៈអ៊ីយ៉ុងប្រាក់

Ag Clean រក្សាខ្យល់នៅក្នុងទូទឹកកកឱ្យស្អាតតាមរយៈតម្រងពិសេសនៅច្រកចូលខ្យល់ត្រជាក់​ដែលបង្កើតអ៊ីយ៉ុងប្រាក់ដើម្បីប្រឆាំងនឹងបាក់តេរី និងផ្សិត។ ប្រសិទ្ធភាពនៃការកម្ចាត់បាក់តេរីនៃតម្រង Ag បានបង្ហាញថាបានកម្ចាត់បាក់តេរីយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99.9% នៅក្នុងទូទឹកកក*¹។

ប្រឆាំងជាមួយនឹងផ្សិត និងបាក់តេរីតាមរយៈអ៊ីយ៉ុងប្រាក់

សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖
 *មានការទទួលស្គាល់ពីវិទ្យាស្ថានវាយតម្លៃគុណភាពរបស់ Boken។ លេខរបាយការណ៍នៃការធ្វើតេស្ត៖ លេខ 20215058561-1
 *1៖ ស្ថាប័នធ្វើតេស្ត៖ វិទ្យាស្ថានវាយតម្លៃគុណភាព Boken។ ប្រភេទបាក់តេរីនៃការធ្វើតេស្ត៖ Staphylococcus aureus, Escherichia coli។ នេះមិនមានន័យថា អាចទប់ស្កាត់ជំងឺដែលបង្កដោយបាក់តេរីទាំងនេះទេ។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ ការធ្វើតេស្តដោយផ្អែកលើបរិមាណ JIS L 1902 (វិធីស្រូបយកសូលុយស្យុងបាក់តេរី)។ វិធីសាស្ត្រវាស់ស្ទង់ចំនួនបាក់តេរីដែលសមស្រប៖ វិធីសាស្ត្រដាក់បាក់តេរីលើបន្ទះពិសោធន៍។ លទ្ធផលនៃការធ្វើតេស្ត៖ តម្លៃនៃសកម្មភាពកម្ចាត់បាក់តេរីកម្រិត 2 ឬខ្ពស់ជាងនេះ កម្ចាត់បាក់តេរី 99.9%។ មិនធានាថាចំនួនបាក់តេរីនឹងមិនកើនឡើងឆាប់រហ័សដល់កម្រិតដែលគ្មានសុវត្ថិភាពនោះទេ អាស្រ័យលើចំនួនបាក់តេរី និងស្ថានភាពមជ្ឈដ្ឋាន។ លេខនៃការធ្វើតេស្ត៖ 003557-1 , 003557-2

AG CLEAN

កម្ចាត់ផ្សិត និងបាក់តេរីបាន 99.9%*

Ag Clean កម្ចាត់មេរោគអាក្រក់ និងកម្ចាត់ក្លិនមិនល្អ ដូច្នេះទូទឹកកករបស់អ្នកអាចរក្សាភាពស្អាតបានគ្រប់ពេលវេលា។

កម្ចាត់ផ្សិត និងបាក់តេរីបាន 99.9%*
AG CLEAN

កម្ចាត់ក្លិនមិនល្អ

តម្រង Ag កម្ចាត់ក្លិនមិនល្អគ្រប់ប្រភេទពីសាច់ ត្រី និងបន្លែ។ ប្រសិទ្ធភាពនៃតម្រង Ag គឺពាក់កណ្តាលអចិន្រ្តៃយ៍ ដូច្នេះអ្នកអាចរក្សាខ្យល់នៅក្នុងទូទឹកកកឱ្យស្អាតបានស្ទើរតែជារៀងរហូត។ វាក៏ស័ក្តិសមសម្រាប់រក្សាទុកអាហារដែលចម្អិនដោយប្រើម្ទេសច្រើនដូចជា អាហារលក់នៅហាងតាមចិញ្ចើមផ្លូវ ឬអាហារដែលដឹកជញ្ជូន។

កម្ចាត់ក្លិនមិនល្អ

ស្វែងយល់អំពីបច្ចេកវិទ្យាច្រើនទៀត

ភាពស្រស់
អនាម័យ