NN-GD37HB
•ម៉ាស៊ីនមានមុខងារពីរក្នុងពេលតែមួយ មានរាងតូចចំណុះ 23 L• មានផ្នែកចម្អិនពីរ• មុខងាររហ័ស 30 វិនាទីកម្លាំង 1000 W• ពន្លឺភ្លឺ និងសន្សំសំចៃ• បច្ចេកវិទ្យា Inverter
បច្ចេកវិទ្យា Inverter ជួយឱ្យម៉ាស៊ីនចម្អិនអាហារបានឆាប់រហ័ស ខណៈដែលចង្អើរអាំងជួយចម្អិនអាហារឱ្យស្រួយ និងក្រហម។ សកម្មភាពចម្អិនទាំងអស់អាចធ្វើក្នុងពេលតែមួយ និងជួយពន្លឿនដល់ការចម្អិន។
មុខងារនេះជួយឱ្យអ្នកចម្អិនរយៈពេល 30 វិនាទីបានយ៉ាងរហ័ស និងងាយស្រួល ដោយមិនចាំបាច់ជ្រើសរើសការកំណត់បន្ថែមទៀតនោះទេ។ ការចុចប៊ូតុងម្ដងៗកំណត់ការចម្អិនរយៈពេល 30 វិនាទី និងអាចកំណត់បានរហូតដល់ 5 នាទី។
បញ្ចេញពន្លឺ LED ធ្វើឱ្យផ្នែកខាងក្នុងឡភ្លឺជាងមុន ដើម្បីងាយស្រួលពិនិត្យស្ថានភាពនៅផ្នែកខាងក្នុង។
ម៉ាស៊ីនកម្ដៅម្ហូបធម្មតាដំណើរការនៅពេលដែលកម្រិតថាមពលមួយបើក ឬបិទពេញលេញតែប៉ុណ្ណោះ។ បច្ចេកវិទ្យា Inverter របស់ Panasonic បញ្ជូនថាមពលជាប់ដោយសន្សឹមៗ ដើម្បីចម្អិនអាហារឱ្យកាន់តែឆ្អិនសព្វល្អ និងមានឱជារស។
គ្រឿងផ្សំនីមួយៗមានសីតុណ្ហភាពចម្អិនដែលត្រូវនឹងរសជាតិ ទម្រង់ និងបរិមាណជីវជាតិរបស់វា។ Inverterរបង្កើនប្រសិទ្ធភាពថាមពលកម្ដៅសម្រាប់ប្រភេទនៃការចម្អិននីមួយៗ។
Panasonic បានសម្រេចជោគជ័យក្នុងការវិវឌ្ឍបច្ចេកវិទ្យា Turbo Defrost™ ដែលអាចឱ្យអ្នករំលាយកំណកអាហារបានលឿនជាងបច្ចេកវិទ្យា Auto Defrost កាលពីមុនរបស់ Panasonic ទៅទៀត។ បច្ចេកវិទ្យា Turbo Defrost™ Inverter របស់ Panasonic គឺជាប្រព័ន្ធមីក្រូវ៉េវទំនើប ដែលប្រើមុខងារបញ្ជូនថាមពលជាប់ឥតឈប់របស់ Inverter ។