SR-DK184WSW
ជម្រើសពហុមុខងារដែលជួយផ្តល់សុខភាពល្អ
ឆ្នាំងដាំបាយស៊េរី SR-DK184 មានចំណុះធំ 1.8 L និងមានបញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខសម្រាប់ចម្អិនអាហារដែលផ្ដល់សុខភាពល្អ រួមទាំងការចម្អិនដោយមិនប្រើប្រេង និងការចម្អិនដោយមិនប្រើទឹក។ គម្របខាងក្នុងដែលស្រោបដោយ Binchotan ធានាថាបាយឆ្អិនល្អ។ ការរចនាសាមញ្ញ ស្ងប់ស្ងាត់ និងស្អាតអាចដាក់បានគ្រប់កន្លែង។
*រូបភាពទាំងអស់គឺសម្រាប់គោលបំណងពន្យល់តែប៉ុណ្ណោះ។



លក្ខណៈពិសេស
រៀបចំអាហារដែលផ្ដល់សុខភាពល្អសម្រាប់មនុស្សជាទីស្រឡាញ់យ៉ាងងាយស្រួល

ចំណាយពេលតិច និងងាយស្រួលជាងមុនក្នុងការរៀបចំអាហារ និងមានពេលច្រើនជាងមុន ដើម្បីរីករាយជាមួយអាហារដែលមានរសជាតិឆ្ងាញ់ និងផ្តល់សុខភាពល្អជាមួយមនុស្សជាទីស្រឡាញ់។
បាយ និងអាហារដែលផ្ដល់សុខភាពល្អ និងឆ្ងាញ់ - ក្រុមហ៊ុន Panasonic
មិនមែនគ្រាន់តែដាំបាយប៉ុណ្ណោះទេ ប៉ុន្តែអាចចម្អិនអាហារដែលមានសុខភាពល្អ និងឆ្ងាញ់បានទៀត។ចម្អិនអាហារដោយមិនត្រូវការប្រេង ឬកាត់បន្ថយការប្រើប្រាស់ប្រេងឆា។ការចម្អិនដោយមិនត្រូវការទឹកអាចជួយរក្សាសារធាតុចិញ្ចឹមដោយកាត់បន្ថយការបាត់បង់វីតាមីន និងសារធាតុរ៉ែ ដែលធ្វើឱ្យសាច់ និងបន្លែទន់ឆ្ងាញ់។

ម៉ឺនុយចម្អិនអាហារស្វ័យប្រវត្តិ 16 មុខ
តាមរយៈជម្រើសច្រើនមុខនៅក្នុងបញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខ ធ្វើអោយការចម្អិនអាហារដែលផ្ដល់សុខភាពល្អកាន់តែងាយស្រួលគឺគ្រាន់តែចុចមួយប៉ក់ប៉ុណ្ណោះ។

ឆ្នាំងស្រោបដោយធ្យូងថ្ម Binchotan ផ្តល់កម្ដៅយ៉ាងមានប្រសិទ្ធភាព
កម្រាស់ 4 mm* និងឥទ្ធិពលអ៊ីនហ្វ្រារ៉េដខ្លាំងនៃស្រទាប់ធ្យូងថ្ម Binchotan ផ្តល់កម្ដៅដល់ស្នូលនៃគ្រាប់បាយនីមួយៗ ដើម្បីចម្អិនបាយដែលមានក្លិនឈ្ងុយឆ្ងាញ់។
*ការវាស់ក្រិតដោយផ្អែកលើគែមនៃឆ្នាំងខាងក្នុង។

ចម្អិនបាយ ឬអាហារយ៉ាងងាយស្រួល
ប្តូររវាងមុខងារដាំបាយ និងមុខងារចម្អិនអាហារបានយ៉ាងងាយស្រួល។ ផ្ទាំងបញ្ជាការចុចនៅផ្ទៃខាងលើដែលមានរូបតំណាងងាយស្រួលប្រើអនុញ្ញាតឱ្យដំណើរការងាយស្រួល និងសាមញ្ញ។

