ទូរទឹកកកមានទ្វារច្រើនផលិតនៅប្រទេសជប៉ុនម៉ូដែល NR-F503GT-W6/N6

NR-F503GT-W6/N6

រក្សាឱ្យសាច់ និងត្រីនៅស្រស់ល្អរយៈពេល 7 ថ្ងៃ

ទូទឹកកក Panasonic ជួយឱ្យជីវិតរស់នៅមានសុខភាពល្អ ដើម្បីបង្កើតពេលវេលាដ៏ស្រស់បំព្រងរៀងរាល់ថ្ងៃ។ មុខងារក្លាស្សេល្មមក្នុងកម្រិត -3°C របស់បច្ចេកវិទ្យា Prime Fresh ជួយរក្សាម្ហូបនៅស្រស់ល្អ មានជីវជាតិ និងកាន់តែងាយស្រួលចម្អិនដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក។
  • ផលិតនៅប្រទេសជប៉ុន
  • បច្ចេកវិទ្យា Prime Fresh
  • nanoe X
  • ECONAVI
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

Prime Fresh រក្សាឱ្យអាហារនៅស្រស់ដោយក្លាស្សេល្មមក្នុងកម្រិត -3°C

Prime Fresh ក្លាស្សេសាច់ និងត្រីក្នុងកម្រិតសមល្មមប្រហែល -3°C។ អាហារក្លាស្សេល្មមតាមរបៀបនេះជួយរក្សាភាពស្រស់រយៈពេលប្រហែល 7 ថ្ងៃ* ដោយមិនចាំបាច់រំលាយទឹកកក។
* ទិន្នន័យត្រូវបានរៀបចំដោយ Panasonic។ ឥទ្ធិពលខុសគ្នាទៅតាមស្ថានភាពប្រតិបត្តិការ និងប្រភេទ ស្ថានភាព និងបរិមាណអាហារដែលផ្ទុក។
  • Prime Fresh FREEZING
Prime Fresh រក្សាឱ្យអាហារនៅស្រស់ដោយក្លាស្សេល្មមក្នុងកម្រិត -3°C

ចម្អិនអាហារដែលជួយឱ្យសុខភាពល្អរៀងរាល់ថ្ងៃជាមួយ Prime Fresh

រក្សាអាហារឱ្យនៅស្រស់យូរជាងមុន

Prime Fresh ប្រើចរន្តខ្យល់កម្រិតប្រហែល -3°C ដើម្បីក្លាស្សេក្នុងកម្រិតល្មម និងរក្សាឱ្យអាហារស្រស់ល្អមិនកក។
រក្សាអាហារឱ្យនៅស្រស់យូរជាងមុន

រក្សាជីវជាតិ

Prime Fresh រក្សាជីវជាតិ និងរសជាតិនៃសាច់ និងត្រី ដើម្បីទទួលបានអាហារពោរពេញដោយជីវជាតិប្រកបដោយឱជារស។
រក្សាជីវជាតិ

ងាយស្រួលកាត់

Prime Fresh ក្លាស្សេអាហារក្នុងកម្រិតល្មម ដើម្បីជួយឱ្យងាយស្រួលកាត់ដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក។
ងាយស្រួលកាត់

ងាយស្រួលកាត់ចេញពីគ្នា

អាហារក្លាស្សេល្មមអាចកាត់ចេញពីគ្នា ឬបរិភោគជាដុំៗបានយ៉ាងងាយស្រួល។
ងាយស្រួលកាត់ចេញពីគ្នា

ងាយស្រួលដួស

អ្នកអាចដួសអាហារឆ្អិនដែលក្លាសេ្សល្មមបានយ៉ាងងាយស្រួល ក្នុងកម្រិតដែលចង់បាន។
ងាយស្រួលដួស

