SC-UA3GS-K
នាំយកសំឡេងតន្ដ្រីដ៏រណ្ដំទៅបរិយាកាសខាងក្រៅជាមួយអ្នក។ ចាប់ផ្តើមទទួលបានតន្ត្រីទាន់សម័យឥឡូវនេះជាមួយឧបករណ៍ចាក់តន្ត្រីថ្មី UA3។
វាមានទំហំតូច និងលក្ខណៈពិសេស ងាយស្រួលយកទៅប្រើក្នុងពិធីជប់លៀង ។ បញ្ចេញសំឡេងច្បាស់ និងពិរោះរណ្ដំពីប្រភពស្ទើរតែទាំងអស់ មិនថាជា CD USB ឬឧបករណ៍ប៊្លូធូសឡើយ។ UA3 បង្កើនជម្រើសនៃការស្ដាប់តន្ត្រីតាមក្ដីប្រាថ្នារបស់អ្នក។
UA3 ត្រូវបានរចនាឡើង ដើម្បីបញ្ចេញសំឡេងខ្លាំង ទោះបីជាស្ថិតនៅក្នុងពិធីជប់លៀងមានមនុស្សកុះករក៏ដោយ។ ជ្រុង និងកន្លែងបំពាក់ធ្វីទ័រទំហំ 4 cm ចំនួនបួន (ពីរនៅផ្នែកម្ខាងៗ) និងវូហ្វើទំហំ 13 cm ចំនួនពីរត្រូវបានកំណត់យ៉ាងផ្ចិតផ្ចង់ ដើម្បីបញ្ចេញសំឡេងច្បាស់បំផុត ដោយបង្កើតសំឡេងឮខ្លាំងអស្ចារ្យ និងផ្ដល់បទពិសោធន៍ស្ដាប់តន្ត្រីដ៏ពិរោះរណ្ដំ ដែលអ្នកមិនរំពឹងថាចេញពីឧបករណ៍បំពងសំឡេងដ៏តូចនេះឡើយ។
DEEP BASSUA3 មានបច្ចេកវិទ្យា ដែលបង្កើនសំឡេងបាសកាន់តែខ្លាំង និងពិរោះរណ្ដំ។ ផ្នែកខាងក្រោយមានរាងដូចសំបុកឃ្មុំមានភាពរឹងមាំ ខណៈដែលរាងប្រអប់ចតុកោណជួយបង្កើនភាពរឹងមាំ និងកាត់បន្ថយសំឡេងរំខាន។ រន្ធអារ៉ូឌីណាមិកជួយកាត់បន្ថយសំឡេងខ្យល់ ដើម្បីផ្ដល់សំឡេងបាសច្បាស់ និងពិរោះរណ្ដំជាងមុន។
ផ្នែកខាងក្រោយមានរាងដូចសំបុកឃ្មុំ ជួយបង្កើនភាពរឹងមាំជាងមុន។ ផ្នែកខាងក្នុងក៏មានទម្រង់ដូចគ្នាដែរ ដើម្បីជួយបង្កើនភាពរឹងមាំ។ រន្ធអារ៉ូឌីណាមិកនៅផ្នែកខាងឆ្វេង និងខាងស្ដាំជួយបង្កើនចរន្តខ្យល់ និងកាត់បន្ថយសំឡេងរំខាន ដើម្បីបង្កើតសំឡេងបាសច្បាស់ និងពិរោះរណ្ដំ។ រាងប្រអប់ចតុកោណ រាងប្រអប់ចតុកោណជួយកាត់បន្ថយរលកថេរ និងសំឡេងផ្លាត ហើយក៏ជួយបង្កើនភាពរឹងមាំ។
ដៃកាន់នៅផ្នែកខាងមុខគឺជាលក្ខណៈពិសេសមួយរបស់ UA3 ដែលងាយស្រួលកាន់ ដោយមិនប៉ះពាល់ដល់ឧបករណ៍បំពងសំឡេងនោះទេ។ ដៃកាន់មានរាងស្ដើងរលោង មានភាពរឹងមាំ រួមជាមួយការរចនាតួឧបករណ៍មានផ្ទៃគ្រើម ដែលបង្កើតភាពខុសគ្នាដ៏ទាន់សម័យ។ ផ្នែកខាងក្រោយនៃដៃកាន់មានភាពខូង ដើម្បីកាត់បន្ថយសំឡេងរំខាន។
