ម៉ាស៊ីនបោកគក់ជាមួយនឹងមុខងារសម្ងួត
ម៉ាស៊ីនបោកគក់ដែលមានជំនួយក្នុងការជួយសម្ងួតសម្លៀកបំពាក់តាមតម្រូវការរបស់អ្នក ទោះបីជាគ្មានម៉ាស៊ីនសម្ងួតក៏ដោយ។ ខ្យល់ធម្មជាតិត្រូវបានទាញតាមរន្ធទ្វារកំឡុងពេលបង្វិលធុង បន្ទាប់មកត្រូវបានកំដៅដោយម៉ាស៊ីនកម្តៅ 300w ដើម្បីរក្សាសីតុណ្ហភាពខាងក្នុងប្រហែល 55°C ដែលជួយសម្ងួតសម្លៀកបំពាក់របស់អ្នកនៅពេលណាដែលអ្នកត្រូវការ។
ជួយសម្ងួតតាមតម្រូវការរបស់អ្នក
រចនាឡើងដើម្បីជួយដល់ការបោកគក់ប្រចាំថ្ងៃរបស់អ្នក សន្សំសំចៃពេលវេលា និងកម្លាំងក្នុងការបោកគក់រៀងរាល់ថ្ងៃ ដែលអាចជួយឱ្យអ្នកមានពេលសម្រាប់ផ្ដោតលើបញ្ហាសំខាន់ផ្សេងទៀត។
សម្ងួតឆាប់រហ័សក្រោយពេលបោកសម្អាតរួចភ្លាមៗ
ងាយស្រួលដាក់សម្លៀកបំពាក់តិចតួច ដើម្បីសម្ងួតភ្លាមៗ បន្ទាប់ពីបោកសម្អាតរួច នៅពេលអ្នកត្រូវការបន្ទាន់។ សម្ងួតសម្លៀកបំពាក់សើមទម្ងន់រហូតដល់ 1 kg បានទាំងស្រុងក្នុងស្ថានភាពបន្ទាន់ ដោយប្រើមុខងារ Life Dry។
ទទួលបានសម្លៀកបំពាក់សម្រាប់ពាក់ប្រចាំថ្ងៃគ្រប់ពេលវេលា
មុខងារ Lite Dry ល្អបំផុតសម្រាប់ឯកសណ្ឋានសាលារៀន សម្លៀកបំពាក់កីឡា សម្លៀកបំពាក់ការិយាល័យ ឬសម្លៀកបំពាក់ប្រចាំថ្ងៃផ្សេងទៀត ដែលអ្នកត្រូវការនៅព្រឹកស្អែក។
មុខងារ Finish Dry សម្រាប់សម្លៀកបំពាក់ដែលនៅសើមតិចៗ
ធ្វើអោយឆាប់ស្ងួត
មិនថាអាកាសធាតុប្រែប្រួល ឬពិបាកហាលសម្លៀកបំពាក់ដែលបោកគក់ហើយនោះទេ មុខងារ "Finish Dry" អាចជួយសម្ងួតសម្លៀកបំពាក់ដែលនៅសើមតិចៗធ្វើអោយឆាប់ស្ងួតរហូតដល់ 2kg ដែលពិបាកសម្ងួតឱ្យបានសព្វកន្លែងនៅពេលហាល។
សម្ងួតក្រណាត់បានងាយស្រួលក្នុងរយៈពេលខ្លីជាងមុន
ស័ក្តិសមសម្រាប់ក្រណាត់ដែលប្រើជាប្រចាំដូចជា ស្រោមពូក ឬកន្សែងពោះគោ នៅពេលដែលអ្នកត្រូវការប្រញាប់។
កម្ចាត់បាក់តេរី 99%* នៅពេលសម្ងួត
ផ្ដល់អនាម័យសព្វល្អដោយសម្ងួតក្នុងសីតុណ្ហភាពប្រហែល 55ºC ដើម្បីកម្ចាត់បាក់តេរី អំឡុងពេលសម្ងួត ដើម្បីផ្ដល់ការការពារអតិបរមា សម្រាប់ក្រណាត់/សម្លៀកបំពាក់ដ៏មានតម្លៃរបស់អ្នក។ ជួយឱ្យក្រណាត់/សម្លៀកបំពាក់ផ្ទាល់ខ្លួន ដែលអ្នកប៉ះពាល់ផ្ទាល់មានភាពស្រស់ស្អាត និងអនាម័យ។
*បានទទួលស្គាល់ដោយវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រវៀតណាម (វៀតណាម/លេខ៖ 050522/VCCM)។ កម្រិតកម្ចាត់បាក់តេរី៖ អ៊ីកូលី 99%។ ស្ថានភាពនៃការធ្វើតេស្តត្រូវបានអនុវត្ត។
សម្រាប់សម្លៀកបំពាក់កុមារ និងក្រណាត់/សម្លៀកបំពាក់ផ្ទាល់ខ្លួន
មុខងារសម្ងួតអនាម័យកម្ចាត់បាក់តេរី អំឡុងពេលសម្ងួតសម្លៀកបំពាក់រហូតដល់ 0.5 kg។ ស័ក្តិសមឥតខ្ចោះសម្រាប់សម្លៀកបំពាក់កុមារ និងម៉ាស់ធ្វើពីកប្បាស