លាយគ្រឿងបានឆាប់រហ័ស

ម្ហូបលាយគ្រឿងត្រូវបានរក្សាទុកក្នុងកម្រិតប្រហែល -3°C ដោយមានចន្លោះបើក ដើម្បីបង្កើនរសជាតិកាន់តែឆាប់រហ័ស។
លាយគ្រឿងបានឆាប់រហ័ស

កន្លែងផ្ទុកកាន់តែមានអនាម័យដោយប្រើថាមពលនៃអ៊ីយ៉ុងទឹក

nanoe™ X គឺជាបច្ចេកវិទ្យារបស់ Panasonic សម្រាប់បង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមានក្នុងទឹក។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីលមានសមាសធាតុកម្ចាត់បាក់តេរីជាមួយអត្ថប្រយោជន៍ជាច្រើន ចាប់ពីការទប់ស្កាត់បាក់តេរីរហូតដល់ការបំបាត់ក្លិនមិនល្អ។
* រូបនេះប្រើប្រាស់ម៉ូដែល NR-F603GT។
  • nanoe X
កន្លែងផ្ទុកកាន់តែមានអនាម័យដោយប្រើថាមពលនៃអ៊ីយ៉ុងទឹក

អាហារមានអនាម័យ និងស្រស់ល្អ
ជាមួយ nanoe™ X

ទប់ស្កាត់បាក់តេរី

nanoe™ X ទប់ស្កាត់បាក់តេរី 99.99%*¹ ដើម្បីជួយរក្សាអាហារ និងផ្នែកខាងក្នុងទូរទឹកកកឱ្យមានអនាម័យ។
ទប់ស្កាត់បាក់តេរី

កាត់បន្ថយសារធាតុថ្នាំកម្ចាត់សត្វល្អិត

nanoe™ X បញ្ចេញថាមពលពាសពេញទូរទឹកកក ដើម្បីបំបែកសារធាតុថ្នាំកម្ចាត់សត្វល្អិត។ ការលាងសម្អាតធម្មតាដោយប្រើទឹក បន្ទាប់ពីរក្សាទុកដោយប្រើ nanoe™ X កាត់បន្ថយសារធាតុថ្នាំសម្លាប់សត្វល្អិតរហូតដល់ 4.7 ដង*2 បើប្រៀបធៀបនឹងការលាងសម្អាតដោយមិនប្រើបច្ចេកវិទ្យានេះ។
កាត់បន្ថយសារធាតុថ្នាំកម្ចាត់សត្វល្អិត

ទប់ស្កាត់សារធាតុថ្នាំកម្ចាត់សត្វល្អិត

nanoe™ X ទប់ស្កាត់ក្លិនមិនល្អរបស់អាហារមិនឱ្យសាយភាយ។*³
ទប់ស្កាត់សារធាតុថ្នាំកម្ចាត់សត្វល្អិត

តម្រងគ្រប់គ្រងសំណើមទ្វេ

តម្រងគ្រប់គ្រងសំណើមទ្វេជួយរក្សាឱ្យបន្លែ និងផ្លែឈើនៅស្រស់យូរជាងមុន ដោយកែតម្រូវកម្រិតសំណើមទៅប្រហែល 90%* ដោយស្វ័យប្រវត្តិ។
* ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។
* រូបនេះប្រើប្រាស់ម៉ូដែល NR-F603GT។
តម្រងគ្រប់គ្រងសំណើមទ្វេ

ក្លាស្សេរហ័សជួយរក្សារសជាតិ និងធ្វើឱ្យអាហារស្រស់ល្អ

ចរន្តខ្យល់ប្រហែល -32°C*⁴ និងបន្ទះអាលុយមីញ៉ូមបញ្ជូនកម្ដៅកម្រិតខ្ពស់ពីរ ដែលអាចក្លាស្សេអាហារបានឆាប់រហ័ស។ មុខងារក្លាស្សេរហ័សជួយរក្សារសជាតិ និងធ្វើឱ្យអាហារស្រស់ល្អ ដោយទប់ស្កាត់ការបំផ្លាញកោសិកាអាហារ។
* មុខងារនេះត្រូវតែកំណត់ទៅក្លាស្សេអាហារឱ្យនៅស្រស់ "Fresh Freezing" ដោយប្រើផ្ទាំងបញ្ជា។
* រូបនេះប្រើប្រាស់ម៉ូដែល NR-F603GT។
ក្លាស្សេរហ័សជួយរក្សារសជាតិ និងធ្វើឱ្យអាហារស្រស់ល្អ