រូបរាងទាន់សម័យ ប៊ូតុងកណ្ដាលបញ្ចេញពន្លឺ ហើយខ្សែឆ្នូតនៅលើដៃកាន់ក៏បញ្ចេញពន្លឺផងដែរ។ រូបរាងដ៏ទាន់សម័យនេះមាន ពន្លឺពណ៌ខៀវទាំងនេះរំលេចនៅលើផ្ទៃពណ៌ខ្មៅ ។ ប្រព័ន្ធឧបករណ៍បំពងសំឡេងនេះ ផ្ដល់សំឡេងច្បាស់ល្អ និងពិរោះរណ្ដំបំផុត ចេញពីរាងប្រអប់តូច ហើយទម្រង់ផ្ដេករបស់វាផ្ដល់នូវលំនឹង អាចឱ្យអ្នកដាក់វាបាននៅស្ទើរតែគ្រប់កន្លែងទាំងអស់។
កម្មវិធី Panasonic MAX Juke* កម្មវិធី Panasonic MAX Juke* ជួយបង្កើនភាពរំភើបរីករាយសម្រាប់ពិធីជប់លៀង។ ប្រើកម្មវិធីនេះដើម្បីចាក់បទចម្រៀងបានយ៉ាងងាយស្រួលចេញពីស្មាតហ្វូនរបស់អ្នកតាមរយៈប៊្លូធូស ឬសំណូមពរ និងចាក់បទចម្រៀងពី USB តាមរយៈមុខងារ Request នៅលើម៉ាស៊ីនចាក់ភ្លេង។ *កម្មវិធី Panasonic MAX Juke តម្រូវឱ្យមានស្មាតហ្វូនដែលមានប៊្លូធូសឥតខ្សែ (កំណែប្រព័ន្ធប្រតិបត្តិការ 4.1 ឬខ្ពស់ជាងនេះ, Android™2.3 ឬខ្ពស់ជាងនេះ)។ និមិត្តសញ្ញា និងសញ្ញាជាពាក្យប៊្លូធូស (Bluetooth®) គឺជាពាណិជ្ជសញ្ញាចុះឈ្មោះ ដែលជាកម្មសិទ្ធិរបស់ Bluetooth SIG, Inc. ហើយការប្រើប្រាស់សញ្ញាទាំងនោះដោយក្រុមហ៊ុន Panasonic គឺមានអាជ្ញាបណ្ណ។ និមិត្តសញ្ញា និងឈ្មោះពាណិជ្ជកម្មផ្សេងទៀតគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនោះរៀងៗខ្លួន។
មុខងារខារ៉ាអូខេពេញលេញ UA3 មានរន្ធមីក្រូហ្វូនពីរ ដើម្បីអាចឱ្យអ្នកដោតមីក្រូហ្វូនពីរសម្រាប់ច្រៀងជាគូជាមួយមិត្តភ័ក្តិ អាចឱ្យអ្នករីករាយច្រៀងខារ៉ាអូខេនៅផ្ទះ។ មុខងារជាច្រើនផ្ដល់ភាពងាយស្រួលជាងមុនសម្រាប់ការច្រៀងដូចជា មុខងារលុបបំបាត់សំឡេងច្រៀង គ្រប់គ្រងប៊ូតុងចុច គ្រប់គ្រងល្បឿន* គ្រប់គ្រងកម្រិត BGM និងអេហ្គុយមីក្រូហ្វូនជាដើម។ ហើយមុខងារខ្ទរជួយបង្កើតសំឡេងសម្រាប់ច្រៀងខារ៉ាអូខេដ៏អស្ចារ្យ។ * សម្រាប់តែ USB ស៊ីឌី