បង្កើនអនាម័យលើការបោកគក់ប្រចាំថ្ងៃ
បច្ចេកវិទ្យាការថែទាំអនាម័យរបស់ Panasonic ជួយឱ្យសម្លៀកបំពាក់របស់អ្នក និងគ្រួសាររបស់អ្នកស្អាតដោយការកម្ចាត់បាក់តេរីដែលបង្កគ្រោះថ្នាក់ មិនអាចមើលឃើញដោយភ្នែកទទេ ដើម្បីជួយការពារអ្នក និងគ្រួសាររបស់អ្នក។
ថែទាំអនាម័យដើម្បីសុខុមាលភាពកាន់តែប្រសើរ
តាមរយៈមុខងារថែទាំអនាម័យកម្រិតខ្ពស់ដែលរួមបញ្ចូលគ្រប់ដំណើរការ ចាប់ពីការបោកគក់និងការសម្ងួតរហូតដល់ការសម្អាតធុង មុខងារថែទាំអនាម័យរបស់ Panasonic ត្រូវបានរចនាឡើង ដើម្បីជួយឱ្យការបោកគក់មានភាពងាយស្រួល និងអនាម័យសម្រាប់អ្នក អាចជួយឱ្យអ្នកមានពេលសម្រាប់ផ្ដោតលើបញ្ហាសំខាន់ផ្សេងទៀត។
ថែទាំអនាម័យប្រកបដោយប្រសិទ្ធភាព ប្រើកាំរស្មីយូវីនិងអ៊ីយ៉ុងប្រាក់
កាំរស្មីអុលត្រាវីយូលេតពីព្រះអាទិត្យមានសមត្ថភាពសម្លាប់មេរោគធម្មជាតិដ៏មានអានុភាព។ ហេតុដូច្នេះហើយបានជាការហាលសម្លៀកបំពាក់នៅក្រោមពន្លឺថ្ងៃមានប្រសិទ្ធភាពក្នុងការកម្ចាត់មេរោគបន្ថែម។ ដើម្បីទាញយកផលប្រយោជន៍នេះ Panasonic បានអភិវឌ្ឍបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលកម្ចាត់បាក់តេរីដោយបញ្ចេញកាំរស្មីរួមជាមួយអ៊ីយ៉ុងប្រាក់ ដើម្បីជំរុញប្រសិទ្ធភាពរបស់វា អំឡុងពេលបោកសម្អាត។
កម្ចាត់បាក់តេរីរហូតដល់ 99.99%* ដោយប្រើកាំរស្មីយូវី និងអ៊ីយ៉ុងប្រាក់
បច្ចេកវិទ្យា Blue Ag+ កម្ចាត់បាក់តេរីបានយ៉ាងមានប្រសិទ្ធភាព និងបង្កើនឥទ្ធិពលកម្ចាត់បាក់តេរីដ៏មានអានុភាពដោយប្រើកាំរស្មីយូវី និងអ៊ីយ៉ុងប្រាក់ អំឡុងពេលបោកសម្អាតដោយមិនចាំបាច់ប្រើទឹកក្ដៅ។
*បានទទួលស្គាល់ដោយវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រវៀតណាម (វៀតណាម/លេខ៖ 050522/VCCM)។ កម្រិតកម្ចាត់បាក់តេរី៖ អ៊ីកូលី 99.99%, ស្តេភីឡូកូឃើសអូរៀស 99.99%។ ស្ថានភាពនៃការធ្វើតេស្តត្រូវបានអនុវត្ត។
ការការពារដោយកម្ចាត់បាក់តេរីសូម្បីតែក្រោយពេលបោករួច
អ៊ីយ៉ុង Blue Ag+ ស្រោបសរសៃអំបោះអំឡុងពេលលាងជម្រះ ហើយស្ថិតនៅជាប់នឹងសម្លៀកបំពាក់ ទោះបីជាក្រោយពេលបោកសម្អាតក៏ដោយ ដើម្បីផ្ដល់ការការពារដោយកម្ចាត់បាក់តេរីរហូតដល់ 18 ម៉ោង។
ការថែទាំសរសៃអំបោះពិសេសសម្រាប់ទារកងាយអាឡែកហ្ស៊ី
សម្លៀកបំពាក់ទារកប្រឡាក់អាហារ ឬទឹកដោះគោកំពប់ជារឿយៗ។ បើប្រៀបធៀបនឹងមនុស្សធំ ប្រព័ន្ធការពាររាងកាយរបស់ទារកនៅក្មេងខ្ចី ដែលធ្វើឱ្យស្បែករបស់ពួកគេងាយកើតកន្ទួលរមាស់។ ហេតុដូច្នេះហើយបានជាមាតាៗមានទំនោរបោកសម្លៀកបំពាក់ទារកដោយដៃ តែការបោកសម្អាតដោយដៃមិនអាចសម្អាតបានទាំងស្រុងទេ ជាពិសេសពាក់ព័ន្ធនឹងអនាម័យ។
យើងណែនាំកម្មវិធីកម្ចាត់បាក់តេរីដោយប្រើទឹកកម្ដៅ 60ºC* ដើម្បីកម្ចាត់បាក់តេរី ឬកម្មវិធីអាឡែកហ្ស៊ីដោយប្រើទឹកកម្ដៅ 90ºC* ដោយប្រើការបោកសម្អាតក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីកម្ចាត់សារធាតុបង្កអាឡែកហ្ស៊ី។