មុខងារងាយស្រួលប្រើ

មុខងារបង្កើតទឹកកកស្វ័យប្រវត្តិ

គ្រាន់តែដាក់ទឹកក្នុងប្រអប់ ដើម្បីបង្កើតទឹកកកដោយស្វ័យប្រវត្តិរយៈពេលប្រហែល 80 នាទី*6 ជាការស្រេច។ ប្រអប់ទឹកកកធំអាចដាក់ទឹកកកបានរហូតដល់ 144 ដុំ ដែលមានផ្នែកដាច់ដោយឡែក ដើម្បីរក្សាអ្វីៗគ្រប់យ៉ាងឱ្យមានអនាម័យ និងគ្មានក្លិន។
* រូបនេះប្រើប្រាស់ម៉ូដែល NR-F603GT។
មុខងារបង្កើតទឹកកកស្វ័យប្រវត្តិ

អាចបើកថតផ្នែកកក និងបន្លែបានទាំងស្រុង

ថតកក និងកន្លែងដាក់បន្លែអាចបើកបានទាំងស្រុង ដើម្បីអាចឱ្យអ្នកងាយស្រួលមើល និងយកអ្វីៗគ្រប់យ៉ាង។ ហើយអាចរក្សាអាហារយ៉ាងមានសណ្ដាប់ធ្នាប់។
* រូបនេះប្រើប្រាស់ម៉ូដែល NR-F603GT។
អាចបើកថតផ្នែកកក និងបន្លែបានទាំងស្រុង

រចនាដោយផ្ទាំងកញ្ចក់រាបស្មើជាមួយផ្ទាំងប៉ះបញ្ជាប្រភេទអេឡិចត្រូស្តាទិច

ទ្វារកញ្ចក់រាបស្មើផ្ដល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ ផ្ទាំងប៉ះបញ្ជាប្រភេទអេឡិចត្រូស្តាទិចបង្ហាញ នៅពេលប៉ះតែប៉ុណ្ណោះ ហើយនៅពេលមិនប្រើ វាបង្ហាញជាផ្ទាំងកញ្ចក់រាបស្មើ ដែលរំលេចយ៉ាងស្រស់ស្អាតជាមួយការរចនាផ្ទៃក្នុង។
រចនាដោយផ្ទាំងកញ្ចក់រាបស្មើជាមួយផ្ទាំងប៉ះបញ្ជាប្រភេទអេឡិចត្រូស្តាទិច

ប្រព័ន្ធ ECONAVI INVERTER កែសម្រួលមុខងារនីមួយៗឱ្យស្របនឹងជីវិតរស់នៅរបស់អ្នក

វិភាគស្ថានភាពនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្រិតត្រជាក់បានប្រសើរបំផុត

សេនស័រ ECONAVI ប្រាំពីរប្រភេទត្រួតពិនិត្យការប្រើប្រាស់ទូរទឹកករបស់អ្នកប្រចាំថ្ងៃ និងកត់ត្រាគំរូនៃការប្រើប្រាស់រយៈពេល 3 សប្ដាហ៍ដូចជា ពេលដែលអ្នកប្រើប្រាស់ច្រើនបំផុត និងកម្រិតញឹកញាប់ដែលអ្នកប្រើប្រាស់ជាដើម។
វិភាគស្ថានភាពនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្រិតត្រជាក់បានប្រសើរបំផុត

