អត្ថប្រយោជន៌របស់បុគ្គលិកដែលទទួលបានពី
ក្រុមហ៊ុន Panasonic

ក្រុមហ៊ុន Panasonic Cambodia យល់ដឹងអំពីសារៈសំខាន់នៃការអភិវឌ្ឍវិជ្ជាជីវៈ និងឥទ្ធិពលរបស់វាចំពោះស្ថាប័ន។ នេះជាមូលហេតុដែលក្រុមហ៊ុនផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្ពស់លើការបណ្តុះបណ្តាលបុគ្គលិក និងបំផុសគំនិត បុគ្គល ដោយឱបក្រសោបមនុស្សដែលមានចំណង់ចង់រីកចម្រើន។

តាមរយៈវេទិកាបណ្តុះបណ្តាលទាំងនៅក្នុង និងក្រៅការងារបានបង្កើតឡើង យើងផ្ដោតទៅលើអ្វីដែលអ្នកចូលរួម ចង់ផ្តោតលើ ដោយចាប់ផ្តើមពីការឆ្លុះបញ្ចាំងពីខ្លួនឯងក្នុងការកំណត់នូវជំនាញឬចំណុចដែលពួកគេខ្វះខាត និងកំណត់នូវអ្វីដែលពួកគេចង់កែលម្អ នៅក្នុងបរិបទនៃការសម្រេចបានគោលដៅរបស់បុគ្គល និងក្រុម។ ដើម្បីតបស្នង នឹងតម្រូវការរបស់ពួកគេក្នុងការកែលម្អខ្លួនឯង ពួកគេត្រូវបានផ្តល់ជូននូវអ្នកបណ្តុះបណ្តាលដែលមានជំនាញ មានការយល់ដឹងពិសេសអំពីបរិយាកាសអាជីវកម្មក្នុងស្រុក ក៏ដូចជាខ្លឹមសារនៃកាអភិវឌ្ឍទូលំទូលាយ ព្រមទាំងសម្ភារ សិក្សាផងដែរ។

អ្វីដែលក្រុមហ៊ុន Panasonic ផ្ដល់ជូនបុគ្គលិក

យើងដឹងថាបុគ្គលម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន ហេតុនេះហើយបានជាសិក្ខាកាមត្រូវបានវាយតម្លៃតាមលក្ខណៈដែលមានភាពសុក្រិតត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ដើម្បីបង្កើតមាគ៌ាអាជីពដែលមានប្រសិទ្ធភាពជាងមុន និងធានាបាននូវសក្តានុពលរបស់ខ្លួននៅកម្រិតខ្ពស់បំផុត។ យើងផ្តល់នូវឱកាសស្មើគ្នា និងអនុវត្តនូវការប្ដូរឆ្លាស់ការងារ ដើម្បីបង្ហាញ និងបង្វឹកបុគ្គលិកឱ្យដឹងអំពីកិច្ចការទាំងអស់របស់ក្រុមហ៊ុន ដើម្បីធានាថាពួកគេស្ថិតនៅផ្នែកដែលត្រឹមត្រូវផ្អែកតាមជំនាញ និងសមត្ថភាពរបស់ពួកគេ។

ពួកគេក៏ត្រូវបានផ្តល់ឱកាសក្នុងការធ្វើដំណើរទៅកាន់បណ្តាប្រទេសនានាដូចជា ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី ដើម្បីពង្រីកបរិយាកាសសិក្សា និងចំណេះរបស់ពួកគេក្នុងគោលបំណងដើម្បីសម្រេចបាននូវទស្សនវិស័យអាជីវកម្មដែលមានលក្ខណៈទូលំទូលាយ និងអភិវឌ្ឍការយល់ដឹងអំពីអាជីវកម្មនៅក្នុងបរិបទដែលមានលក្ខណៈសកលជាងមុនផងដែរ។

អ្នកគ្រប់គ្រង់ថ្នាក់កណ្តាល និងជាន់ខ្ពស់នៅក្រុមហ៊ុន Panasonic Cambodia សាមគ្គីគ្នាដើម្បីសម្រេចគោលបំណងនេះ ដោយវាយតម្លៃផ្អែកលើទំហំដែលអាចផ្ដល់និងធ្វើឱ្យប្រសើរឡើងដល់បុគ្គលិករបស់ខ្លួន។

អ្វីដែលក្រុមហ៊ុន Panasonic ផ្ដល់ជូនបុគ្គលិក