ងាយស្រួលប្រើ និងដំណើរការតាមមុខងារ
កំណត់ម៉ោងចម្អិនអាហារជាមុនតាមចំណូលចិត្ត
កម្មវិធីកំណត់ម៉ោងដែលអាចកំណត់ម៉ោងជាមុន ដូច្នេះអ្នកអាចរៀបចំផែនការធ្វើម្ហូបទុកមុន ដើម្បីមានពេលរីករាយជាមួយអាហារដែលចម្អិនថ្មីៗតាមតម្រូវការ។ ម៉ោងកំណត់ជាមុន និងការកំណត់ម៉ោងដែលបានប្រើចុងក្រោយ* អាចរក្សាទុកក្នុងអង្គចងចាំ ដែលបន្ថែមភាពងាយស្រួលសម្រាប់ការប្រើប្រាស់ជាប្រចាំនៅថ្ងៃសម្រាប់អ្នកធ្វើការដ៏មមាញឹក។
* សូមមើលសៀវភៅណែនាំអំពីប្រតិបត្តិការ។

គម្របខាងក្នុងដែលអាចដោះចេញបានងាយស្រួលសម្អាត
ដោះចេញ និងងាយស្រួលលាងសម្អាត ឬលាងគម្របខាងក្នុងឱ្យស្អាតក្រោយពេលប្រើ។ ងាយស្រួលថែទាំអនាម័យប្រចាំថ្ងៃ!

ការរចនាសន្សំសំចៃកន្លែង និងសាមញ្ញ
ការរចនាសាមញ្ញ និងរលោង
សាកសមបំផុតសម្រាប់ដាក់ក្នុងផ្ទះបាយ ឬកន្លែងណាមួយដែលងាយស្រួលសម្រាប់អ្នក។ឆ្នាំងដាំបាយនេះបានសម្រិតសម្រាំងជាពិសេស ដោយមិនត្រឹមតែធ្វើអោយមើលមកទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធចម្អិនអាហារដ៏រីករាយផងដែរ។

ងាយស្រួលទុកដាក់
រាងតូចច្រឡឹងធ្វើឱ្យវាសាកសមសម្រាប់ការទុកដាក់នៅក្នុងទូជាប្រចាំ។

សំណួរសួរញឹកញាប់
បាទ/ចាស ឆ្នាំងដាំបាយD-seriesមានជម្រើសម៉ឺនុយជាច្រើន រួមមានបាយសធម្មតា កាចម្អិនរហ័ស បាយសម្រូប គ្រាប់ធញ្ញជាតិ បាយដំណើប និងបបរជាដើម។
Get Inspired
ព័ត៌មានផលិតផល

ទំហំ និងទម្ងន់
- កម្ពស់
- 248mm
- ទទឹង
- 273mm
- ជម្រៅ
- 304mm
- ទម្ងន់
- 3.6kg
ចំណុះផ្ទុកធំ
អាហារឆ្ងាញ់
បញ្ជីមុខម្ហូបស្វ័យប្រវត្តិ្ 16 មុខ
ឆ្នាំងស្រោបដោយធ្យូងថ្ម Binchotan
ម៉ោងកំណត់ដែលអាចពន្យាពេល 24 ម៉ោង និងអង្គចងចាំ
គម្របដែលអាចដោះចេញបានងាយស្រួលសម្អាត
ចំណុះទំហំសម្រាប់គ្រួសារ៖ 1.8L
ចម្អិនអាហារដែលផ្ដល់សុខភាពល្អជាមួយម៉ឺនុយចម្អិនអាហារស្វ័យប្រវត្តិចំនួន 16 មុខ ដោយគ្រាន់តែចុចមួយប៉ក់ប៉ុណ្ណោះ
ការផ្តល់កម្ដៅប្រកបដោយប្រសិទ្ធភាពជាមួយនឹងឆ្នាំងស្រោបដោយ Binchotan
ការរៀបចំផែនការអាហារងាយស្រួលជាមួយនឹងកម្មវិធីកំណត់ម៉ោងដែលអាចពន្យាពេលបានរហូតដល់ 24ម៉ោង និងអង្គចងចាំ
ងាយស្រួលប្រើ ងាយស្រួលសម្អាត គម្របខាងក្នុងអាចដោះចេញបាន
ការរចនារលោង ងាយស្រួលទុកដាក់