សន្សំសំចៃថាមពលប្រកបដោយភាពឆ្លាតវៃ

ECONAVI ប្រើការគ្រប់គ្រងថាមពលសមស្របផ្អែកតាមទិន្នន័យព្យាករ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលខ្ជះខ្ជាយ។
សន្សំសំចៃថាមពលប្រកបដោយភាពឆ្លាតវៃ

ចំណារ

*1 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន (មូលនិធិសាជីវកម្មទូទៅ)។ KRCES-Bio។ របាយការណ៍ធ្វើតេស្តលេខ 2017_0188។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ បន្ទាប់ពីបញ្ចេញបាក់តេរីឱ្យហោះក្នុងបរិយាកាស (1 ប្រភេទ) ក្នុងប្រអប់ចំណុះ 400 L ចំនួនបាក់តេរីដែលបានប្រមូលនៅក្នុងខ្យល់ត្រូវបានរាប់។ វិធីទប់ស្កាត់បាក់តេរី៖ បញ្ចេញ nanoe™ X។ លទ្ធផលនៃការធ្វើតេស្ត៖ បាក់តេរី 99.99% ត្រូវបានទប់ស្កាត់ បន្ទាប់ពីប្រើ nanoe™ X រយៈពេល 50 នាទី។ មិនធានាលើការទប់ស្កាត់ការពុលអាហារទេ។
*2 ស្ថាប័នធ្វើតេស្ត៖ សាជីវកម្ម TECHNO SCIENCE, វិញ្ញាបនបត្រលេខ៖ 20020273-001, សារធាតុសម្លាប់សត្វល្អិតដែលបានធ្វើតេស្ត៖ Diniconazole និង Azoxystrobin, វិធីសាស្ត្រនៃការធ្វើតេស្ត៖ (n=2)៖ 3 ថ្ងៃដោយប្រើ និងមិនប្រើ nanoe™ X និងបន្ទាប់ពីលាងសម្អាតដោយប្រើទឹក។ ស្ថានភាពនៃការធ្វើតេស្ត៖ នៅក្នុងប្រអប់រាងការ៉េចំណុះ 400 L, សីតុណ្ហភាព 5°C, កម្រិតសំណើមលើស 70%, ដោយបើក nanoe™ X រយៈពេល 20 នាទី/បិទរយៈពេល 40 នាទីចុះឡើង។ ដំណើរការនៃការធ្វើតេស្ត៖ 1) សារធាតុសម្លាប់សត្វល្អិតត្រូវបានប្រើនៅលើចាន φ2.8 cm។ 2) ចានត្រូវបានដាក់នៅក្នុងប្រអប់ចំណុះ 400 L។ 3) ចានត្រូវបានលាងសម្អាតដោយប្រើទឹក ក្រោយពេល 3 ថ្ងៃ។ 4) បានពិនិត្យមើលសំណល់នៃសារធាតុសម្លាប់សត្វល្អិតដែលនៅសល់លើចាន។ 5) វិភាគដោយប្រើ LC/MS។ លទ្ធផលនៃការធ្វើតេស្ត៖ Diniconazole បានថយចុះ 77.7% នៅពេលប្រើ nanoe™ X , 44.4% នៅពេលមិនប្រើ nanoe™ X។ Azoxystrobin បានថយចុះ 59.3% នៅពេលប្រើ nanoe™ , 12.5% នៅពេលមិនប្រើ nanoe™ X។ ប្រសិទ្ធភាពនេះមានភាពខុសគ្នាអាស្រ័យលើប្រភេទបន្លែ។
*3 បន្ទប់ពិសោធន៍នៃការធ្វើតេស្ត៖ ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។ លេខរបាយការណ៍នៃការធ្វើតេស្ត៖ 1V332-180118-K01។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ ផ្ទៀងផ្ទាត់ដោយប្រើសន្ទស្សន៍ក្លិន 6 កម្រិត។ ក្លិនដែលបានធ្វើតេស្ត៖ Trimethylamine ដែលស្ថិតនៅលើក្រណាត់ជ្រលក់ពណ៌ត្រូវបានទុកចោលនៅក្នុងប្រអប់ចំណុះ 400L រយៈពេល 8 ម៉ោងដោយប្រើ និងមិនប្រើ nanoe™, nanoe™X។ កម្រិតក្លិនត្រូវបានវាស់ស្ទង់ដោយអ្នកជំនាញចំនួន 16 នាក់។ លទ្ធផលនៃការធ្វើតេស្ត៖ លទ្ធផលនៃការធ្វើតេស្ត៖ កម្រិតក្លិន 1.9 នៅក្នុងមជ្ឈដ្ឋានដែលប្រើ nanoe™ X។ កម្រិតក្លិន 3.2 នៅក្នុងជម្ឈដ្ឋានដែលមិនប្រើ nanoe™X។
*4 នៅពេលសីតុណ្ហភាពនៅជុំវិញមានកម្រិត 20°C ខ្យល់ត្រជាក់ដែលមានកម្រិតត្រជាក់អតិបរមា -32°C ត្រូវបានបញ្ជូនទៅថតនោះ។
*5 ប្រៀបធៀបនឹងការក្លាស្សេធម្មតា។
*6 រយៈពេលនៅពេលប្រើមុខងារបង្កើតទឹកកករហ័ស ដោយកំណត់ផ្នែកនីមួយៗទៅ MED, សីតុណ្ហភាពនៅជុំវិញមានកម្រិត 20°C និងបិទទ្វារជានិច្ច។
*7 ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។ ECONAVI ដំណើរការតែនៅពេលដែលការកំណត់សីតុណ្ហភាពត្រូវបានទៅ [2] ប៉ុណ្ណោះ សម្រាប់ទាំងថតកក និងផ្នែកត្រជាក់ធម្មតា។