* សីតុណ្ហភាពអតិបរមាដែលត្រូវប្រើគឺអាស្រ័យលើប្រភេទម៉ាស៊ីនបោកគក់។
កម្ចាត់ស្នាមប្រឡាក់សព្វកន្លែងដោយប្រើសីតុណ្ហភាពទឹកសមស្របបំផុត
StainMaster+ អាចកម្ចាត់ស្នាមប្រឡាក់ជាច្រើនដោយជ្រើសរើសសីតុណ្ហភាពទឹកដែលត្រឹមត្រូវចន្លោះពី 40ºC ទៅ 60ºC ដើម្បីកម្ចាត់ស្នាមប្រឡាក់ភក់ ខ្លាញ់ ឬប្រេងប្រកបដោយប្រសិទ្ធភាព។
កាត់បន្ថយហានិភ័យនៃការឆ្លងរោគ និងអាឡែកហ្ស៊ី
ការពារសម្លៀកបំពាក់របស់អ្នកពីសារធាតុអាឡែកហ្ស៊ី និងបាក់តេរី ដោយកម្ចាត់បាក់តេរី មេរោគ ធូលី លំអង និងសារធាតុអាឡែកហ្ស៊ីផ្សេងៗបានរហូតដល់ 99%* ដើម្បីការពារអ្នក និងក្រុមគ្រួសាររបស់អ្នក សូម្បីតែនៅក្នុងរដូវដែលមានអាឡែកហ្ស៊ីក៏ដោយ។
* បានធ្វើតេស្តដោយ Biostir Inc. នៃប្រទេសជប៉ុន។
សម្ងួតដោយប្រើខ្យល់ក្ដៅអ៊ុនៗ ដើម្បីរក្សាអនាម័យក្នុងការបោកគក់ជាប្រចាំថ្ងៃ
វាជារឿងសំខាន់ក្នុងការថែរក្សារបស់របរផ្ទាល់ខ្លួនរបស់អ្នកប្រកបភាពស្អាតន នឹងអនាម័យ។ សម្លៀកបំពាក់សើមអាចបង្ករឲ្យមានការលូតលាស់នៃបាក់តេរី។ បច្ចេកវិទ្យាសម្ងួតរបស់ Panasonic អាចជួយសម្ងួតសម្លៀកបំពាក់ និងកម្ចាត់បាក់តេរី។
កម្ចាត់បាក់តេរីព្រមទាំងជួយការពារសម្លៀកបំពាក់របស់អ្នក
មុខងារសម្ងួតសន្សឹមៗជួយសម្ងួតប្រកបដោយប្រសិទ្ធភាព ដើម្បីសម្ងួតសម្លៀកបំពាក់របស់អ្នក និងការពារសម្លៀកបំពាក់របស់អ្នកកុំឱ្យរួញតូច និងហើរពណ៌ ដើម្បីអាចប្រើបានរយៈពេលយូរអង្វែង។
ជួយក្នុងការសម្ងួតបានសព្វល្អព្រមទាំងកម្ចាត់បាក់តេរី
នៅពេលចាំបាច់ អ្នកអាចដាក់សម្លៀកបំពាក់សម្ងួតបង្ហើយដោយប្រើបច្ចេកវិទ្យា Hybrid Dry Lite ទោះបីជាក្នុងអាកាសធាតុយ៉ាងណាក៏ដោយ ដោយមិនចាំបាច់មានម៉ាស៊ីនសម្ងួតឡើយ។
រក្សាធុងឱ្យស្អាតបានយ៉ាងងាយស្រួល
ធុងដែលគ្មានអនាម័យអាចបង្កឱ្យមានក្លិនមិនល្អជាប់សម្លៀកបំពាក់របស់អ្នក ហេតុដូច្នេះហើយចាំបាច់ត្រូវរក្សាធុងឱ្យស្អាតដោយលាងសម្អាតធុងម្ដងម្កាល។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះចំណាយពេលច្រើន ប៉ុន្តែម៉ាស៊ីនបោកគក់ដែលមានមុខងារសម្អាតធុងអាចធ្វើឱ្យដំណើរការនេះមានភាពងាយស្រួលដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។
ទប់ស្កាត់ការកកើតផ្សិត និងកក់សំណល់សាប៊ូនៅក្នុងធុង
មុខងារសម្អាតធុងដោយស្វ័យប្រវត្តិប្រើទឹកក្ដៅ ឬមុខងារ Blue Ag+ ដើម្បីទប់ស្កាត់ការកកើតផ្សិត និងសំណល់សាប៊ូនៅក្នុងធុង ដើម្បីកម្ចាត់ក្លិនមិនល្អ ដើម្បីធ្វើឱ្យការបោកគក់កាន់តែស្អាត។*
*ដំណើរការនេះតម្រូវឱ្យប្រើសាប៊ូពិសេស*1 សម្រាប់ការសម្អាតធុង និងមិនអាចប្រើជាមួយ Blue Ag+ បានទេ។
រក្សាធុងឱ្យមានអនាម័យ និងស្អាតក្រោយពេលបោកសម្អាតរួចរាល់
មុខងារសម្អាតធុងដោយស្វ័យប្រវត្តិចងចាំការកំណត់នៃការសម្អាតដែលបានជ្រើសរើស បន្ទាប់មកសម្អាតធុងដោយប្រើការកំណត់ដែលត្រូវគ្នា ដើម្បីរក្សាធុងអោយនៅស្អាត និងមានអនាម័យគ្រប់ពេលវេលា។
Discover More Technologies