ម៉ាស៊ីនបោកគក់ជាមួយនឹងមុខងារសម្ងួត
ការសម្ងួតសម្លៀកបំពាក់របស់យើងនៅកម្រិតសីតុណ្ហភាពដ៏សមស្របមានសារៈសំខាន់ក្នុងការជួយរក្សាឱ្យសម្លៀកបំពាក់អាចប្រើប្រាស់បានយូរអង្វែង។ តាមរយៈមុខងារគ្រប់គ្រងសីតុណ្ហភាពដ៏ត្រឹមត្រូវរបស់ Panasonic និងការរចនាបំពង់ខ្យល់ដ៏ពិសេសនៅទ្វារខាងមុខ វាជួយបង្កើតសីតុណ្ហភាពសម្ងួតដ៏ល្អឥតខ្ចោះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សម្លៀកបំពាក់។
ដំណោះស្រាយសម្ងួតដែលជួយសម្រួលដល់ការបោកគក់
បច្ចេកវិទ្យា Hybrid Dry របស់ Panasonic ភ្ជាប់មកជាមួយមុខងារសម្ងួតជាច្រើនប្រភេទដែលរចនាឡើង ដើម្បីសម្រួលដល់ការបោកគក់ប្រចាំថ្ងៃ នឹងផ្ដល់ភាពងាយស្រួលក្នុងការបោកគក់ដែលជួយថែទាំសម្លៀកបំពាក់របស់អ្នក។
ការពារសម្លៀកបំពាក់មិនឱ្យរួញតូច
ការខូចខាត និងការរួញតូចនៃសាច់ក្រណាត់គឺជាក្ដីបារម្ភទូទៅ នៅពេលប្រើប្រាស់ម៉ាស៊ីនសម្ងួត ជាពិសេសសាច់ក្រណាត់ដែលងាយខូចខាត។ មុខងារសម្ងួតថ្មីរបស់ Panasonic កាត់បន្ថយបញ្ហាទាំងនេះ ព្រមទាំងកម្ចាត់បាក់តេរីប្រកបដោយប្រសិទ្ធភាព ដើម្បីជួយឱ្យការបោកគក់កាន់តែមានសុវត្ថិភាព និងភាពងាយស្រួល។
សម្ងួតក្នុងសីតុណ្ហភាពទាបប្រហែល 65ºC
ម៉ាស៊ីនសម្ងួតធម្មតាប្រមូលផ្ដុំកម្ដៅនៅផ្នែកខាងក្នុង ដើម្បីរក្សាសីតុណ្ហភាពខ្ពស់រហូតដល់ 90ºC ដែលអាចបង្កការខូចខាតដល់សម្លៀកបំពាក់ក្នុងរយៈពេលវែង។ ប្រៀបជាមួយគ្នានេះ Panasonic ប្រើប្រាស់កម្ដៅ ដោយការគ្រប់គ្រង software និងខ្យល់ធម្មជាតិដែលស្រូបចូលតាមបំពង់ខ្យល់ពិសេស ដើម្បីរក្សាសីតុណ្ហភាពទាបប្រហែល 65ºC ដើម្បីការពារសម្លៀកបំពាក់របស់អ្នក។
កាត់បន្ថយការរួញតូច
ការដាក់សម្លៀកបំពាក់នៅក្នុងម៉ាស៊ីនសម្ងួតដែលក្ដៅជ្រុលអាចបង្កឱ្យសាច់ក្រណាត់រួមតូច និងខូចខាត។ ការសម្ងួតដោយប្រើសីតុណ្ហភាពទាបរបស់មុខងារ Hybrid Dry ជួយទប់ស្កាត់ការរួញតូច និងជួយឱ្យសម្លៀកបំពាក់មានទំហំ និងទម្រង់ដូចដើម ដើម្បីប្រើប្រាស់បានយូរអង្វែង។
សម្ងួតសម្លៀកបំពាក់ប្រកបដោយអនាម័យនៅសីតុណ្ហភាពទាប
ក្រៅពីការសម្ងួត មុខងារ Hybrid Dry ក៏កម្ចាត់បាក់តេរីប្រកបដោយប្រសិទ្ធភាពផងដែរ ទោះបីជាក្នុងសីតុណ្ហភាពទាបក៏ដោយ។ ការសម្ងួតមានអនាម័យក៏ត្រូវបានប្រើប្រាស់នៅក្នុងមុខងារសម្ងួតទាំងអស់ដែលមានមុខងារ Hybrid Dry ផងដែរ ដើម្បីជួយឱ្យការបោកគក់កាន់តែមានសុវត្ថិភាព និងអនាម័យ។
