បច្ចេកវិទ្យាបង្កកដែលធ្វើឱ្យទម្លាប់របស់អ្នកមានលក្ខណៈសាមញ្ញ
មិនថាអ្នកកំពុងចម្អិនអាហារសម្រាប់គ្រួសារ មិត្តភ័ក្តិ ឬសម្រាប់តែខ្លួនអ្នកនោះទេ ការទទួលទានល្អគឺមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងពិភពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ Prime Freeze ធ្វើឱ្យមានភាពងាយស្រួលក្នុងការរៀបចំ និងបង្កកអាហារដែលល្អចំពោះសុខភាព ទោះបីជាអំឡុងថ្ងៃរវល់ក៏ដោយ។
អាហារដែលល្អចំពោះសុខភាពចាប់ផ្ដើមនៅក្នុងទូទឹកកករបស់អ្នក
ជារឿយៗការរៀបចំនៅក្នុងផ្ទះបាយចំណាយពេលយូរជាងការចម្អិនអាហារ។ មុខងាររបស់ Prime Freeze ផ្ដល់នូវវិធីជាច្រើនដល់អ្នកក្នុងការរៀបចំអាហារ ដែលធ្វើឱ្យបែបផែននៃការរស់នៅរបស់អ្នកប្រសើរឡើងតាមរយៈវិធីជាច្រើនក្នុងការរីករាយនឹងការទទួលទានដែលល្អចំពោះសុខភាព និងមានភាពងាយស្រួល។
ទិញឱ្យច្រើន ដើម្បីកាត់បន្ថយការធ្វើដំណើរទៅទិញគ្រឿងទេស
ការទិញផលិតផលស្រស់ៗឱ្យច្រើនអាចឱ្យអ្នកចំណេញពេលវេលា ថាមពល និងថវិកាដោយសារការធ្វើបែបនេះកាត់បន្ថយការធ្វើដំណើរទៅហាងលក់គ្រឿងទេស។ គ្រាន់តែកំណត់បរិមាណផលិតផល ហើយបង្កកឱ្យបានឆាប់បំផុត ដើម្បីរក្សាភាពស្រស់។
ផ្លែឈើ និងបន្លែដែលទុកបានកាន់តែយូរ
ឥឡូវនេះអ្នកអាចរីករាយជាមួយផ្លែឈើ និងបន្លែដែលមានសារធាតុចិញ្ចឹមបានគ្រប់ពេលដែលអ្នកចង់។ គ្រាន់តែកាត់ ហើយបង្កកវា នោះវានឹងនៅតែស្រស់ និងមានឱជារសដោយមិនប្រែពណ៌។ ការបង្កករហ័សរក្សាបំណែកសាច់មិនឱ្យស្អិតជាប់គ្នា ដើម្បីឱ្យអ្នកអាចប្រើត្រឹមតែបរិមាណដែលអ្នកត្រូវការ។
អាហារដែលអាចទទួលទានបានភ្លាមៗសម្រាប់ថ្ងៃដែលរវល់
មានកាលវិភាគធ្វើការ ឬជីវិតគ្រួសារដ៏មមាញឹកមែនទេ? តាមដានការទទួលទានរបស់អ្នកដែលល្អចំពោះសុខភាព ដោយចម្អិនអាហារ ឬទឹកជ្រលក់អំឡុងថ្ងៃចុងសប្ដាហ៍ ហើយបង្កកវា។ គ្រាន់តែកម្ដៅឡើងវិញនៅថ្ងៃរវល់ ដើម្បីរីករាយទទួលទានអាហារដែលឈ្ងុយឆ្ងាញ់ និងល្អចំពោះសុខភាព។
ម្ហូបបន្ទាប់បន្សំឆ្ងាញ់ៗ និងអាហារសម្រន់សម្រាប់ភ្លក់
ឥឡូវនេះ ម្ហូបដែលអ្នកចូលចិត្តចម្អិននៅផ្ទះដូចជា សាច់មាន់បំពង និងចាយ៉អាចបង្កកបានដោយមិនប៉ះពាល់ដល់រសជាតិ ដែលរក្សាបាននូវរសជាតិ និងស្ថានភាពដើមរបស់វា បន្ទាប់ពីកម្ដៅម្តងទៀត។ វាក៏កាន់តែល្អចំពោះសុខភាពដោយគ្មានសារធាតុរក្សាទុកបានយូរផងដែរ។
ផ្សំគ្រឿងជាមុន ដើម្បីបង្កើនរសជាតិ
មុខងារធ្វើឱ្យចុះត្រជាក់រហ័សជួយបង្កើនដំណើរការផ្សំគ្រឿង ដូច្នេះអ្នកចំណាយពេលតិចជាងមុននៅក្នុងផ្ទះបាយ។ នៅពេលដែលទឹកជ្រលក់ និងគ្រឿងប្រឡាក់ជ្រាបចូលទៅក្នុងអាហារបានកាន់តែលឿន អ្នកទទួលបានអាហារដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តដោយមិនចំណាយពេលយូរឡើយ។
ធ្វើឱ្យអាហារចុះត្រជាក់យ៉ាងរហ័ស ដើម្បីឱ្យអ្នកចំណេញពេលវេលា
នៅពេលដែលកូនរបស់អ្នកឃ្លាន ហើយរករឿង អ្នកមិនចង់រង់ចាំយូរ ដើម្បីឱ្យអាហារត្រជាក់នោះទេ។ ជារឿងល្អ ដែលមុខងារមានប្រយោជន៍នេះធ្វើឱ្យអាហារទារក ស៊ុបក្ដៅ ឬបបរចុះត្រជាក់ក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ!
អាចទទួលទានបានក្នុងរយៈពេលដ៏ខ្លី
ងាយស្រួលធ្វើឱ្យត្រជាក់ និងរៀបចំបង្អែមធ្វើនៅផ្ទះដូចជា សងខ្យាយ៉ាងឆាប់រហ័ស។ អ្នកក៏អាចរីករាយផងដែរ ដែលដឹងថាអ្នកនឹងមានអ្វីមួយជានិច្ចសម្រាប់ផ្ដល់ជូនភ្ញៀវ ឬមិត្តភ័ក្តិដែលមិនបានរំពឹងទុកក្នុងរយៈពេលខ្លី។
វិធីបង្កកផ្សេងទៀតសម្រាប់បែបផែននៃការរស់នៅ
Prime Freeze មានអ្វីៗគ្រប់យ៉ាងសម្រាប់អ្នកគ្រប់គ្នា ចាប់ពីអ្នកចូលចិត្តសាច់រហូតដល់អ្នកចូលចិត្តទទួលទានស្អាត។ វិធីបង្កកច្រើនទៀតរបស់វាធានាបានថា អ្នកមានគ្រឿងផ្សំដែលស្រស់ ល្អចំពោះសុខភាពជានិច្ច ដើម្បីរួសរាន់រៀបចំអាហារ។ នៅពេលដែលអ្នកចំណាយពេលកាន់តែតិចនៅផ្ទះបាយ អ្នកចំណាយពេលកាន់តែច្រើនជាមួយគ្រួសាររបស់អ្នក។