ព័ត៌មានផលិតផល

ទំហំ និងទម្ងន់

កម្ពស់
1828mm
ទទឹង
650mm
ជម្រៅ
699mm
ទម្ងន់
105kg

*សូមពិនិត្យមើលលក្ខខណ្ឌតម្រូវទំហំផ្ទុកអប្បបរមាសម្រាប់ការដំឡើង។

  • បច្ចេកវិទ្យា Prime Freshបច្ចេកវិទ្យា Prime Fresh
  • nanoe Xnanoe X
  • ECONAVIECONAVI
  • INVERTERINVERTER

ចំណុះផ្ទុក៖ 528 L (សរុប IEC 62552-2007)
វត្ថុធាតុផ្សំរបស់ទ្វារ៖ កញ្ចក់

Prime Fresh ជួយរក្សាឱ្យសាច់ និងត្រីនៅស្រស់ល្អបានយូរដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក

nanoe™ X ជួយការពារពីបាក់តេរី ដើម្បីរក្សាអនាម័យនៅក្នុងទូរទឹកកក

ECONAVI ជួយសន្សំសំចៃថាមពលដោយប្រើសេនស័រប្រាំពីរប្រភេទ

INVERTER កែសម្រួលថាមពលតាមរយៈកុំប្រេស័រដែលមានភាពបត់បែន

តម្រងគ្រប់គ្រងសំណើមទ្វេជួយរក្សាឱ្យបន្លែ និងផ្លែឈើនៅស្រស់ល្អ

ព័ត៌មានលម្អិត

  • វិមាត្ររបស់ផលិតផល (WxDxH)

    • 650 x 699 x 1828 mm
  • ប្រភេទរំលាយទឹកកក

    • កម្ចាត់កំណកស្វ័យប្រវត្តិ
  • ស្តង់ដារ / បទប្បញ្ញត្តិ

    • IEC 62552-2007
  • ការប្រើប្រាស់ថាមពល

    • 332 kWh/ឆ្នាំ
  • កម្រិតថាមពល

    • សញ្ញាធីក 3
  • ស្លាកថាមពល

    • សញ្ញាធីក 3
  • កម្រិតសំឡេងរំខាន (JIS C 9607)