កម្ចាត់បាក់តេរីដោយមិនបង្កឱ្យខូចសាច់ក្រណាត់
សម្ងួតសម្លៀកបំពាក់ប្រកបដោយអនាម័យក្នុងកម្រិតសីតុណ្ហភាពទាបប្រហែល 65°C ដើម្បីកម្ចាត់បាក់តេរីប្រកបដោយប្រសិទ្ធភាពដោយមិនបង្កការខូចខាតដល់សម្លៀកបំពាក់។
រក្សាសម្ភារប្រើប្រាស់ប្រចាំថ្ងៃឱ្យមានសុវត្ថិភាព និងអនាម័យបានយ៉ាងងាយស្រួល
វាជាការចាំបាច់ក្នុងការរក្សាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់យើងឱ្យមានសុវត្ថិភាព និងអនាម័យ ដើម្បីការពារខ្លួន។ មុខងារ Hybrid Dry មានការសម្ងួតអនាម័យដែលជួយកម្ចាត់សារធាតុពុល និងសារធាតុបង្កគ្រោះថ្នាក់ដែលមើលមិនឃើញផ្សេងទៀត ដែលអាចមានជាប់តាមរយៈការព្យួរហាលសម្ងួត ប្រកបដោយប្រសិទ្ធភាព។
*បានទទួលស្គាល់ដោយវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រវៀតណាម (វៀតណាម/លេខ៖ 050522/VCCM)។ កម្រិតកម្ចាត់បាក់តេរី៖ អ៊ីកូលី 99.99%, ស្តេភីឡូកូឃើសអូរៀស 99.99%។ ស្ថានភាពនៃការធ្វើតេស្តត្រូវបានអនុវត្ត។
សម្ងួតសម្លៀកបំពាក់គ្រប់ពេលដែលអ្នកត្រូវការ
សម្ងួតក្រណាត់ឬសម្លៀកបំពាក់ក្រាស់ និងធំបានយ៉ាងងាយស្រួល ឬនៅពេលដែលអ្នកត្រូវការសម្ងួតសម្លៀកបំពាក់របស់អ្នកឆាប់រហ័ស។ មុខងារសម្ងួតរហ័សជួយសម្ងួតសម្លៀកបំពាក់ 74 នាទីលឿនជាងមុខងារសម្ងួតសន្សឹមៗ ដោយប្រើថាមពលខ្ពស់ជាង។
សម្ងួតលឿនជាងមុន
សម្ងួតសម្លៀកបំពាក់ 74 នាទីលឿនជាងមុខងារសម្ងួតសន្សឹមៗដោយប្រើសីតុណ្ហភាពខ្ពស់ជាង ដែលសមស្របបំផុត នៅពេលដែលអ្នកប្រញាប់។
សមស្របបំផុតសម្រាប់ស្ថានភាពបន្ទាន់
មិនថាអ្នកត្រូវការសម្លៀកបំពាក់ប្រញាប់សម្រាប់ការធ្វើដំណើរលក្ខណៈជំនួញបន្ទាន់ ឬពេលអ្នកត្រូវការក្រណាត់/សម្លៀកបំពាក់ប្រចាំថ្ងៃប្រញាប់នោះទេ មុខងារសម្ងួតមានភាពបត់បែនរបស់ Panasonic អាចជួយអ្នកបានជានិច្ច។
កំណត់រយៈពេលសម្ងួតស្របតាមតម្រូវការ
ងាយស្រួលកំណត់រយៈពេលសម្ងួតស្របតាមតម្រូវការតាមរយៈមុខងារសម្ងួតតាមពេលកំណត់។ ស័ក្តិសមសម្រាប់ការសម្ងួតក្រណាត់ឬសម្លៀកបំពាក់ក្នុងបរិមាណតិច ឬដើម្បីបញ្ចប់ការសម្ងួតសម្លៀកបំពាក់ស្ងួតខ្លះៗ នៅពេលដែលអ្នកត្រូវការ។