    • ប្រហែល 18 db (A)
  • ទម្ងន់

    • 105 Kg
  • វ៉ុល

    • 220 - 240 V
  • ហឺត

    • 50 Hz
  • ចំនួនទ្វារ

    • 6
  • ពណ៌ទ្វារ

    • X៖ ថ្លា, W៖ ស, T៖ ប្រផេះក្រម៉ៅ
  • ធាតុផ្សំរបស់ទ្វារ

    • កញ្ចក់
  • ចំណុះផ្ទុកសរុប (IEC 62552-2007)

    • សរុប
      • 528 L
  • ចំណុះផ្ទុក (IEC 62552-2007)

    • សរុប
      • 402 L
    • ថតត្រជាក់ធម្មតា
      • 250 L
    • ថតបង្កក (FC)
      • 63 L
    • សេនស័រសំណើម
      • 71 L
    • ថតក្លាស្សេអាហារឱ្យនៅស្រស់
      • 14 L
      • 14 L
    • ថតដាក់ទឹកកក
      • 4 L

ផ្នែកនៅក្នុងទូទឹកកក (PC)

  • សមាសធាតុថាស

    • ថាសកញ្ចក់
  • ធ្នើរខាងក្នុង

    • 4 ធ្នើ
  • ប្រអប់ជាប់ទ្វារ

    • 4 ថ្នាក់
  • កន្លែងដាក់ស៊ុត

    • ផ្ដល់ប្រអប់ និងប្រអប់ដាក់ស៊ុតឥតគិតថ្លៃ (12 ស៊ុត)
  • ក្លាស្សេ Prime Fresh / ផ្នែកត្រជាក់ខ្លាំង

    • មាន (បន្ទះអាលុយមីញ៉ូម)

ផ្នែកនៅក្នុងកន្លែងកក (FC)

  • ទូរបង្កក

    • 2 ថ្នាក់
  • ថត

    • អាចបើកបានទាំងស្រុង
  • មុខងារបង្កើតទឹកកកស្វ័យប្រវត្តិ

    • មាន
  • ថាសដាក់ទឹកកក

    • មាន
  • ការបង្កើតទឹកកកបានឆាប់រហ័ស

    • មាន
  • ផ្នែកក្លាស្សេអាហារឱ្យនៅស្រស់

    • មាន (បន្ទះអាលុយមីញ៉ូមទ្វេ)

ថតដាក់បន្លែ (VC)

  • ថតដាក់បន្លែ

    • 2 ថ្នាក់
  • ថត

    • អាចបើកបានទាំងស្រុង
  • ផ្នែកដាក់ដបទឹក

    • មាន (2L x 5 ដប)
  • តម្រងគ្រប់គ្រងសំណើម

    • មាន (ទ្វេ)

ផ្សេងទៀត

  • ផ្ទាំងគ្រប់គ្រង

    • នៅក្រៅ PC (អេឡិចត្រូស្តាទិច)
  • ECONAVI

    • មាន
  • កុំប្រេសស័រ

    • Inverter (ភ្ជាប់នៅផ្នែកខាងលើ)
  • ហ្គាសបញ្ចេញថាមពលត្រជាក់

    • R600a
  • សារធាតុរក្សាកម្ដៅ

    • មាន
  • U-Vacua

    • មាន
  • nanoe™ X

    • មាន
  • ប្រឆាំងបាក់តេរី

    • មាន
  • កម្ចាត់ក្លិនមិនល្អ

    • មាន
  • ទម្រធន់នឹងទម្ងន់ធ្ងន់

    • មាន (FC និង VC)

ជំនួយបន្ថែម

ទូរទឹកកកមានទ្វារច្រើនផលិតនៅប្រទេសជប៉ុនម៉ូដែល NR-F503GT-W6/N6